ខេត្តបន្ទាយមានជ័យព្រឹកថ្ងៃទី២៨ខែវិច្ឆិការឆ្នាំ២០១៤ស្ថានីយ៍វិទ្យុជាតិ៩៤MHZខេត្តបន្ទាយមានជ័យស្ថិតនៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ពិធីសម្ពោធវិទ្យុជាតិជាផ្លូវការនេះមានការចូលរួមពីឯកឧត្តម ខៀវ
កាញារិទ្ធរដ្ធមន្ត្រីក្រសួងព៌តមាន លោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីអ្នកមុខអ្នកការនិងប្រជាពលរដ្ឋជានិងអ្នកយកព៌តមានជាតិនិងអន្តរជាតិជាច្រើននាក់បានចូលរួមផងដែរ។
លោកសេកសុខុម ប្រធានមន្ទីរព៌តមានខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ក្នុងពិធីនោះថាស្ថានីយ៖វិទ្យុFMជាតិកំរិត៩៤MHZខេត្តបន្ទាយមានជ័យនេះគឺជាស្ថានីយ៍វិទ្យុរបស់រដ្ឋដំបូងបង្អស់នៅខេត្តបន្ទាយមានជ័យជាយើងនេះហើក៏ជាអំណោយដ៏ថ្ងៃថ្លារបស់វិទ្យុសម្លេងប្រជាជនវៀតណាមVOVតាមរយះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុ នសែ នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជានិងឯកឧត្តម ខៀវកាញារិទ្ធរដ្ឋមន្ត្រីក្រសួងព៌តមានផងដែរ។
លោកសេកសុខុមបានបន្តថាវិទ្យុនេះបានចាប់ដំណើរការផ្សាយសាកល្បងចាប់ពីថ្ងៃទី១២ខែមិនាឆ្នាំ២០១៤រហូតមកដល់សព្វថ្ងៃនេះ ក្រោមការត្រួតពិនិត្យនិងជួយជ្រោមជ្រែងទាំងបច្ចេកទេសទាំងស្មារតីរបស់លោក ទូចសារ៉េត ទីប្រឹក្សាក្រសួងព៌តមាន ។វិទ្យុនេះមានកំលាំងផ្សាយចេញក្នុងកំលាំង៥គីឡូវ៉ាត់លោកសេកសុខុមបានបញ្ជាក់ទៀតថាវិទ្យុជាតិ៩៤MHZជាស្ថាប័នរបស់រដ្ឋដែលមានទំហំការផ្សាយគ្របដណ្តប់បានធំទូលាយ ប៉ែកខាងជើងដល់ខេត្តឧត្តមានជ័យខាងកើតដល់ខេត្តសៀមរាប ខាងត្បូងដល់ខេត្តបាត់ដំបង ព្រមទាំងខាងលិចដល់ខេត្តស្រះកែវទៀតផង វិទ្យុនេះមានកម្មវិធីចាក់ផ្សាយមានរយះពេល១៨ម៉ោងក្នុង១ថ្ងៃចាប់ពីម៉ោង៨ព្រឹកដល់ម៉ង២២យប់។
ស្របពេលនោះឯកឧត្តមខៀវកាញារិទ្ធបានមានប្រសាសន៍ដែរថាវិទ្យុជាតិនេះគឺជាវិស័យព៌តមានដែលជាឧបករណ៍មួយដ៏មានមានសារះសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តនិងការទទួលបាននូវសេវ៉ាព៌តមានច្បាស់លាស់គ្រប់ជ្រុងជ្រោយនិងបានលើកកំរិតនូវកាយល់ដឹងទាំងការកំសាននិងកាយល់ដឹងរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ទូទាំងខេត្ត។
លោកក៏បានធ្វើការផ្តាំផ្ញើដល់លោកប្រធានមន្ទីរព៌តមានប្រចាំខេត្តបន្ទាយមានជ័យត្រូវយកចិត្តទុកដាក់ថែទាំចំពោះឧបករណ៍សំភារះបច្ចេកទេសនិងបន្តធានានិរន្តរភាពគុណភាពនែការផ្សាយដែលរដ្ឋបានផ្តល់ជូននៅពេលនេះត្រូវប្រើប្រាស់ឲ្យបានយូរអង្វែង៕



































