ស្ទឹងត្រែងកំលាំងអាវុធហត្ថនៅតែបន្តប្រតិបត្តិការរបស់ខ្លួនដូចភ្លៀងរលឹមចុះឡោមព័ទ្ធទីតាំងផ្ទះប្រើប្រាស់និងចែកចាយគ្រឿងញៀនដឹកនាំដោយលោកស្រីស៊ុន យ៉ឹតព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ស្រីម្នាក់ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ា
ទឹកកក)ចំនួន៣កញ្ចាប់តូច ប្រាក់រៀល ប្រាក់ដុល្លា មធ្យោបាយធ្វើសកម្មភាព រួមទាំងឧបករណ៍ជក់មួយចំនួន។
ប្រតិបត្តិការករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ បានធ្វើឡើង២ថ្ងៃជាប់ៗគ្នា ថ្ងៃ២៨៧វេលាម៉ោង៨យប់ឃាត់ខ្លួនបានចំនួន៣នាក់និងថ្ងៃទី២៨វិច្ឆកាឆ្នាំ២០១៤ឃាត់បានចំនួន២នាក់ កន្លែងខុសៗគ្នា ស្ថិតក្នុង សង្កាត់ស្រះឬស្សី និងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
មន្ត្រីកងរាជអាវុធហត្ថបានអោយដឹងថាជនសង្ស័យទាំង៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមាន១ឈ្មោះ កៅ សំណាងភេទស្រី អាយុ២៣ឆ្នាំរស់នៅភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែង២ឈ្មោះឯក ហួរភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិមន ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់៣ឈ្មោះទិញ ឃួនសាក់ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិព្រែសង្កាត់ ក្រុងស្ទឹងត្រែង(អ្នកទាំង៣នាក់ចាប់ថ្ងៃ២៧)។
ដោយឡែក២នាក់ទៀតក្រោមការសាកសួរជនសង្ស័យទាំងបីទើបឈានទៅធ្វើាការឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ដែលមាន១ឈ្មោះលី ខុម ហៅប៊ន ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែងនិង២ឈ្មោះ តែន ឡុចភេទប្រុសអាយុ៥៧ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែង(២នាក់ថ្ងៃ២៨)។
លោកឧត្តមសេនីយត្រី បានបន្តទៀតថា៖ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះកម្លាំងជំនា
ញក្នុងរយៈពេលចុះបង្ក្រាបកន្លងមក និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យជាច្រើននាក់បន្តបន្ទាប់និង បា នសាកសួរ ក្រោមការឆ្លើយបំភ្លឺរបស់ជនសង្ស័យកម្លាំងជំនាញ បានស្រាវជ្រាវបន្តនិងចុះឡោមព័ទ្ធឆែ ក ឆេរឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ មធ្យោបាយធ្វើសក្មភាព មានម៉ូតូ រថយន្ត រួមនិងសម្ភារៈប្រើប្រាស់ ដូចជាដែកកេះដបទឹ កសុទ្ធ ទុរយោ និងលុយរៀលលុយដុល្លាមួយចំនួនថែមទៀត។
លោកមេបញ្ជាការបានបន្តថាកំលាំងអាវុធហត្ថនិងបន្តប្រតិបត្តិការរបស់ខ្លួនដូចភ្លៀងរលឹម ដើម្បីឈានទៅធ្វើការឃាត់ខ្លួនក្រុមជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនតាមបណ្តាញដែលពាក់ព័ន្ធជាច្រើនទៀត ដែលកម្លាំងអាវុធហត្ថបានឃាត់ខ្លួនកន្លងមក។
បច្ចុប្បន្នជនសង្ស័យចំនួន៥នាក់ រួមនិងវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន៣កញ្ចប់តូច រថយន្ត ម៉ូតូ ប្រាក់ដុល្លា ប្រាក់រៀល និងប្រដាប់ប្រដារប្រើប្រាស់មួយចំនួនទៀត ។នៅថ្ងៃរសៀលថ្ងៃទី២៩នេះ ក្រោមការសួរនាំរបស់ជំនាញ បានរៀបចំឯកសារពាក់ព័ន្ធ ក្នុងករណីជួញដូរ ចែកចាយគ្រឿងញៀន បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕




































