មាន​លោកសង្ឃ​មួយអង្គ​គង់នៅ​ភូមិ​ថ្មី​អស់​រយះពេល​១​ខែ​ជាង​ហើយ​នៅតាម​ផ្ទះ​អ្នកស្រុក​

0

​សៀមរាប​:​ មាន​លោកសង្ឃ​មួយអង្គ​ឈ្មោះ​សែ រិត​ថា​​កំពុង​គង់នៅ​​ភូមិ​ថ្មី​ឃុំ​តា​សៀម​ស្រុក​ស្វាយ​លើ​ខេត្ត សៀមរាប​។​តាម​ប្រភព​ព​ត័​មាន​ពី​ប្រជាពលរដ្ឋ​បាន​និយាយ​តៗ​គ្នា​និង​បានផ្តល់​ឧ្យ​អ្នក​សា​រព​ត័​មាន​ខេមរា​យើង​បានដឹងថា​​ក្នុង​ច្បាប់​ព្រះសង្ឃ​និង​ច្បាប់​ព្រះពុទ្ធសាសនា​ព្រះសង្ឃ​មិនអាច​

មក​សំណាក់​នៅតាម​ផ្ទះ​របស់​អ្នកភូមិ​រហូត​រាប់​ខែ​​នោះទេ តែ​ចំណែក​ព្រះសង្ឃ​ឈ្មោះ​សែ រិត​ថា​វិញ ចុះ​ហេតុអ្វី​បានជា​មក​គង់​នៅតាម​ផ្ទះ​អ្នកភូមិ​ទៅវិញ​?ពេលនោះ​អ្នក​សារ​ព​ត័​មាន​យើង​បានធ្វើ​ការសម្ភាស​ជាមួយ​ព្រះសង្ឃ​សែ រិត​ថា​អំពី​បញ្ហា​ខាងលើនេះ​តែ​ព្រះ​​សង្ឃ​សែ រិត​ថា​unnamed

លោក​មានប្រសាសន៍ប្រាប់​អ្នក​សារ​ព​ត័​មាន​យើង​ថា​ដែល​អាត្មា​មក​គង់នៅ​ភូមិ​ថ្មី​នេះ​អាត្មា​មក​តែ​​មួយអាទិត្យ​ទេ តែ​ឈ្មោះ​ឡឹ​ក​សារបន​ហៅ ក្ដាំង​បាន​និយាយប្រាប់​អាត្មា​ថា​ឧ្យ​គង់នៅ​ភូមិ​ថ្មី​នេះហើយ​បើ​មាន​​បញ្ហា​អ្វី​ខ្ងុំ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ព្រះសង្ឃ​។

បន្ទាប់មក​អ្នក​សារ​ព​ត័​មាន​យើង​ក៏​ធ្វើការ​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​ធម្មការ​ស្រុក​ស្វាយ​លើ​អំពី​បញ្ហាព្រះសង្ឃ​​សែ រិត​ថា មក​គង់​នៅផ្ទះ​អ្នកភូមិ ធម្មការ​ស្រុក​មានប្រសាសន៍ថា​ចំពោះ​ព្រះសង្ឃ​សែ រិត​ថា​មក​គង់នៅ​ភូមិ​ថ្មី​នេះ​​រូបលោក​មិនបាន​ដឹង​ទេ​ឬ​គ្មាន​ន​ណារ​ម្នាក់​ផ្ដល់​ព​ត័​មាន​ឧ្យ​ដែល​តែបើ​ព្រះសង្ឃ​មក​គង់នៅ​ភូមិ​ថ្មី​នេះ​មែន​រូបលោក​​នឹង​ចាត់វិធានការ​ចុះទៅ​សើ​ប​អង្កេត​ជាបន្ទាន់​។​unnamed (1)

សូមបញ្ជាក់់ថា​:​កណី​ខាងលើនេះ​មានឈ្មោះ​ឡឹ​ក​សារបន​ក្បាលខូច​អ្នកតំណាង​ប្រជាពលរដ្ឋ​មិន​ស្របច្បាប់​​នឹង​បក្សពួក​របស់គេ​មួយចំនួនទៀត​ដោយសារ​ដីព្រៃ​ពួកគេ​មាន​ច្រើន បាន​លក់​អោយ​អ្នកមាន​លុយ​និង​អ្នកមាន​​អំណាច​មួយចំនួន ក៏​នាំគ្នា​យក​ព្រះសង្ឃ​មក​ធ្វើ​លា​បស​ក្ខា​រះ​ទៅវិញ​ដើម្បីអោយ​ដី​ពួកគេ​បាន​គង់វង្ស​។​
​ ​ ​ ​ ​ ​ ​ ​ ​ព្រំ​សុខា និង ឡាន់​សុចិត្រ​