បុគ្គលិក នៅ​សណ្ឋាគារ​អប្សរា ហូ​លី​ដេ ធ្វើ​កូដកម្ម ជា​លើក​ទី​៣ ​ដើម្បី​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​នៅ​ខេត្តសៀមរាប​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នេះ​មាន​ពលរដ្ឋ​ធ្វើ​កូដកម្ម​ជិត​១០​ដង​!

0

ខេត្តសៀមរាប​៖ បុគ្គលិក ប្រុស ស្រី ប្រមាណ​ជា​ជិត​៥០​នាក់ បានមក​ប្រមូលផ្តុំ​គា្ន​ធ្វើ​កូដកម្ម​នៅមុខ​សណ្ឋាគារ​អប្សរា ហូ​លី​ដេ ខណៈពេលដែល​ថៅកែ​សណ្ឋាគារ​ជា​ជន​ជាតិចិន​នោះ មិន​គោរព​កិច្ចសន្យា នៃ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ កូដកម្ម នោះ ពួកគាត់​ថា មិនត្រូវ​បាន​

រំសាយ​ទៅវិញ​នោះទេ ដោយ​អាជ្ញាធរ​បាន​ប្រឹងប្រែង​ជួយ​រក​ដំណោះស្រាយ​ជាច្រើន​ដង​មិនមាន​លទ្ធផល ដោយសារ​ថៅកែ​ជា​ជន​ជាតិចិន​រូបនោះ​មាន​ចេតនា​មិន​គោរព​ច្បាប់​។​​ ​DSC07031

បុគ្គលិក​សណ្ឋាគារ​អប្សរា ហូ​លី​ដេ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​កូដកម្ម .​សារជាថ្មី​បានធ្វើ​ឡើង​ចាប់តាំងពី​ព្រឹក ថ្ងៃទី​២៧​ខែវិច្ឆិកា នៅមុខ​បរិវេណ​សណ្ឋាគារ អប្សរា​ហូ​លី​ដេ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​សាលា កន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​​ ​តំណាង​ក្រុមអ្នកតវ៉ា​បាន​ឲ្យ​ដឹងថា ពួកគាត់​ពុំមាន​គំនិត​ប្រមូលផ្តុំ​គ្នា​ធ្វើបែបនេះ​ទេ មូលហេតុ​ដោយសារ​ថៅកែ​ចិន​នោះ បាន​បញ្ឈប់​បុគ្គលិក​ចំនួន​១៥​នាក់​ដែល​ត្រូវ​ប្តឹង ការរំលាយ​កិច្ចសន្យា កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៤ ថែមទាំង​មិន​ចង់ឃើញ កូដកម្ម ឬ បាតុកម្ម​អ្វី​នោះទេ គឺ​ចង់​ត្រឹម​តែមាន​ការងារ​ធ្វើ​និង​បាន​ប្រាក់ខែ​សមរម្យ សម្រាប់​ចិញ្ចឹមជីវិត​និង​គ្រួសារ​តែប៉ុណ្ណោះ​។

តំណាង​ក្រុមអ្នកតវ៉ា​បាន​បន្តថា មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់ សុខៗ​ថៅកែ​នោះបាន​ហៅ​មក​ប្រកាស រំលាយ​កិច្ចសន្យា ទាំង​អ្នកខ្លះ​ធ្លាប់​ធ្វើការ​ងរ​ចាប់តាំងពី​សណ្ឋាគារ ដំណើរការ​បុកគ្រឹះ​លើកដំបូង​មកម្ល៉េះ ឯ​ខ្លះទៀត​ចូលធ្វើ បន្ត បន្ទាប់ រហូត​អ្នកខ្លះ​ទើបបាន​៥​ទៅ​៦​ខែ​ក៏មាន​។ ថៅកែ​សណ្ឋាគារ​នោះ មុននឹង​ឲ្យ​បុគ្គលិក​ចូលធ្វើការ ត្រូវ​ឲ្យ​ចុះកិច្ចសន្យា​ការងារ​ជាមួយ​សិន រយៈ ពេល​២​ឆ្នាំ​ម្តង ដូច្នេះ​មុនពេល​ប​ញ្ឃ​ប់​ពួកគាត់​មិនចាំបាច់​ត្រូវ​បើក​ប្រាក់ខែ តាម​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ នោះទេ​។ ជាក់ ស្តែង​ពេលនេះ​ថៅកែ​បា​នប​ញ្ឍ​ប់​បុគ្គលិក​ផ្នែក​អគ្គិសនី​ពីរ​នាក់​រួចមកហើយ ដោយ​ពុំបាន​បើកប្រាក់​ខែ​ឲ្យ​នោះទេ​។​​

​លោក​ម៉ម រិទ្ធី ប្រធាន​សហ​ព​ន្ធ័​សហជីព វិស័យ​ទេសចរ​ណ៏​កម្ពុជា បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែវិច្ឆិកា នេះ​ថា កូដកម្ម នោះ​គឺ​នៅតែ​បន្ត ធ្វើ​រហូតដល់​មាន​ដំណោះស្រាយ​ណាមួយ​សមរម្យ​។​លោក​បន្តថា នៅក្នុង​សណ្ឋាគារ​អប្សរា​ហូ​លី​ដេ ថៅកែ​ចិន​និង​បុគ្គលិក​បាន​ព្រមព្រៀងគ្នា ធ្វើ​កិច្ចសន្យា​អំពី​ការងារ​រយៈពេល​២​ឆ្នាំ​ម្តង ថ្មីៗ​នេះ​ស្រាប់តែ​ថៅកែ​នោះ​បានចេញ​សេចក្តីប្រកាស​រំលាយ​កិច្ចសន្យា​នោះ​ចោល​ទាំងស្រុង ការប្រកាស​រំលាយ​កិច្ចសន្យា មានន័យថា អា​ចប​ញ្ឍ​ប់​បុគ្គលិក​រូប​ណា​ម្នាក់ នៅ​ម៉ោង​ណា​ក៏បាន​ដោយ​មិនចាំបាច់​បើកប្រាក់​ខែ​ឲ្យ​ទេ ទាំង​ពួកគាត់​មិនទាន់ ចប់​កុងត្រា​នៅឡើយ​ផង​។

