ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា នៅថ្ងៃទី១៣ និង ១៤ខែធ្នូ ខាងមុខនេះ ប្រជាជន អូស្ត្រាលីទាំងអស់ នឹងអាចមើលឃើញអាចម៍ផ្កាយដុះកន្ទុយ Geminid ចំនួនពី ៣០ ទៅ ៤០ ដុំ ហោះកាត់ផ្ទៃមេឃ ដែលជាទស្សនីយភាព ដ៏កម្រមួយប្រចាំឆ្នាំ ២០១៤ នេះ។លោក ភឺរី វ្លាហូស
អ្នកវិទ្យាសាស្ត្រប្រចាំរដ្ឋ វិចតូរៀ បានប្រាប់សារព័ត៌មានអូស្ត្រាលី កាលពីពេលថ្មីៗនេះថា ថ្ងៃខាងមុខនេះ ជាឱកាសដ៏កម្រមួយ សម្រាប់ប្រជាជនអូស្ត្រាលីគ្រប់ៗគ្នា ដែលអាចមើលឃើញដុំបាល់ភ្លើងរាប់សិបគ្រាប់ ហោះពាសពេញផ្ទៃមេឃ ដែលវាជាពន្លឺភ្លើង ព្រលយ អូសបន្លាយវែងៗ ដូចជាខ្សែរថភ្លើងឆ្វាត់ឆ្វែង ពេញផ្ទៃអាកាសដូច្នោះឯង។
ទោះបីជាបែបនេះអ្នកវិទ្យាសាស្ត្រ បានអះអាងថា វាអាចនឹងមានចំនួនច្រើនជាងនេះ នៃ អាចម៍ផ្កាយ ដែលត្រូវបំបែកចេញជាដុំតូចៗ ឆេះពេញផ្ទៃអវកាស ដោយសារត្រូវនឹងកម្លាំង ម៉ាញេទិចរបស់ព្រះអាទិត្យ បំបែកនោះ។
វាត្រូវបានគេឲ្យឈ្មោះថា Geminid ដែលអ្នក វិទ្យាសាស្ត្រ ចាប់បានសកម្មភាពដដែលៗបែបនេះ ២៤ ឆ្នាំមកហើយ ដោយវានឹងកើតឡើង នៅពេលល្ងាច ដែលគៀក នឹងយប់ងងឹត៕