មេបញ្ចាការកងទទ័ពប្រចាំនៅតំបន់សមុទ្រខ្មៅរបស់រុស្ស៊ីលោក Vyacheslav Trukhachey បានបញ្ចាក់ថា យន្តហោះចម្បាំង១៤គ្រឿងប្រភេទ Su-27,Su-30M2 បានបញ្ចូនទៅកាន់ ទីតាំងទ័ពអាកាស់ Belbekស្ថិននៅគ្រីមៀ។លោក បន្តទៀតថា យន្តហោះចម្បាំង១០គ្រឿងប្រភេទ Su-27 បាន
ហោះហើជាច្រើនម៉ោងហើយទទួលបានការមើលថែជួសជុលយ៉ាងប្រសើរទើបបញ្ចូនទីគ្រីមៀបំពេញបេសកកម្ម។យន្តហោះដែលបញ្ចូនទៅកាន់គ្រីមៀជាយន្តហោះចម្បាំងជំនាន់ទី៤ ក្នុងនោះ៤គ្រឿងទើបតែផលិត។
ប្រតិកម្មចំពោះសកម្មភាពបង្កើតចំនួនទាហាននិងសព្វាវុធនៅគ្រីមៀ អង្គការណាតូ បានបង្ហាការព្រួយបារម្ភយ៉ាងខ្លាំងដោយចាត់ទុកនេះជាសកម្មភាពក្នុងការបង្កើនកម្លាំងវាយប្រហារនៅដែនសមុទ្រខ្មៅ។ មេបញ្ចាការកងទ័ពណាតូលោក Phipip Breedove បានប្រមានថា កម្លាំងទាហានរុស្ស៊ីដាក់នៅតំបន់គ្រីមៀគឺមានចេតនាគ្រប់គ្រងដែនសមុទ្រខ្មៅទាំងមូល។
ជាមួយគ្នានេះអធិការបតីអាល្លឺម៉ងលោកស្រីAngela Merkel បានប្តេជ្ញា ប្រឆាំងទៅនឹងសកម្មភាពរបស់រដ្ឋាភិបាលរុស្ស៊ីដែលបានជួយដល់ក្រុមបះបោរអ៊ុយក្រែន ក្នុងសង្គ្រាមនៅទីក្រុងDonetsk និងLuhansk ធ្វើឲ្យស្ថានភាពក្នុងប្រទេសនេះកាន់តែអាក្រក់ខ្លាំងឡើង។