​តុលាការ អេ​ហ្ស៊ី​ប លើកលែង​បណ្តឹង ឃាតកម្ម ប្រឆាំង​អតីត ប្រធានាធិបតី ហូ​ស្នី មូ​បា​រ៉ា​ក់

0

​តុលាការ នៃ​ប្រទេស​អេ​ហ្ស៊ី​ប នៅ​ថ្ងៃ​សោ​រ៍ ទី​២៩ ខែវិច្ឆិកា នេះ​បានសម្រេច​លើកលែង បណ្តឹង​ដែល​បាន​ចោទប្រកាន់ អតីត​ប្រធានាធិបតី ហូ​ស្នី មូ​បា​រ៉ា​ក់ លើ​ករណី​ឃាតកម្ម សម្លាប់​បាតុករ​នោះ​ហើយ ក្រោយ​រយៈពេល ៤​ឆ្នាំ ដែល​ត្រូវបាន​អំណាច​ប្រជាជន​បណ្តេញ ចេញពី របប​ដឹកនាំ​ផ្តាច់ការ

ដែលមាន​រយៈពេល ៣២​ឆ្នាំ នោះ​។​download (4)
​សារព័ត៌មាន​សិង្ហ​បុរី ចេញផ្សាយ​នៅ​ទៀតថា នៅ​ថ្ងៃ​សៅរ៍​នេះ ទូរទស្សន៍​រដ្ឋ​អេ​ហ្ស៊ី​ប បានបង្ហាញ រូបភាព​លោក មូ​បា​រ៉ា​ក់ វ័យ ៨៦​ឆ្នាំ ដេក​លើ​គ្រែ​ពូក​រុញ ទៅកាន់​តុលាការ និង ស្លៀក​សម្លៀកបំពាក់ ពណ៌​ខៀវ ក្នុងនាម​ជា​ជនជាប់ចោទ​។ លោក​ត្រូវបាន កម្លាំង​សន្តិសុខ​បញ្ជូន​ពី​មន្ទីរពេទ្យ យោធា តាម​ឧទ្ធម្ភាគចក្រ​នៅ​ជាយ​ទីក្រុង​គែរ មកកាន់​តុលាការ ដើម្បី​ស្តាប់​សេចក្តី សម្រេច​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​download (3)

​គួរ​បញ្ជាក់ថា លោក មូ​បា​រ៉ា​ក់ ត្រូវបាន​បណ្តេញ​ពី​អំណាច កាលពី​ខែកុម្ភៈ ឆ្នាំ ២០១១ ក្រោយ ការតវ៉ា​យ៉ាង​កក្រើក ក្នុងប្រទេស​រយៈពេល ១៨​ថ្ងៃ​។ លោក​ត្រូវបាន​ចោទប្រកាន់​ក្រោយ​ធ្លាក់ ពី​អំណាច​ផ្តាច់ការ ថា លោក​បាន​បញ្ជា ឲ្យ​កងកម្លាំង​បង្ក​អំពើហិង្សា សម្លាប់​បាតុករ ដែល​ក្រោកឈរឡើង ប្រឆាំង​រូបលោក​នា​គ្រានោះ​។ ទោះជា​តុលាការ​សម្រេច​បែបនេះ តែ​គេ​មិនទាន់​ដឹង ថា​លោក អាច​រួចផុត​ទោស និង មាន​សេរីភាព​ដែរ ឬ​អត់​នោះទេ​៕download (5)