​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៧​នាក់​ត្រូវ​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ធ្វើការ​បង្ក្រាប​និង​បញ្ជូនទៅ​តុលាការ​

0

​ខេត្តបន្ទាយមានជ័យ​​ជនសង្ស័យ​ចំនួន​៧​នាក់​មាន​អ្នក​ជក់​និង​អ្នក​ចែក​គ្រឿងញៀន​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​ដែល​ដឹកនាំ​ដោយ​លោក ជា​ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ធ្វើការ​បង្ក្រាប​និង​ដកហូត​បាន​វត្ថុតាង​មាន​ម៉ា​ទឹកកក​ចំនួន​៣​ថង់​តូច​និង​ម៉ូតូ​

ចំនួន​៣​គ្រឿង​និង​វត្ថុតាង​ជាច្រើន​ទៀត​។​image

ការ​បាប់​ជនសង្ស័យ​បាន​ចំនួន​៧​ន​គ់​នោះ​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៥​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៤​នៅ​ចំណុច​ម្តុំ​ស្រះ​ត្រជាក់ចិត្ត​ថ្មី​ភូមិ​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី ឪ​បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​៧​នាក់​មានឈ្មោះ ១​ប៊ុន​វិ​បុត្រ ប្រុស អាយុ​៣៥​ឆ្នាំ​២​ផាន់​សី​ុ​យ៉ា ប្រុស អាយុ​២០​ឆ្នាំ​៣​គឹម​សីហា​ប្រុស​អាយុ​២១​ឆ្នាំ​៤​ម៉ៅ​ភាព​ប្រុស​អាយុ​២០​ឆ្នាំ​៥​ឈុនលី​ប្រុស​អាយុ​១៩​ឆ្នាំ​៦​ហួត​រម្យ​រ៉ាវី​ប្រុស​អាយុ​៣០៧​អ៊ុក​សុខា​ប្រុស​អាយុ​២១​ឆ្នាំ​អ្នក​ទាំងអស់​រស់នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

លោក​ឪ​បូ​រិន្ទ​បានបញ្ជាក់​ទៀតថា​មុនពេល​កើតហេតុ​ដោយបាន​ព៌​ត​មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ក្រុម​ជួញដូរ​គ្រឿងញៀន​និង​អ្នក​ជក់​នៅ​ម្តុំ​កើ​ក​ហេតុ​ខាងលើ​លោក​បាន​ចាត់​ឲ្យ​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក​ជា​ដា​ដោយ​បញ្ជា​ផ្ទាល់​ពី​លោក​ឲ្យ​ចុះ​ប្រ​ត្តិ​ប​ត្ត​ការចុះ​បង្ក្រាប​ជនសង្ស័យ​បាន​ចំនួន​៧​នាក់​នៅ​និង​កន្លែង​និង​ដក​ហួត​វត្ថុតាង​ដូចជា​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មី​ុ​ន​ម៉ា​ទឹកកក​មាន​ចំនួន​៣​ថង់​តូច​ស្មើ​និង​០.៧២​ក្រាម​ម៉ូតូ​ចំនួន​៣​គ្រឿង​និង​ទូរ​សព្ទ័​៨​គ្រឿង​ជនសង្ស័យ​ទាំង​៧​នាក់​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនមក​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើការ​សាកសួ​។​image (1)

នៅមុខ​អាវុធហត្ថ​ជនសង្ស័យ​ទាំង​៧​នាក់​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ទាំងអស់​ពិតជា​បាន​ចែកចាយ​គ្រឿងញៀន​និង​ជក់​ពិត​ប្រា​ដក​មែន​។​នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៤​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កសាង​សនុំ​រឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