នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​បាន​ចុះ​ប្រតិបត្តិ​ការណ៍​ផ្សព្វផ្សាយ​និង​ពន្យល់​ដល់​អ្នកបើកបរ​យាន​ជំនះ​អោយ​យល់​ពី​ការប្រើប្រាស់​ផ្លូវ​ទៅតាម​ស្លាក​សញ្ញា​ចរាចរណ៍​ថ្មី​

0


​សៀមរាប : បន្ទាប់ពី​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​បានទទួល​សេចក្តីជូនដំណឹង​ស្តីពី​ការបែងចែក​ប្រភេទ​យាន​ជំនះ​ឲ្យ​ប្រើប្រាស់​បើកបរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ចាប់ពី​ចំណុច​ភ្លើង​សញ្ញា​ចរាចរណ៍​សណ្ឋាគារ​សុខា​អង្គរ​ដល់​រង្វង់​មូល​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧​និង​ផ្លូវ ឆ្ពោះទៅកាន់​

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ។ ជាក់ស្តែង​ជាប្រចាំ​លោក វរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​ក្នុង​ការិយាល័យ​ជំនាញ​ចុះ​ប្រតិបត្តិ​ការណ៍​ផ្សព្វផ្សាយ​និង​ពន្យល់​ណែនាំ​ដល់​អ្នកបើកបរ​យាន​ជំនះ​អោយ​យល់​ពី​ការប្រើប្រាស់​ផ្លូវ​ទៅតាម​ស្លាក​សញ្ញា​ចរាចរណ៍​ថ្មី​នៅត្រង់ចំណុច​ខាងលើ ។WP_20141130_013

ដោយ​លោក វរសេនីយ៍ទោ ជឹម សុវណ្ណ បាន​បញ្ជាក់ថា ខ្សែ​ផ្លូវ​មេ​ធំ​នៅ​ចំ​កណ្តាល​៖ អនុញ្ញាត​សម្រាប់តែ​រថយន្ត ២​ប្រភេទ​គឺ រថយន្ត​ទេសចរ​ណ៏​នឹង រថយន្ត ដឹក ជញ្ជូន អ្នកដំណើរ​។ ចំនែក​យានជំនិះ ផ្សេងៗ​ទៀត និង​យានយន្ត ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ក្រៅពី​រថយន្ត​២ ប្រភេទ​នេះ អាច​បើកបរ ឆ្លងកាត់​ទទឹង ផ្លូវ​បាន តាម​ចន្លោះ​អនុញ្ញាត ។WP_20141130_015

ខ្សែ ផ្លូវ​រណប​ទាំងសងខាង ជា​ប្រភេទ​ផ្លូវ ឯកទិស​មាន​គន្លង ២ ស្របគ្នា​គឺ ខ្សែ​ផ្លូវ​ខាង ជើង ខ្សែ មេ​ធំ សម្រាប់​ទិសដៅ ចេញពី​ក្រុង និង​ខ្សែ ផ្លូវ​ខាងត្បូង ខ្សែ​មេ​ធំ សម្រាប់​ទិស ដៅ​ចូល ក្នុង ក្រុង ដោយ​ក្នុង គន្លង ផ្លូវ​រណប​នីមួយៗ មាន​គូស​គំនូស ចែកជា 0២ សម្រាប់​យានជំនិះ មាន​ល្បឿន យឿ​ត បើកបរ ខាងស្តាំ​ដៃ​នឹងWP_20141130_002

ល្បឿន លឿន​បើកបរ ខាងឆ្វេង​ដៃ ដោយ អនុញ្ញាត អោយ​យាន ជំនិះ​គ្រប់​ប្រភេទ រួមមាន កង់ ម៉ូតូ រ៉ឺម៉ក រ៉ឺម៉ក​ម៉ូតូ ម៉ូតូ​កង់​បី រទេះ អាច
​ធ្វើចរាចរ​ណ៏​លើ​ខ្សែ ផ្លូវ​រណប​នេះ​បាន លើក​លេង​តែ​រថយន្ត​ទេសចរ​ណ៏ រថយន្ត​ដឹកជញ្ជូន អ្នកដំណើរ នឹង​រថយន្ត​ដឹក​ជ​ញ្ជួ​ន​ទំនិញ​ធំៗ គ្រប់​ប្រភេទ នឹង មិន​អនុញ្ញាតអោយ​ប្រើប្រាស់ នឹង ធ្វើចរាចរ​ណ៏​លើផ្លូវ​រណប នេះឡើយ ។

ជាមួយគ្នានេះដែរ មិន​អនុញ្ញាតិ អោយ​យានជំនិះ​គ្រប់ ប្រភេទ ចត​លើ​ចិញ្ចើមផ្លូវ​រណប ទាំងសងខាង ព្រមទាំង​មិន​អនុញ្ញាត អោយ​តាំង​របស់របរ លក់ ដូរ​ធ្វើ​អាជីវកម្ម នឹង​ផ្សាយពានិជ្ជកម្ម​លើ​ចិញ្ចើមផ្លូវ​នេះឡើយ​។
​លោក ព្រិន្ទបាលទោ ខេង ខេមរា​