​បើករថយន្ត​សង្ស័យ​ងោក​ធ្លាក់​ប្រឡាយ​អ្នកបើក​បរកៀប​ជាប់ជើង​ក្នុង​កាប៊ីន​ ​របួសធ្ងន់​ព្រូ​រថយន្ត​របួសស្រាល​

0

​កំពង់ឆ្នាំង​៖​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​កៀប​ជាប់ជើង​ក្នុង​កាប៊ីន​រថយន្ត​១​ម៉ោង​កន្លះ​ទើប​​គាស់​ចេញ​យក​រួច​របួសធ្ងន់ ចំណែក​ព្រូ​រថយន្ត​ម្នាក់​របួសស្រាល នៅក្នុង​គ្រោះថ្នាក់​បើក​រថ​យន្ត​ធ្លាក់​ប្រឡាយ​ជំរៅ​ជាង​២​ម៉ែត្រ​ដែល​គេ​សង្ស័យថា​បើកបរ​រថយន្ត​ងោក​។​ហេតុការណ៍​នេះ​បាន​កើតឡើង​

នៅវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០២​និង​១០៣ នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ភូមិ​ទ​ព័​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក ចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ​បានអោយដឹងថា​៖​រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ព​ណ៍ស ពាក់​554

ស្លាក​លេខ ឆ​៥០០៦​ភព​២ អ្នកបើកបរ​ឈ្មោះ រ៉ា​យ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​គ្រួស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​របួស​បាក់ជើង​ខាងស្តាំ ចំណែក​ព្រូ​រថយន្ត​ឈ្មោះ សីហា អាយុ​១៧​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ របួសស្រាល​។​DSC08951
​\

​មុនពេល​កើតហេតុ​គេ​បាន​បើករថយន្ត​ដឹក​ចំណី​សត្វ​ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុចកើតហេតុ ក៏បាន​រេ​ចង្កូត​ពីស្តាំ​ទៅ​ឆ្វេង​ប្រមាណ​ជាង​១០​ម៉ែត្រ ទើប​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​បុក​ជាប់​និង​ដើម​អាកាស្យា ចំណែក​ទ្រុង​រថយន្ត​បាន​ដាច់ចេញពី​តួ​ក្រឡាប់​បះជើង​ចាក់​
​កា​រ៉ុង​ចំណី​សត្វ​ពេញ​ប្រឡាយទឹក​។​នៅក្នុង​ហេតុការណ៍​នេះ​បានធ្វើអោយ​អ្នកបើកបរ​រថយន្ត​កៀប​ជើង​ជាប់​ក្នុង​កាប៊ីន​រថយន្ត​រយះ​ពេល​១​ម៉ោង​កន្លះ​ហូរឈាម​ជោគ​ខ្លួន ទើប​អ្នកស្រុក​និង​អ្នកធ្វើដំណើរ​ជួយ​គាស់​យកចេញ​បាន បណ្តាលអោយ​អ្នកបើកបរ​រូបនោះ​របួសធ្ងន់​បាក់ជើង​ខាងស្តាំ ចំណែក​ព្រូ​រថយន្ត​របួសស្រាល​។​​ ​DSC08957

ក្រោយពេល​កើត​អ្នករបួស​ត្រូវបាន​រថ​យន្ត​សាមុយ​មន្ទីរពេទ្យ​ខេត្ត​ដឹកបញ្ជូន​មកកាន់​​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ជួយសង្គ្រោះ​ព្យាបាល​។​ដោយឡែក​រថយន្ត​ត្រូវបាន ម្ចាស់​គេ​សុំ​សមត្ថកិច្ច​ស្ទូច​យកទៅ​ជួសជុល​ប្រើប្រាស់​។​​ ​ករណី​គ្រោះថ្នាក់​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​ក៏ដូចជា​ប្រជា​ពលរ​ដ្ខ​សន្និដ្ឋានថា អា​​ច​បណ្តាលមកពី​ការបើកបរ​រថយន្ត​ងោកងុយ ឬ​ស្រវឹង ព្រោះ​បើកបរ​រថយន្ត​នៅ​ខាងស្តាំ​ដៃ​សុខៗ បែរជា​ទៅ​ធ្លាក់​ក្នុង​ប្រឡាយ​នៅឯ​ខាងឆ្វេង​ដៃ​ឯណា​វិញ​៕DSC08954