ឈ្មួញ​នៅតែ​ឃុបឃិត​ជាមួយ​កំលាំង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​បាន​នាំ​ទំនិញគេចពន្ធ​និង​ទំនិញ​ខូចគុណភាព​យ៉ាង​គគ្រឹកគគ្រេង​ដឹក​ចូលមក​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​​ទោះបីជា​លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​បានដាក់​វិធាន​ឲ្យ​កងកំលាំង​និង​មន្ត្រី​ជំនាញ​ឈរជើង​នៅតាម ព្រំដែន​ធ្វើការ​ទប់ស្កាត់​រាល់​ទំនិញគេចពន្ធ​និង​ទំនិញ​ខូចគុណភាព​ដែល​នាំចូល​ពី​ប្រទេស​ថៃ​យ៉ាងណាក៏ដោយ​។​ប៉ុន្តែ​កំលាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​

ព្រំដែន​និង​ឈ្មួញ​នៅតែ​បន្ត​ឃុបឃិត​គ្នា​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​ជិត​យ៉ាង​អាណាធិបតេយ្យ​តែ​ដ៏​ដែល​ធ្វើអោយ​បាត់បង់​ចំណូល​បង់ពន្ធ​ជូន​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយឆ្នាំៗ​។image (1)

​ជាក់ស្តែង​នៅ​ខេត្តបន្ទាយមានជ័យ​មានស្រុក​.​ក្រុង​ចំនួន​៩​ហើយ​មានស្រុក​.​ក្រុង​ដែលជា​ប់​ព្រំដែន​ថៃ​ចំនួន​៥​មានស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក​និង​ក្រុង​ប៉ោយប៉ែត​។​កន្លងមក​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រជុំ​ដាក់​វិធានការ​ជារឿយៗ​ដល់​ថ្នាក់ដឹកនាំ​សម​ត្ត​កិច្ច​និង​មន្ទី​ពាក់ព័ន្ធ​ដើម្បី​ទប់ស្កាត់​រាល់​ទំនិញ​គេ​ចប​ន្ធ​និង​ទំនិញ​ដែល​ខូចគុណភាព​ដឹក​មកពី​ប្រទេស​ថៃ​យកមក​លក់​ស្រុក​ខ្មែរ​ទំនិញ​ដែល​ខូចគុណភាព​ក្រោយពី​ប្រជាពលរដ្ឋ​បរិ​គោគ​ហើយ​បណ្តាល​ឲ្យ​មាន​ជម្ងឺ​ផ្សេងៗ​។image (2)

ប៉ុន្តែ​ស​មិត្ត​កិច្ច​ទាំងនោះ​មិនបាន​អនុវត្តតាម​នោះឡើយ ហើយ​បណ្តោយ​ឲ្យ​មុខទំនិញ​គេចពន្ធ​នាំ​និង​ទំនិញ​ខូច​គុ​ុ​ណ​ភាព​ចូល​ទាំងយប់​ទាំង​ថ្ងៃ​ដូច​គេ​ហែគ​ឋិ​ន​ទៀតផង​។ គួរ​រំលឹក​ផងដែរ​ថា​ទំនិញគេចពន្ធ​ដែល​នាំចូល​តាម​ច្រករបៀង​ខុសច្បាប់​មាននៅ​ស្រុក​ម៉​ឡៃ​និង​ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ក្រុង​ប៉ោយប៉ែត​ដែលមាន​ច្រករបៀង​ជាច្រើន​កន្លែង​ដែល​នាំចូល​ទាំងយប់​និង​ថ្ងៃ​មានដូចជា​ទំនិញ​ហូបចុក​និង​ទំនិញ​ហាមឃាត់​មាន​មាន់​ខូចគុណភាព​និង​ទំនិញ​ផ្សេងៗ​ទៀត​ជាច្រើន​មុខ​ទៀត​។

លោក គោ​ស៊ុំ សារឿ​ត ធ្លាប់បាន​ព្រមាន​ជា​ច្រើនដង​ចំពោះ​កងកំលាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​ចូលរួម​ទប់ស្កាត់​ទំនិញគេចពន្ធ​និង​ទំ​ទិញ​ហាមឃាត់​តែ​ការព្រមាន​នោះ​មិន​ត្រូវបាន​កងកំលាំង​និង​ឈ្មួញ​បាន​អនុវត្តតាម​នុះ​ឡើយ​នៅតែ​ធ្វើ​ផ្អើ​ន​និង​បទបញ្ជារ​របស់លោក​អភិបាល​ខេត្តហើយ​លួច​នាំចូល​ទាំងយប់​និង​ថ្ងៃ​ធ្វើ​បាត់បង់​ចំណូល​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​រាប់សែន​ដុល្លា​។​image

យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​និយាយថា​ពួកគេ​អាង​ខ្សែ​អាងខ្នង​ខាងលើ​មិន​ខ្លាច​បទបញ្ជា​ខេត្ត​ធ្វើ​ដើម្បី​ប្រយោជន៍​ខ្លួន​និង​មេ​របស់ខ្លួន​នៅលើ​មិន​គឹ​ត​គូ​អំពី​ប្រ​យោ​ជ​ជាតិ​និង​ប្រជាពលរដ្ឋ​ឡើយ​៕