​សំណង់​អនាធិបតេយ្យ​សង់​នៅលើ​ដី​បឹង​ចាក់​ខ្លាញ់​ ​អាជ្ញាធរ​ស្រុក​ពាម​រក៍ មើលមិនឃើញ

0


​ ​(​ខេត្តព្រៃវែង​) បឹង​ចាក់​ខ្លាញ់​ស្ថិតនៅ​ក្នុងភូមិ​បាទី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ បឹង​នេះ​មាន ទំហំ​ធំ​ល្វឹងល្វើយ បច្ចុប្បន្ន​នៅសល់​តូច ព្រោះ​អាជ្ញាធរ​ឃុបឃិត​លក់​ដី​បឹង​តាំងពី​ដូនតា និង​អនុញ្ញាតអោយ​សាង សង់ផ្ទះ​នៅលើ​ដី​បឹង​បាន​យ៉ាង​រលូន​ទៀតផង ។ នេះ​សរ​

បញ្ជាក់​អោយឃើញថា អាជ្ញាធរ​ស្រុក​ពាម​រក៍ បើកភ្លើង ខៀវ​យ៉ាងពិត​ប្រាកដ​ទើប​ម្ចាស់ផ្ទះ​សាងសង់​បាន​យ៉ាង​ស្រួល​បែបនេះ ។​20141126_144954

​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ពាម​រក៍ អ្នក​ដែល​អត់​មាន​ដី​ចង់ទៅ​សាងសង់​ផ្ទះ​នៅលើ​ដី​បឹង​ចាក់​ខ្លាញ់​នេះដែរ តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ជាដាច់ខាត បើសិន​គ្មាន​កាដូ​សមរម្យ​ជូន​អាជ្ញាធរ​ស្រុក​ពាម​រក៍​នោះទេ ។ ប្រភព​ខាងលើ​បាន បន្ត​អោយដឹងទៀតថា អ្នក​ដែល​សាងសង់​ផ្ទះ​បាន​ហើយ​កំពុង​រស់នៅ​រាល់ថ្ងៃនេះ គឺ​ពួកគាត់ បាន​ជូន​កាដូ​យ៉ាង គាប់ចិត្ត​ទៅ​លោកធំ​ដែលជា​អាជ្ញាធរ​ស្រុក​ពាម​រក៍ ទើប​រស់​នៅបាន​យ៉ាង​សុខសាន្ត​បែបនេះ ។​

​បើ​មិន​ដូច្នេះ​ទេ លើក​តែ​ជើង​សសរ​មួយ​ដើម​មិនបាន​ផង អាជ្ញាធរ​ប្រាកដជា​ចុះមក​ហាមឃាត់​ភ្លាមៗ ជាមិនខាន សុភាសិត​មួយ​ឃ្លា​បាន​ពោលថា “​អា​សាច់​ជូន​ខ្លា ទើប​នៅ​ស្រុក​បាន​” ។​
​ ​ដូច្នេះ​បើ​ចង់​មក​សង់ផ្ទះ​នៅលើ​ដី​បឹង​ចាក់​ខ្លាញ់ សូម​អាន​សុភាសិត​នេះ​ជាមុនសិន ។​
​ ​លោក អឿ លុច មេឃុំ​ពាម​រក៍ បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​អោយដឹងថា លោក​ទើប​ឡើងមក​កាន់​ជា មេឃុំ​ថ្មី សំណង់​ដែល​សង់​នៅលើ​ដី​បឹង​ចាក់​ខ្លាញ់ គឺ​គេ​សង់​យូរណាស់​មកហើយ​។ បច្ចុប្បន្ននេះ លោក​បាន​ទប់ ស្កាត់​មិនអោយ​មានការ​សាងសង់​ថ្មី​បន្ថែមទៀត កុំ​អី​សំណង់​អនាធិបតេយ្យ​កើតមាន​ពេញ​តាម​ដី​មាត់បឹង​ចាក់​ខ្លាញ់​ជាមិនខាន ។​

​ ​លោក ជុំ សាមឿន អភិបាលស្រុក​ពាម​រក៍ ក៏បាន​ប្រាប់​កម្ពុ​ជាថ្មី​អោយដឹង​ផងដែរ​ថា លោក បាន​ចាត់​មន្ត្រី ជំនាញ​សហការ​ជាមួយ​លោក មេឃុំ អោយ​ចុះ​ធ្វើ​ស្ថិតិ​ស្រង់​ចំនួន​ផ្ទះ​ដែល​នៅលើ​ដី​បឹង​ចាក់​ខ្លាញ់​អោយ បានច្បាស់លាស់​មកដល់​ពេលនេះ លោក​មិនទាន់​បានទទួល​របាយ​ការណ៍​នៅឡើយ​ទេ ។ លោក​បន្តទៀតថា ពេល បាន​របាយការណ៍​ច្បាស់លាស់​ហើយ លោក​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ មិន​អនុញ្ញាត​អោយមាន​សំណង់ អនាធិបតេយ្យ​នៅលើ​ដី​បឹង​ចាក់​ខ្លាញ់​ទៀត​ទេ ។