​ជើងហោះហើរ​ជាង​៩០០​ជើង​នៅ ភាគ​ឦសាន​អាមេរិក​ផ្អាក​ដោយ​ព្យុះ ព្រិល​

0

​ព្យុះ​ព្រិល​កំពុង​វាយប្រហារ​នៅ​ទូទាំង សហរដ្ឋអាមេរិក ហើយ​តំបន់​ដែល​រង ផលប៉ះពាល់​ខ្លាំងជាងគេ​នោះ គឺ​តំបន់ ភាគ​ឦសាន ដោយមាន​ជើងហោះហើរ ដល់​ទៅ​៩០០​ជើង​ត្រូវ​លុបចោល ដោយ សារ​តែ​ព្រិល​ធ្លាក់​ក្រាស​គ្របដណ្ដប់​លើ ផ្លូវ​ហោះហើរ ធ្វើឱ្យ​យន្ដហោះ​មិនអាច ចាកចេញ​

បាន​។ ការអាក់ខាន​ហោះហើរ ជាច្រើន​បែបនេះ ធ្វើឱ្យ​អ្នកដំណើរ​រាប់ សិប​ពាន់​នាក់​ត្រូវ​ជាប់គាំង ចំពេល​ដែល អាមេរិក​ឈានចូល​ដល់​ថ្ងៃបុណ្យ​អំណរ គុណ ជា​ពិធីបុណ្យ​ធំ​បំផុត​នៅ​អាមេរិក ហើយ​ពលរដ្ឋ​ក៏ត្រូវ​បានអនុញ្ញាត​ឱ្យ​ឈប់ ជាច្រើន​ថ្ងៃ​ក្នុង​ពិធីបុណ្យ​នេះ​ផងដែរ ។images (2)
​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​ក៏ បាន​អនុ​ញ្ញ​ត​ឱ្យ​អ្នកដំណើរ​ផ្លាស់ប្ដូរ​កាល បរិច្ឆេទ​ធ្វើដំណើរ​ទៅ ឬ​ចាក​ចេញពី ទីក្រុង​នៅ​ភាគ​ឦសាន អាមេរិក​ដោយ មិនចាំបាច់​បង់ប្រាក់​ពិន័យ​ដូចពេលមុន​។ ផ្លូវ​ហោះហើរ​នៅក្នុង​អាកាសយានដ្ឋាន នានា​គ្របដណ្ដប់​ដោយ​ព្រិល​យ៉ាង​ក្រាស មិនអាច​ហោះហើរ​បាន ។ ពលរដ្ឋ​អា​មេ រិ​ក​ភាគច្រើន​បង្វែ​ទិសដៅ​ធ្វើដំណើរ​តាម ផ្លូវគោក​វិញ​ម្ដង ។ ការធ្វើដំណើរ​តាម ផ្លូវគោក​មិនមែនជា​រឿង​ប្រសើរ​នោះ ឡើយ ដោយ​ជួប​ឧ​ប​ស័គ្គ​ជាច្រើន​ដូចគ្នា​។​images (1)

​ក្រសួង​ព្យាករណ៍​អាកាសធាតុ​អាមេរិក បានប្រកាស​ឱ្យដឹងថា នៅ​តំបន់​ភាគ ឦសាន​នឹង​នៅមាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ មាន​ទាំង​ភ្លៀង​ទឹកកក​ទៀតផង​នាពេល ខាងមុខ ។ នៅ​តំបន់​មួយចំនួន ក្នុងនោះ មាន​ទីក្រុង​ញូវយ៉ក ទីក្រុង​ប៊ូ​ស​ហ្វេ​ល​ឡូ និង​ទីក្រុង​មួយចំនួនទៀត កំពុងតែ​ស្វះ ស្វែង​បោសសម្អាត​ព្រិល​នៅពេលដែល​ព្យុះ​ព្រិល​បាន​ឆ្លង​ផុត​។

សកម្មភាព​ឈូស ឆាយ​ព្រិល​មិនមែនជា​រឿង​ងាយស្រួល ឡើយ ដោយសារ​ព្រិល​ក្រាស​កក​រឹង​ដូច ជា​ដុំ​ទឹកកក ។ ព្យុះ​ព្រិល​នៅ​អាមេរិក បណ្ដាលឱ្យ​ពលរដ្ឋ​ជាង​១០​នាក់​បាត់បង់ ជីវិត ដោយ​មូលហេតុ​ផ្សេងៗ ក្នុងនោះ មាន​ទាំង​គ្រោះថ្នាក់​ចរាចរណ៍ ។ ក្រៅពី នេះ​ក៏មាន​ពលរដ្ឋ​រាប់លាន​នាក់​រង​ផល ប៉ះពាល់​ផ្ទះសម្បែង​ជាច្រើន​ត្រូវ​បាក់ ស្រុត​ដោយ​ព្រិល​យ៉ាង​ក្រាស​គ្របដណ្ដប់ ពីលើ ។downloadimages

នៅ​តំបន់​ខ្លះ​មាន​កម្រាស់​ព្រិល ដល់​ទៅ​ជាង​២​ម៉ែត្រ ហើយ​ពលរដ្ឋ​ចាំ បាច់​ត្រូវតែ​ឡើងលើ​ដំបូលផ្ទះ​ទាំង​អាកាស ធាតុ​ត្រជាក់ ដើម្បី​ឈូសឆាយ​ព្រិល​ចេញ ចៀសវាង​ដំបូលផ្ទះ​ស្រុត​ចុះមក 9