កំពង់ឆ្នាំង៖នារីជនជាតិឥណ្ឌាម្នាក់បានរងរបួសបែកត្រចៀក ដោយសារការស្តាប់ទូរសព្ទ័តាមកាសពាក់និងត្រចៀកនៅពេលកំពុងសាកថ្មទូរសព្ទ័។ហេតុការណ៍នេះបានកើតឡើងនៅប្រទេសឥណ្ឌាក៏ពិតមែន គឺវាជាសារដ៏សំខាន់មួយសំរាប់ប្រជាពលរដ្ខខ្មែរយើងដែលគួរតែប្រុងប្រយត្ន័អោយបាន
ខ្ពស់។ ជាងជួសជុលទូរសព្ទ័ដៃម្នាក់នៅក្នុងក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖នៅក្នុងរូបភាពនេះការគ្រោះថ្នាក់ដូចបានរៀបរាប់មកខាងលើពិតជាអាចកើតមានមែន។
គាត់បានពន្យល់អោយដឹងថា៖ការផ្ទុះកាសទូរសព្ទ័ពាក់និងត្រចៀកគឺបណ្តាលមកពីការទុស្សេ
ចរន្តភ្លើង តាមរយះការសាកថ្មទូរសព្ទ័ ត្រូវយល់ថាការប្រើដុយនិងខ្សែសាកថ្មទូរសព្ទ័យូរ
ទៅអាចនិងចាស់សឹកខូច ពេលយើងដោតចរន្តភ្លើងសាកថ្ម ហើយយើងកាន់ទូរសព្ទ័ស្តាប់
កាសនិងត្រចៀក រេចុះរេឡើងធ្វើអោយដុយដោតភ្ជាប់និងទូរសព្ទ័ររង្កៀកចុះឡើងឡើង
អាចបណ្តាលទុស្សេបាន បង្កអោយបែកកាសទូរសព្ទ័មានគ្រោះថ្នាក់បាន ប៉ុន្តែបើយើងសាកថ្មទូរសព្ទ័ទុកស្ងៀមនោះវាមិនអាចទុយស្សេបានឡើយ។
ខាងលើនេះជាការបកស្រាយពន្យល់របស់ជាងជួសជុលទូរសព្ទ័ ដែលស្តាប់ទៅដូចជាទំនងដែរ ដែលអ្នកប្រើទូរសព្ទ័ទាំងអស់គួរតែយល់ដឹង ដើម្បីកុំអោយមានគ្រោះថ្នាក់
ដល់ខ្លួនក្នុងការស្តាប់ទូរសព្ទ័តាមកាសបែលកុំពុងសាកថ្ម ដែលនេះគឺជាបំណងល្អរបស់
អ្នកយកព័ត៌មានរបស់យើង ក្នុងការចូលរួមទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតឡើងជា
យថាហេតុ ចំពោះអ្នកមិនសូវមានការយល់ដឹង៕



































