​ប្រជុំ​គ​ណះ​បញ្ជា​ការឯកភាព​ខេត្ត​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៤​រក ចំណូល​បាន​ជាង​២០​ម៉ឺន​ដុល្លារ​កើន​ជាង​ឆ្នាំមុន​

0

​ខេត្តបន្ទាយមានជ័យ​៖​ក្នុង​កិច្ចប្រជុំ​គណបញ្ជាការ​ឯកភាព​ខេ​បានចេញ​របាយការណ៍​ប​ន្ទា​ប់​ពី​បង្កើត​គ​ណះ​ក​ម្មា​ធិ​ការត្រួតពិនិត្យ​ទំនិញគេចពន្ធ​ខេត្តបន្ទាយមានជ័យ​ចំណូល​ពន្ធគយ​សម្រាប់​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​រក​ចំណូល​ក្នុង​ឆ្នាំ​២០១៤​មួយខែ​បាន​១១​លាន​ដុល្លារ​កើនឡើង​

ជាង​ឆ្នាំ​២០១៣​ដែល​បាន​៨​លាន​ដុល្លារ​។ របាយការណ៍​នេះ​ត្រូវបាន​បង្ហាញ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​កងឯកភាព​ប្រចាំខែ​វិច្ឆិកា​កាលពី​ព្រឹក​ថ្ងៃទី​២៨​វិច្ឆិកា​ឆ្នាំ​២០១៤​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។​image

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក គោ​ស៊ុំ សារឿ​ត បាន​មានប្រសាសន៍ថា​៖​ខេត្តបន្ទាយមានជ័យ​មាន​ច្រកទ្វារ​អន្តរជាតិ​ចំនួន​៣​គឺ​ចក្រ​ប៉ោយប៉ែត ច្រក​ម៉ាឡៃ និង​ច្រក​បឹង​ត្រកួន​។ នៅក្នុង​ឆ្នាំ​២០១៤​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​អាច​រកចំណូលបាន​ក្នុង​ខែ​បាន​ប្រមាណ​១១​លាន​ដុល្លារ​កើន​ជាង​ឆ្នាំ​២០១៣​ដែល​រកចំណូលបាន​ត្រឹមតែ​៨​លាន​ដុល្លារ​។image (3)

លោក​បាន​បន្តថា​៖​មូលហេតុ​ចំណូល​កើនឡើង​ក្រោយពេល​ខេត្ត​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ទំនិញគេចពន្ធ​និង​ដាក់​វិធានការ​ទប់ស្កាត់​បទល្មើស​គេចពន្ធ​តាម​បន្ទាត់​ព្រំដែន​ទើប​ចំណូល​ពន្ធ​កើនឡើង​ជាង​ឆ្នាំមុនៗ​។​ទន្ទឹមនឹងនោះ​លោក​អភិបាលខេត្ត​បាន​សំណូមពរ​ដល់​មន្ត្រី​គយ​រដ្ឋា​ករទាំង​ខេត្ត​និង​ក្រសួង​រាល់​ចំណូល​ពន្ធ​សុំ​ជួយ​ដល់​ខេត្ត​៣០​ភាគរយ​និង​ពន្ធ​ផាកពិន័យ​លើ​ទំនិញ​ដែល​បង្ក្រាប​សុំ​ជួយ​ដល់​ខេត្ត​ពី​១​ទៅ​២​ភាគរយ​ដើម្បី​យកទៅ​អភិវឌ្ឍន៍​ក្នុង​ខេត្ត​បន្ត​។​image (2)

លោក គោ​ស៊ុំ សារឿ​ត ក៏បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​តាម​ស្ថាប័ន​ត្រូវ​លុបបំបាត់​ចំពោះ​សមត្ថកិច្ច​ណា​ដែល​លួច​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ផ្លូវជាតិ​លេខ​៥​និង​៦​ក្នុង​ខេត្ត​ដែលមាន​ប្រមាណ​៣​ទៅ​៤​កន្លែង​ដែល​យកលុយ​ពី​អ្នករកស៊ី​ដែល​ប៉ះពាល់​ដល់​មុខមាត់​ខេត្ត​។ លោក​បានបញ្ជាក់ ជាពិសេស​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ដែល​ដាក់​ទី​១.​នៅ​ភូមិ​គោក​ទំលាប់​ស្រុក​មង្គល​បូរី ទី​២.​នៅ​ភូមិ​សាលា​ក្រៅ​ក្រុង​សិរីសោភ័ណ ទី​៣.​នៅ​ភូមិ​ទឹកថ្លា​ក្រុង​សិរី​សោ​ភ័យ​និង​ទី​៤.​នៅ​ភូមិ​ពង្រ​ក្រុង​សិរី​សោ​ភ័យ​ផងដែរ​។​

ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ​លោក​គោ​ស៊ុំ​សារឿ​ត​បាន​លើកយក​បញ្ហា​កសិកម្ម​មក​និយាយ​ដែរ​គឺ​បញ្ហា​កសិករ​ធ្វើ​ស្រូវ​បាន​គ្មាន​ទីផ្សារ​លក់​ស្រូវ​បាន​ថោក​ចំណាយ​អស់​ទុន​ច្រើន​សំភា​រះ​ធ្វើស្រែ​ឡើងថ្លៃ​ទ្វេដង​គ្មាន​ទឹក​ធ្វើស្រែ​ប្រាំង​ហើយ​សព្វថ្ងៃនេះ​មាន​សម្ត​កិច្ច​មួយចំនួន​តូច​នៅតាម​ស្រុក​បាន​កាក់​ម៉ា​សី​ុ​ន​ច្រូតស្រូវ​ដែល​យកទៅ​ច្រូតស្រូវ​ឲ្យ​ប្រជាកសិករ​ស​មិត្ត​កិច្ច​នោះ​តំរូវ​ឲ្យ​image (1)

បង់លុយ​ក្នុង​ម៉ា​សី​ុ​ន​ច្រូតស្រូវ​មួយគ្រឿង​ពី​១០​ម៉ី​ុ​ន​ទៅ​២០​មី​ុ​ន​រៀល​ព្រោះ​សំអាងថា​ម៉ា​សី​ុ​ន​ច្រូត​ស្រ​វ​ទាំងនោះ​ធ្វើដំណើរ​ឆ្លងកាត់​ស្រែ​របស់ខ្លួន​ដែល​បាន​កាន់កាប់​ក្នុងស្រុក​របស់ខ្លួន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ដូច្នេះ​មន្ត្រី​ទាំងអស់​ត្រូវមាន​វិធានការ​ទប់​រាល់​កំហុស​ឆ្គង​របស់​សម​ត្ត​កិច្ច​ទាំងនោះ​ឲ្យ​បាន​ទាន់ពេលវេលា​ផង​៕