​សង្វៀន​ជល់​មាន​មួយកន្លែង ទើប​កសាង​រួចហើយ តែ​រត់​ច្បាប់​អត់​ចេញ នៅ​គាំង​ស្ញែង​តែម្តង​

0

​ក្រុង​ប៉ោយប៉ែត​៖ជន​មានអំណាច​ម្នាក់ បាន​កសាង​សង្វៀន​ជល់​មាន់​មួយកន្លែង នៅ​ចំ​កណ្តាល​ក្រុង​ប៉ោយប៉ែត​តែម្តង ដែលមាន​គំរោង​បើក​ជល់ យកលុយ​តែ​មិនបាន​សម្រេច​ដូច​បំណង ដោយសា​រត់ការ​មិន​ចេញ ព្រោះ​មាន​មហាជន​រិះគន់​ច្រើនពេក ទើប​ផ្អាក​សកម្មភាព​រត់​ច្បាប់ ជាមួយនិង​អាជ្ញាធរ​តែម្តងទៅ ។​

​សូមបញ្ជាក់​ដែលថា នៅក្នុង​ក្រុង​ប៉ោយប៉ែត​សព្វថ្ងៃនេះ គឺមាន​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​រីក​ដូច​ផ្សិត នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​តំបន់​ខាងលើ​នោះ ឯ​សមត្ថកិច្ច​ប៉ូលិស ដែល​ប្រចាំការ​នៅ​ទីនោះ ហាក់ដូចជា​គ្មាន​លិ​ទ្ធិ​ភាព ប​ង្គ្រា​ប​បាន​នោះទេ បង្ក​អោយ​កើនឡើង​នៅ​បទល្មើស​ជាច្រើន ដូចជា ចោរលួច ចោរឆក់ ចោរប្លន់ តាម​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជាប្រចាំ រហូតមកដល់​ពេលនេះ គេ​មិនដែល​ឃើញ​អស់លោក​ប៉ូលិស ចុះទៅ​ប​ង្គ្រា​បយក​ស្នាដៃ​នោះទេ​។​20141122_113547
​គួ​រំលឹក​ដែលថា ថ្មីៗ​នេះ គេ​បា​នស​ង្គេ​ត​ឃើញ​ជន​មានអំណាច​ម្នាក់​បាន​លួច​ឃុបឃិត​គ្នា​ជាមួយនិង​អាជ្ញាធរ​មូលដ្ឋាន កសាង​សង្វៀន​ជល់​មាន​ខ្នាត​ធំ នៅ​ចំ​កណ្តាល​ក្រុង​ប៉ោយប៉ែត​តែម្តង​ធ្វើអោយ​ភ្ញាក់ផ្អើល​ពេញ​គ្រប់​ប្រជាពលរដ្ឋ រហូត​លាន់មាត់​ថា អ្នកធ្វើ​សង្វៀន​ជល់​មាន់​នោះ​គឺ​មិនមែនជា​មនុស្ស​ធម្មតា​ទេ ហើយ​អាជ្ញាធរ​ចាប់ពី​មូលដ្ឋាន​រហូតដល់​ក្រុង កំពុង​ត្រៀម​ចេញ​លិខិតស្នាម ជូនទៅ​ម្ចាស់​សង្វៀន​នោះ​ផងដែរ ប៉ុន្តែ​សំណាងអាក្រក់ ត្រូវបាន​មហាជន​រិះគន់​ភ្លាមៗ ទៅលើ​អាជ្ញាធរ ណា​ដែល​ហ៊ាន​ចេញ​លិខិតស្នាម​អោយ​បើក​មាន​សង្វៀន​ជល់​មាន​ជាល​ក្ខ​ណះ​ល្បែងស៊ីសង នាពេល​ខាងមុខនេះ ក្រោយមក​គេ​ក៏​ឃើញ​មានការ​ស្ងប់ស្ងាត់​ទៅវិញ ព្រោះ​មិនមាន​ច្បាប់​អនុវត្ត​អោយ បង្កើត​នៅ​សង្វៀន​ជល់​មាន់នៅ​កណ្តាល​ក្រុង​នោះទេ​៕
​តាម​ការលើកឡើង​រប​ស់​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា សង្វៀន​ជល់​មាន​នោះ​គឺ​ស្ថិតនៅ ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ទល់មុខ​ទីលាន​របស់​គ​ណះ​កម្ម​ការទទួល​ពលករ​ចំណាក់ស្រុក ជាប់​និង​ដី​ផ្សារ​មង្គល់ របស់លោក​ឧកញ៉ា ហង្ស​ស៊ីផា សព្វថ្ងៃនេះ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ពួកគាត់​កំពុងតែ​ឃ្លាំមើល​បើសិនជា​សង្វៀន​ជល់​មាន​នោះ​ដំណើរការ​គឺ​ពួកគាត់​នាំគ្នា​ធ្វើបាតុកម្ម​ដល់​សាលាខេត្ត​បន្ទាយមានជ័យ​ជាមិនខាន​ឡើង ព្រោះ​គាត់​មិន​ចង់អោយមាន​បន​ល្បែងស៊ីសង​បន្ថែមទៀត នៅ​ចំ​កណ្តាល​ក្រុង​ប៉ោយប៉ែត​នោះទេ ខ​ណះ​ដែល​សព្វថ្ងៃនេះ មាន​កន្ទុយលេខ មាន​បៀ​អាប៉ោង មានការ​ភ្នាល់​បាល់ តាម​ប្រពន្ធ​អ៊ី​ន​ធើ​ណែ​ត គឺ​វា​20141122_113356

ធ្វើអោយប៉ះពាល់​ដល់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ធ្ងន់ធ្ងរ​ស្ទើរតែ​រាល់ថ្ងៃ ហើយ​សមត្ថកិច្ច​ពុំដែល​ឃើញ នាំគ្នា​ប​ង្គ្រា​បប​បាន​ជោគជ័យ​នោះទេ ដោយឡែក​ម្ចាស់​សង្វៀន​ដែលមាន​អំណាច​ធំដុំ​នោះ ហើយ​មិន​ហ៊ាន​ប​ញ្ជេ​ញ​ឈ្មោះ​ប្រាប់​អ្នកយក​ព័​ត៏​មាន​នោះទេ តែ​លោក​បាន​បង្ហើប​អោយដឹង​ស្ងាត់ៗ​ថា លោក​ខំ​រត់ការ​ណាស់ដែរ​តែ​អាជ្ញាធរ​មិនទាន់​ចេញ​លិខិតស្នាម​អោយ​នោះទេ បើសិនជា លិខិតស្នាម​មាន​ពេលណា​គឺ​លោក​ដំណើរការ បើក​សម្ភោ​ធ​ទីលាន​ជល់​មាន់​នោះ​តែម្តង​៕​ដោយ​ពៅ​រី​