លោក​បន្តទៀតថា ចំណុច​មួយទៀត​ក្រោយ​រំលាយ​កិច្ចសន្យា ថៅកែ​ចិន​នោះបាន​ផ្លាស់ប្តូរ​បុគ្គលិក​តាមតែ​អំពើ​ចិត្ត ដោយ​អ្នកខ្លះ​មាន ជំនាញ​គ្រប់គ្រង​ផ្នែក​និ​មួយៗ​បាន​ប្រាក់ខែ​ចាប់ពី​៨០០​ទៅ​១០០០​ដុល្លារ ប្តូរ​អ្នក​ទាំង​នោះមក​ឲ្យ​កាន់​កន្លែង​ផ្សេង ដែល​ទទួល​ប្រាក់ខែ​បាន​ត្រឹម តែ​៤០០ ដុល្លារ​ទៅវិញ ចំណែក​បុគ្គលិក​ធម្មតា​អ្នកខ្លះ​ធ្វើការ​ច្រើន​ឆ្នាំ​មកហើយ នៅតែ​ទទួល​ប្រាក់ខែ​ត្រឹម​៧០​ទៅ​៨០ ដុល្លារ​ដដែល មិនតែប៉ុណ្ណោះ​ថៅកែ​នោះ​អា​ចប​ញ្ឃ​ប់​ពួកគាត់​ពេលណា​ក៏បាន ដោយ​មិន ចាំបាច់​យក​កិច្ចសន្យា​មក​និយាយ​ជាមួយ​បុគ្គលិក​នោះ​ទៀតផង ។​DSC07029

លោក​បន្ថែមទៀតថា ពួកគាត់​សុំ​ទាមទារ​ចំណុច​ទាំង​៥​គឺ ទី​១ ទទួល​បុគ្គលិក​ប្រុស ស្រី ទាំង​១៥​នាក់​នោះ​ចូលធ្វើ​ការងារ​វិញ​ដោយ​គ្មាន​ល​ក្ខ័​ណ​អ្វី​ទាំងអស់ ទី​២ ត្រូវតែ​គោរព​ច្បាប់​ការងារ ទី​៣ ល​ក្ខ័​ណ​ការងារ​ចាស់​ត្រូវ​យកមកអនុវត្ត​មិន​អាចយ​កល​ក្ខ័​ណ​ថ្មី​មក​នោះទេ ទី​៤ រឿង​ប្រាក់ខែ​បុគ្គលិក​ត្រូវតែ​តំឡើង ទី​៥ វា​ជា​រឿង​បន្ទាប់បន្សំ​ទេ វា​នេះ​ជា​រឿង​សម្ខាន់​សម្រាប់​ខាង​អាជ្ញាធរ​ទេ ហើយ​រឿងនេះ​លែងមាន​ការដោះស្រាយ​ត​ទោ​ទៀតហើយ មានតែ​រឿង​បន្តធ្វើ​កូដកម្ម​តែប៉ុណ្ណោះ ព្រោះ​អភិបាលខេត្ត​មិនអាច​និយាយ​ជាមួយ​ថៅកែ​ចិន​នោះបាន​ផង ចុះ​ទំរាំ​កម្មករ​គ្មាន​សិទ្ធ​អី​ទៅ​និយាយបាន​នោះ ដូច្នេះ​ពួកគាត់​ត្រូវតែ​បង្ខំ​នាំគ្នា​ធ្វើ​កូដកម្ម ទាមទារ​ឲ្យ​ថៅកែ​ចិន​នោះ​គោរព​កិច្ចសន្យា​និង ច្បាប់ នៃ​ព្រះរាជានាចក្រ​កម្ពុជា​។​​DSC07024

លោក សូ ប្លា​តុង អភិបាល​ស្តីទី ក្រុង​សៀមរាប​បាន​ឲ្យ​ដឹងថា ករណី​វិវាទ​រវាង​ថៅកែ​សណ្ឋាគារ​អប្សរា ហូ​លី​ដេ និង​បុគ្គលិក​នោះ ជា​រឿង​មួយ​ដែល​អាជ្ញាធរ​បាន​ប្រឹងប្រែង​ជួយ​សម្របសម្រួល​ជាច្រើន​ដង ប៉ុន្តែ​ភាគី​ខាង​បុគ្គលិក​បានទាមទារ​ឲ្យ​បើក​ប្រាក់ខែ​ចំនួន​៣​ម៉ឺន​ដុល្លា រីឯ ម្ចាស់​សណ្ឋាគារ​ខាងលើ​មានលទ្ធភាព​តែ​៣​ពាន់​ដុល្លា ដើម្បី​បញ្ចប់រឿង​ប៉ុណ្ណោះ ដូច្នេះ​អាជ្ញាធរ​មានការ​ពិបាក​ក្នុងការ​សម្របសម្រួល​ខ្លាំងណាស់ ដោយ​ពួកគេ​​ទាំងសងខាង មិនមាន​ភាព​យោគយល់​គ្នា​មួយ​នោះទេ​៕DSC07021