​បុរស​ម្នាក់​ជិះ​ម៉ូតូ​អោប​កង់​គោយន្ត​ពីក្រោយ​គេ ពេល​ដល់​ផ្លូវ​រលាក់​តោង​មិន​ជាប់ ធ្លាក់​ទាំង​កង់​គោយន្ត​ទាំង​មនុស្ស​រងរបួស​ធ្ងន់​

0

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បានរ​ងរ​បួស​លើ​ក្បាល​ពីក្រោយ​ជា​ទម្ងន់​ត្រូវបាន​មិត្ត​ភ័​ក្រ​ដឹក​តាម​ម៉ូតូ​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ខ​ណះ​ដែល​បុរសរងគ្រោះ​ជិះ​ម៉ូតូ​អោប​កង់​គោយន្ត​ពីក្រោយ​មិត្ត​ភ័​ក្រ​ដែលជា​អ្នក​ឌុប ពេល​ដល់​ផ្លូវ​ទឹករលក​អត់​មានអី​តោង​ក៏​ធ្លាក់​ពីលើ​ម៉ូតូ​ផ្ងាក​មក​ក្រោយ​ទាំង​

មនុស្ស​ទាំង​កង់​គោយន្ត​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​១៥​នាទី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​វត្តភ្នំ​តូច ស្ថិតក្នុង​ភូមិ​ខ្លុង​ពពក ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស​។​DSC00440
​ ​មិត្ត​ភ័​ក្រ​ជនរងគ្រោះ​ដែលជា​អ្នក​ឌុប​ម៉ូតូ​ជនរងគ្រោះ​បាន​និយាយ​អោយដឹងថា​៖​បុរសរងគ្រោះ​ឈ្មោះ គុយ អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ក្របៅ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស មុខជារ​បរជាកសិក​រ​។​នៅ​មុនពេល​កើតហេតុ​រូបគេ​បាន​ឌុប​ជនរងគ្រោះ​មក​ទិញ​កង់​គោយន្ត​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ពេល​ទិញ​បាន​ហើយ​រូបគេ​ក៏​ឌុប​ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ ដោយ​អោយ​ជនរងគ្រោះ​អង្គុយ​អោប​កង់​គោយន្ត​ពីក្រោយ លុះ​ជិះ​មកដល់​ចំណុច​ខាងលើ ដោយសារតែ​

ស្ថានភាព​ផ្លូវ​នៅ​ទីនោះ​ដូច​ទឹករលក និង​ម្យ៉ាង​ដោយ​ជនរងគ្រោះ​គ្មានអ្វី​តោង​ផង​នោះ​ក៏​ធ្លាក់​ទាំង​មនុស្ស​និង​កង់​គោយន្ត​ផ្ងាក​ក្រោយ​បោក​ក្បាល​ទៅ​និង​ថ្នល់​កៅស៊ូ​តែម្តង ភ្លាមៗ​នោះដែរ​រូបគេ​ក៏បាន​ហៅ​ម៉ូ​ឌុប​មួយគ្រឿង​ផ្សេងទៀត​ដឹក​ជនរងគ្រោះ​មកកាន់​មន្តីរ​ពេទ្យ​ខេត្ត​ដោយ​រូបគេ​ជា​អ្នក​អោប​ជនរងគ្រោះ​ពីក្រោយ​។​snapshot20141127153321
​ ​នៅក្នុង​មន្ទីរពេទ្យ​ជនរងគ្រោះ​មាន​អាកា​រៈ​ប្រកាច់​រើ​បម្រាស់​ជា​ញឹកញាប់ ស្រ​វ៉ា​អោប​គេឯង​ទាំង​មិនដឹង​ខ្លួន ថែមទាំង​ស្រែកថា​រូបគេ​វិលមុខ​ខ្លាំងណាស់ៗ ករណីនេះ​គ្រូពេទ្យ​ខេត្ត​បាន​ព្យាយាម​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​។​គ្រូពេទ្យ​ម្នាក់​បាន​បង្ហើប​ប្រាប់ថា​៖​របួស​លើ​ក្បាល​ពីក្រោយ​មាន​សភាព​ធ្ងន់ធ្ងរ​គ្រូពេទ្យ​ខេត្ត​និង​ត្រូវបញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​ជា​បន្តទៀត​៕snapshot20141127153224