កំពង់ស្ពឺ ៖ ស្ត្រីចំណាស់ម្នាក់ ត្រូវបានបុរសជាប្តីទាញកាំបិត ចាក់ក្រោមដោះឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់បន្ទាប់មកបានស្លាប់តាមផ្លូវ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារទំនាស់់ពាក្យសម្តីគ្នា ។ហេតុការណ៍ចាក់ប្រពន្ធស្លាប់នេះ បានកើតមានឡើងនៅវេលាម៉ោង 18 និង 10
នាទីល្ងាច ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ អធិការរង ស្រុកភ្នំស្រួច បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ នៀវ គីមហាន ភេទស្រី អាយុ42 ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។
មន្ត្រីប៉ូលិសបានបន្តថា ជនដៃដល់មានឈ្មោះអ៊ុក ថុង ភេទប្រុស អាយុ 50 ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ត្រូវជាប្តីស្ត្រីរងគ្រោះ បានឈ្លោះទាស់ទែងពាក្យសម្តីរគ្នាជាប្រពន្ធ នៅផ្ទះរបស់ឈ្មោះ គួយ សេង ភេទស្រី អាយយុ 64 ឆ្នាំ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ ។ នគរបាលបានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅផ្ទះបងប្អូននៅភូមិទី២ ឃុំត្រែងត្រយឹង បន្ទាប់មកបានកើតមានបញ្ហាទំនាស់ពាក្យសម្តីគ្នាយ៉ាងតឹង សសៃ.ករហើយបានយកកាំបិតស្នៀតចុងស្រួចចាក់ទៅលើប្រពន្ធរបស់ខ្លួន ត្រូវចំក្រោមដោះ ផ្នែកខាងឆ្វេង ជាប់កាំបិតរួចក៍គេចខ្លួនបាត់ស្រមោល ។
ប៉ូលិសបន្តថា ក្រោយពេលកើតស្ត្រីជនរងគ្រោះ ត្រូវបានបងប្អូនសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ប៉ុន្តែដោយសារស្នាមរបួសធ្ងន់ធ្ងរពេកក៍ដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង ។ ប្រភពបញ្ជាក់ថា បច្ចុប្បន្នសាកត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនល្មើសសមត្ថកិចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕




































