កាលពីថ្ងៃទី២៧ ខែវិច្ឆិកា គ្រាប់បែក បង្កៃនៅតមាមដងផ្លូវបានផ្ទុះចំពេល ដែលរថយន្ដក្រុងកំពុងធ្វើដំណើរឆ្លងកាត់ ស្ថិតនៅភាគឦសានប្រទេសនីហ្សេរីយ៉ា បណ្ដាលឱ្យអ្នកដំណើរ៤០នាក់ស្លាប់ ក្នុង នោះមានទាហាន៥នាក់ ។ប្រភពព័ត៌មានពីសន្ដិសុខនីហ្សេរីយ៉ា បានឱ្យដឹងថា នៅពេលដែល
គ្រាប់បែក ផ្ទុះធ្វើឱ្យរថយន្ដក្រុងជាច្រើនគ្រឿងត្រូវ ឆាបឆេះ ដោយសារតែការផ្ទុះចំពេល ចរាចរណ៍មមាញឹកបំផុត ស្ថិតនៅផ្លូវ បំបែកមហាវិថីម៉ារ៉ាប៊ី និងមូប៊ី ។ ទីកន្លែងដែលវាយប្រហារគ្រាប់បែកនៅ មិនឆ្ងាយប៉ុន្មានពីព្រំដែនជាប់ប្រទេស កាមរូន ដែលក្រុមបូកូហារ៉ាមវាយ ប្រហារដណ្ដើមគ្រប់គ្រងកាលពីខែមុន។
នៅពេលនេះ មិនទាន់មានក្រុមសកម្ម ប្រយុទ្ធណាមួយចេញមុខទទួលស្គាល់ការ វាយប្រហារគ្រាប់បែកនៅឡើយ ។ ប៉ុន្ដែ ហេតុការណ៍វាយប្រហារខាងលើ ត្រូវ បានគេចាត់ទុកថា ជាសកម្មភាពរបស់ ក្រុមបូកូហារ៉ាម ។ ក្រុមនេះបានបើក ការវាយប្រហារឥតឈប់ឈរទៅលើ រថយន្ដក្រុងដឹកអ្នកដំណើរ ។
កន្លងមក ថ្មីៗក៏មានការវាយប្រហារបំផ្ទុះគ្រាប់ បែកអត្ដឃាតនៅក្នុងផ្សារមមាញឹកមួយ ស្ថិតនៅទីក្រុង Maiduguri កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាង១០០នាក់ ក្នុងនោះមាន ៧៨នាក់ស្លាប់ភ្លាមនៅនឹងកន្លែង ។សាក្សីឃើញហេតុការណ៍បានបញ្ជាក់ ថា នារីម្នាក់បានបំផ្ទុះគ្រាប់បែកអត្ដ ឃាត ហើយខណៈដែលមនុស្សម្នានាំគ្នា ចូលទៅជួយអ្នករងរបួសនោះ ស្រាប់តែ នារីផ្សេងម្នាក់ទៀតបំផ្ទុះគ្រាប់បែកលើក ទី២បណ្ដាលឱ្យស្លាប់ច្រើននាក់តែម្ដង ។
មិនទាន់មានក្រុមណាមួយចេញមុខ ប្រកាសទទួលស្គាល់ការវាយប្រហារនេះ នៅឡើយទេ ប៉ុន្ដែក្រុមឧទ្ទាមបូកូហា រ៉ាមត្រូវសង្ស័យថា ជាអ្នកស្ថិតនៅពី ក្រោយហេតុការណ៍វាយប្រហារនេះ ។ ក្រុមនេះបានព្យាយាមបង្កើតរដ្ឋអ៊ិស្លាម នៅលើទឹកដីនីហ្សេរីយ៉ា ។
ក្រុមយុទ្ធនាការលើកលែងទោសអន្ដរ ជាតិបានបញ្ជាក់ថា គិតតាំងពីដើមឆ្នាំ ២០១៤មកទល់ពេលនេះ អំពើហិង្សានៅ ក្នុងប្រទេសនីហ្សេរីយ៉ាបង្កឡើងដោយ ក្រុមឧទ្ទាមបូកូហារ៉ាមបានសម្លាប់ មនុស្សជិត១.៥០០នាក់ ។
ក្រុមឧទ្ទាមបូកូហារ៉ាមបានបង្កើត ឡើងនៅក្នុងឆ្នាំ២០០២ ស្ថិតនៅក្នុង តំបន់ Maiduguri រដ្ឋ Borno នីហ្សេរី យ៉ា ។ ប៉ុន្ដែក្រុមនេះត្រូវរុញច្រានដោយ កម្លាំងទាហានរដ្ឋាភិបាលចាកចេញទៅ ឆ្ងាយពីទីតាំងនេះ ។នៅពេលនេះ ក្រុមឧទ្ទាមបូកូហារ៉ាម បានគ្រប់គ្រង កាន់កាប់ភូមិស្រុកជា ច្រើនស្ថិតនៅក្នុងរដ្ឋ Borno ហើយមាន ការបារម្ភថា ក្រុមនេះកំពុងធ្វើសកម្ម ភាពវាយប្រហារដណ្ដើមគ្រប់គ្រងទីក្រុង Maiduguri ទាំងមូលតែម្ដង ។
ក្រុមបូកូហារ៉ាមមិនទាន់ធ្វើអត្ថាធិ ប្បាយជុំវិញហេតុការណ៍បំផ្ទុះគ្រាប់បែក អត្ដឃាតខាងលើនៅឡើយទេ ។ ចាប់ តាំងពីខែមិថុនា ឆ្នាំ២០១៤កន្លងមក នីហ្សេរីយ៉ាមានការវាយប្រហារដោយ បំផ្ទុះគ្រាប់បែកអត្ដឃាត ដែលជនបង្ក ជាស្ដ្រីបែបនេះកើតឡើង៥លើក ។
ចាប់តាំងពីឆ្នាំ២០០៩មក ក្រុមបូកូ ហារ៉ាម បានបង្កើនការវាយប្រហារដើម្បី បង្កើតទៅជាប្រទេសអ៊ិស្លាម គ្រប់គ្រង ដោយច្បាប់អ៊ិស្លាមយ៉ាងតឹងតែងបណ្ដាល ឱ្យមានអ្នកស្លាប់និងរបួសរាប់សិបពាន់នាក់