កំពង់ឆ្នាំង៖ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍និងកុមារកំព្រាឪពុកម្តាយស្លាប់ចោលដោយសាររោគអេដស៍ចំនួន៥២.នាក់មកពីឃុំ៧ក្នុងស្រុកកំពង់លែង បានមកទទួលអំណោយមនុស្សធម៌របស់សាខាកាបាទក្រហម ខេត្តកំពង់ឆ្នាំង។ ពីធីនេះធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោម
អធិបតីភាពលោក អ៊ុន សំអុល ប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោក ប្រាក់ សោភណ្ឌ័ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត និងសហការរីដោយមានការចូលរួមពីលោក មាន់ អៀងលី អភិបាលស្រុកកំពង់លែងផងដែរ។
. នៅក្នុងពិធីនេះលោក មាន់ អ៊ានលី អភិបាលស្រុកំពង់លែងបានលើកឡើងថា៖កុមាកំព្រាដែលឪពុកម្តាយស្លាប់ដោយរោគអេដស៍ខ្លះរស់នៅជាមួយមារមីង ខ្លះរស់នៅជាមួយជីដួននិងមានជីវភាពខ្សត់ខ្សោយខា្លាំងណាស់។អំណោយដែលសាខាកាកបាទក្រហមខេត្តចែកជូននៅពេលនេះ ម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម មី១កេះ ត្រីខ១០កំប៉ុង ទឹកដោះគោ៤កំប៉ុង ស្ករស១គីឡូក្រាម ឃិតមួយកញ្ចប់មានមុង១ ភួយ១ ក្រមា១ សារ៉ុង១រួមនិងថវិការក្នុងម្នាក់ៗ២០.០០០៛ផងដែរ។
.
លោក អ៊ុន សំអុល ប្រធានគណះកម្មាធិការសាខាកាកបាទក្រហមបានពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួសុខទុក្ខពីសំណាក់សម្តេចកតិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងតួនាទីឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំអាស៊ីប៉ាស៊ីហ្វិចឆ្លើយតបមេរោគអេដស៍នៅកម្ពុជា លោកតែងតែនៅជាប់ជាមួយបងប្អូនជានិច្ចទោះក្នុងកាលះទេសណាក៍ដោយ។ក្នុ
ងនោះដែរលោក អ៊ុន សំអុល ប្រធានគណះកម្មាធិការសាខាកាកបាទក្រហមខេត្ត បានលើកឡើងថា សូមបងប្អូននិងកុមារទាំងអស់កុំអស់សង្ឃឹមក្នុងជីវិត ហើយត្រូវថែរក្សាសុខភាពក្នុងនៅការរស់នៅស្អាត ហូបស្អាត ហើយបើមានបញ្ហាអ្វីមួយសូមបងប្អូនរូតរះមកកាន់មណ្ឌលសុខភាព ដើម្បីធ្វើការព្យាបាលអោយបានទាន់ពេលវេលា៕




































