​ក្មេង​ទំនើង​២​ក្រុម​ផឹកស៊ី​ស្រវឹង​ទាស់សំដី​គ្នា​ទាញ​ដំបង​និង​ដាវ​សាមូរ៉ៃ​ម្ខាង​ខឹង​ដេញ​វាយ​គូប​ដិ​បក្ស​មិនបាន​វាយកំទេច​ទ្រព្យសម្បត្តិ​និង​កញ្ចក់​ផ្ទះ​ប្រជាពលរដ្ឋ​

0

​ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដែល​បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ជិតខាង​ផ្អើល​ចេញមក​មើល​ព្រោងព្រាត​ខណៈដែល​កំពុង​លង​លក់​ក្នុង​ដំណេក​នោះ​គឺ​ដោយសារ​តែមាន​ក្រុម​ក្មេង​ទំនើង​២​ក្រុម​ម្ខាង​មាន​គ្នា​ប្រមាណ​ជាង​២០​នាក់​បាន​ទាស់សំដី​គ្នា​ក្នុង​វ៉ូង​ផឹកស៊ី​នៅក្នុង​ផ្ទះជួល​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ត្រពាំង​

ថ្លឹង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​វេលា​ម៉ោង​១០​នឹង​៥០​នាទី​យប់​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៤​និង​បាន​ឈានដល់​ការដេញ​វាយតប​កាប់​ចាក់​គ្នា​បណ្តាលឱ្យ​យុវជន​ម្នាក់​រងរបួស​ហើយ​មិន​អស់ចិត្ត​ព្រោះ​ខឹង​គូប​ដិ​បក្ស​រត់​បាត់​អស់នោះ​ក្រុម​ក្មេង​ទំនើង​បាន​យក​ដំបង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​និង​កញ្ចក់​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ខ្ទេចខ្ទី​គ្មាន​សល់​។​4
​ ​

ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បាន​គេ​ឃើញ​ក្មេងស្ទាវ​២​ក្រុម​ម្ខាង​មាន​គ្នា​ប្រមាណ​ជាង​២០​នាក់​បាន​ផឹកស៊ី​នៅក្នុង​ម្លុ​ក​ផ្ទះជួល​ខាងលើ​ជិតគ្នា​លុះ​ផឹកស៊ី​បាន​ប្រមាណ​ជា​១​ម៉ោង​គេ​ក៏បាន​លឺ​ទាស់​ពាក្យសំដី​គ្នា​ខ្លាំង​បន្តិចក្រោយមក​ក៏​មានការ​វាយតប់​គ្នា​កើតឡើង​និង​បាន​យក​ដំបងកាំបិត​ដេញ​កាប់​គ្នា​ដូច​នៅក្នុង​រឿង​ភាគ​បណ្តាលឱ្យ​យុវជន​ម្នាក់​រងរបួស​បែកក្បាល​ធ្ងន់ធ្ងរ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ចេញមក​មើល​ព្រោងព្រាត​។​3

ប្រភព​បន្តថា​បន្ទាប់មក​ក្មេង​ទំនើង​មួយក្រុម​ដែល​ប្រដាប់​ទៅដោយ​ដំបង​និង​ដាវ​សាមូរ៉ៃ​នោះ​ដេញ​វាយ​កាប់​ចាក​គូប​ដិ​បក្ស​ម្ខាង​ទៀត​មិនបាន​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ក៏បាន​វាយកំទេច​ទ្រព្យសម្បត្តិ​និង​កញ្ចក់​ផ្ទះ​ប្រជាពលរដ្ឋ​ជិត​នោះ​បណ្តាលឱ្យ​ខ្ទេចខ្ទី​រួចមក​បាន​រត់គេចខ្លួន​បាត់​។​ភ្លាមនោះ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ​ក៏បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែងកើតហេតុ​ប៉ុន្តែ​ក្មេង​ទំនើង​ទាំងនោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ចេញ​បាត់អស់​។​2

ប៉ុន្តែ​ក្រោយ​កើតហេតុ​បាន​ប្រមាណ​ជា​១​ម៉ោង​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​មិន​អស់ចិត្ត​ក៏បាន​ត្រឡប់មកវិញ​ម្តងទៀត​មាន​គ្នា​៧​ទៅ​៨​នាក់​ភ្លាមនោះ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ទៅ​កំលាំង​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​ចំនួន​២​នាក់​រីឯ​បក្សពួក​ប៉ុន្មាន​នាក់​ទៀត​រត់​គេចខ្លួនបាត់​។​យុវជន​ទំនើង​ទាំង​២​នាក់​ត្រូវបាន​កំលាំង​សមត្ថកិច្ច​នាំខ្លួន​យកទៅ​សាកសួរ​នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​ ​គួរបញ្ជាក់​ផងដែរ​ថា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ម្លុ​ក​ផ្ទះជួល​ខាង​បានធ្វើ​ការរិះគន់​ទៅលើ​កំលាំង​សមត្ថកិច្ច​យ៉ាងខ្លាំង​ដោយសារតែ​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​សំបូរ​ទៅដោយ​ក្មេង​ទំនើង​បងតូច​បងធំ​ស្ទាក់​វាយយក​របស់រប​រ​និង​មានការ​ផឹកស៊ី​ឡូឡា​វាយតប់​កាប់​ចាក​គ្នា​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនេះ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ប៉ុន្តែ​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះមក​អន្តរាគមន៍​ឡើង​។​

ប្រជាពលរដ្ឋ​បាន​សំ​ណូ​រពរ​ដល់​សមត្ថកិច្ច​ឱ្យ​ចុះមក​ល្បាត​នៅ​ទីនោះ​ឱ្យបាន​ញឹកញាប់​ផង​ព្រោះថា​គាត់​មិន​ចង់​រស់នៅក្នុង​ភាពភ័យខ្លាច​
​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​តំបន់​ដែល​អសន្តិសុខ​បែបនេះ​ទេ​ព្រោះថា​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព​៩​ចំណុច​ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នោះទេ​និង​បាន​បណ្តែតបណ្តោយ​ឱ្យ​ភូមិសាស្ត្រ​មួយ​នេះ​ក្លាយជា​កន្លែង​អនាធិបតេយ្យ​ដូចជា​គ្មាន​អ្នកគ្រប់គ្រង​អ​ញ្ជឹ​ង​៕