ខេត្តកំពង់ធំ ដឹកនាំដោយលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្ត ឃាត់ខ្លួនបាន កាលពីល្ងាចថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៤!
លោកវរៈសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការរងទទួលផែនយុត្តិធម៌បានឲ្យដឹងថាៈដើម្បីអនុវត្តនូវ គោលនយោបាយភូមិឃុំមានសុវត្ថភាព
ទាំង៩ចំនុចដែលក្រសួងមហាផ្ទៃដាក់ឲ្យនោះ! លោក ឧត្តមសេនីយ៏ត្រី ជូ សំអាន ស្នងការនៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាឲ្យកម្លាំងចុះបង្ក្រាបល្បែងស៊ីសងអាប៉ោង១កន្លែងកាលពីល្ងាចថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយមានការអញ្ជើញចូលរួម
ពីលោកគុជគីមឡុងព្រះរាជអា្ញរងអមសាលាតំបូងខេត្តកំពង់ធំផងនោះ!យើងបានធ្វើការ
ឃាត់ខ្លួនមនុស្សប្រុសស្រី ៥នាក់ ពីបទប្រព្រឹត្តល្បែងស៊ីសងអាប៉ោងនៅចំនុចភូមិថ្នល់បែក ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមមានៈទី១ឈ្មោះ ស៊ុយ ហេង ភេទប្រុសអាយុ៥០ឆ្នាំ ទី២.ឈ្មោះ ឈន ឡៃ ភេទស្រីអាយុ៤៧ឆ្នាំ អ្នកទាំង២រស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ទី៣.ឈ្មោះហ៊ុយ សុ
ផាន់ ភេទប្រុសអាយុ៥៧ឆ្នាំរស់នៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ទី៤.ឈ្មោះ អ៊ឹង ជីអេង ភេទប្រុសអាយុ៥២ឆ្នាំរស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន និងទី៥.ឈ្មោះ ហាក់ សុខរុន ភេទស្រីអាយុ២៧ឆ្នាំរស់នៅភូមិថ្នល់បែក ឃុំត្រពាំង ឬស្សី ស្រុកកំពង់ស្វាយ ជាអ្នកបើកល្បែងស៊ី
សងអាប៉ោងរួមជាមួយវត្ថិតាងមានចានបាញ់អាប៉ោងនិងម៉ូតូចំនួន៥គ្រឿង!នាំយកមកកាត់ស្នងរដ្ឋាននគរបាលខេត្ត!បន្ទាប់ពីធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តិល្បែងស៊ីសងរួច នៅថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ ២០១៤ សមត្ថកិច្ចក៏បានធ្វើការដោះលែងជនទាំង៥នាក់នោះ ឲ្យវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។




































