ចំនួន​អ្នកស្លាប់​ដោយសារ វិ​សម្ពាធ​ត្រូ​ពិ​ក នៅ​ហ្វីលីពីន កើន​ដល់ ០៤ នាក់​ហើយ

0

​តាម​ភា្ន​ក់​ងារ​គ្រប់គ្រង និង កាត់បន្ថយ​គ្រោះមហន្តរាយ​ជាតិ​បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់ បាន​កើន​ដល់ ០៤ នាក់ ហើយ ខណៈពេលដែល មនុស្ស​ចំនួន ០២ នាក់​រងរបួស និង បាត់​ខ្លួន ០៨ នាក់ ផ្សេងទៀត ដោយសារតែ​វិ​សម្ពាធ​ត្រូ​ពិ​ក ឆេ​ប៊ី វាយប្រហារ​ភាគ​កណ្តាល ទៅដល់​ភាគខាងត្បូង​

ប្រទេស​ហ្វីលីពីន នេះ​។​​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ដោយ​យោងតាម​ភ្នាក់ងារ​ក្នុង​តំបន់​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា អ្នកស្លាប់ ០២ នាក់​ខាងលើនេះ​ស្ថិតនៅ​ខេត្ត​សេ​ប៊ូ ភាគ​កណ្តាល​ប្រទេស និង បន្ថែម​អ្នកស្លាប់ ០២ នាក់​ទៀត​ក្នុងចំណោម​អ្នក​ដែល​រាយការណ៍​ថា​បាត់​ខ្លួន​។​download (9)

គួរ​បញ្ជាក់ថា សម្ពាធ​ទាប ឬ ព្យុះ​ត្រូ​ពិ​ក ក៏បាន​បណ្តាល​ឲ្យ​ប្រជាជន ១.៦១៧​គ្រួសារ ស្មើនឹង​សមាជិក ៧.៥២៨ នាក់ ជម្លៀស​ទៅ​កន្លែង​មាន​សុវត្ថិភាព និង ផ្ទះ​ប្រជាជន​ជាង ៥០០​ខ្នង​ក្នុង​ខេត្ត​ចំនួន ០៥ ក៏បាន​ទទួលរង​ការ​ខូ​ត​ថែមទៀត​។ វិ​សម្ពាធ​នេះ បាន​កើនឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ហើយ​ស្ងប់ស្ងាត់​ទៅវិញ នៅ​យប់​ថ្ងៃ​ដដែល​៕download (5)