​ឯកឧត្ដម គោ​ស៊ុំ សារឿ​ត បាន​ព្រមាន​ខ្លាំង​ថា រឿង​រត់ពន្ធ និង​នាំចូល​ឡាន​ចង្កូត​ស្តាំ ធ្លាប់​ត្រូវ​ដក​ស្នងការ​ប៉ូលិស​ខេត្ត មេ​គយ និង​មន្ត្រី​គយ​ខេត្ត គយ​ច្រក

0


​បន្ទាយមានជ័យ​: ឯកឧត្ដម គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ព្រមាន​ខ្លាំង​ថា រឿង​រត់ពន្ធ និង​នាំចូល​ឡាន​ចង្កូត​ស្តាំ ធ្លាប់​ត្រូវ​ដក​ស្នងការ​ប៉ូលិស​ខេត្ត មេ​គយ និង​មន្ត្រី​គយ​ខេត្ត គយ​ច្រក​ជាច្រើន នាពេល​កន្លងមក​។ ឥឡូវនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ធុំក្លិន​ទៀតហើយ

ចូរ​ប្រយ័ត្ន​!​។ឯកឧត្ដម គោ​ស៊ុំ សារឿ​ត បាន​ថ្លែង​ដូច្នេះ កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ក្នុង​កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត ។ ឯកឧត្ដម​លើកឡើងថា “​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង (​លោក សំ ជិត និង​លោក ពូន សានិ​ត ដែល​មក​ប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​) រឿង​ឡាន​ចង្កូត​ស្តាំ ចូល​តាម​របៀង​ព្រំដែន​គ្រប់គ្រង​ដោយ​នគរបាល​ព្រំដែន ៨០៧ ខាងជើង​បឹង​ត្រកួន ស្រុក​ថ្មពួក ( កាលពី​ល្ងាច​ថ្ងៃទី​២៧ កញ្ញា ២០១៤ )IMG_0468

ជនជាតិ​ថៃ នាំចូល​មកដល់​ហួស​បន្ទាយ​វរ​:​នគរបាល​៨០៧ ហើយ​ទុក​សោរ​ជាប់​នឹង​ឡាន​អោយ​ទៀត​។ តើ​ថា​កម្លាំង​យើង មិនដឹង​ម៉េច​? លោក​ប៉ូលីស បើ​រាយការណ៍​កុហកៗ អោយ​សម​ផង​។ ភូត​អត់​ទំនង​សោះ អោយ​ជឿ​បាន​អត់​? កុំ​មើល ឬ​គិតថា គ្នា​អ្នកមើល​របាយការណ៍ ល្ងង់ មិនដឹងខ្យល់​អី​នោះ​” ។​IMG_0479

គួររំលឹកថា កាលពី​ម៉ោង ៦​ល្ងាច​ថ្ងៃទី​២៧ កញ្ញា ២០១៤ នៅ​ច្រករបៀង​អូរ​សាយ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​មាន ( ឈម​នឹង​ភូមិ​-​ឃុំ​-​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​) បុរស​ជនជាតិ​ថៃ​ម្នាក់ បាន​បើកបរ​រថយន្ត​ចង្កូត​ស្តាំ​ម៉ាក តូយ៉ូតា វី​ហ្គោ ២ បាំង (​ប្រភេទ​ភី​ក​អាប់​) ១​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក្រុង​ទេព​មហានគរ (​ក្រុង​បាងកក​) ឆ​ម​៥៥៥០​។​IMG_0480

ពេលនោះ មាន​ឮ​គ្រាប់កាំភ្លើង​ប្រមាណ ១០ គ្រាប់​របស់​កម្លាំង​តម្រួត​ថៃ បាន​បាញ់​។ ដោយ​ខ្លាច​គ្រាប់កាំភ្លើង បុរស​ជនជាតិ​ថៃ បន្ត​បើករថយន្ត​នោះ រត់​ចូល​ជ្រៅ ដល់​ក្នុង​ដី​ខ្មែរ ហើយ​ទំនងជា​វង្វេងផ្លូវ​ផង ទើប​មិនអាច​ផ្ទេរ​អោយ​ជនជាតិខ្មែរ​ឡើង​ដូរ​ដៃ​បើកបរ យក​រថយន្ត ដូច​សព្វមួយដង​។IMG_0467IMG_0471 IMG_0478 IMG_0474

បែកការណ៍​ដូច្នេះហើយ កម្លាំង​ប៉ូលិស​ព្រំដែន​៨០៧ នៅ​បន្ទាយ អាច​ពុំបាន​ពាក់ព័ន្ធ​នឹង​ប៉ូលិស​ផ្សេងៗ​ទៀត ឬ​មាន​ទាំង​ទា​ហ៊ាន​ផង បាន​ចាប់​រថយន្ត​នោះ រួច​បន្ទាប់មក ត្រូវ​មេ​វរ​:​ប្រញាប់ បញ្ជូនទៅ​ស្នងការដ្ឋាន​។​

​រថយន្ត​ត្រូវគេ​រក្សាទុក​ជាសម្ងាត់ ក្នុង​ឃ្លាំង​មួយ​។ ឥឡូវ គេ​បាន​យក​រថយន្ត​នោះ ចេញ​ក្រៅ​ខ្លះៗ ហើយ​ចំឡែក​ត្រង់​គេ​មិន​បំពាក់​ស្លាក​លេខ​នគរបាល គ្រាន់​ប្រើ​ក្នុង​អង្គភាព​បណ្តោះអាសន្ន បែរជា​បំពាក់​ស្លាក​លេខ​ស៊ីវិល​ទៅវិញ​។ មាន​គេ​តថ្លៃ ហើយ​ទេ​ដឹង​?
រហូតមកដល់​ពេលនេះ តាម​ច្រកព្រំដែន​តំបន់​តា​ប្រា​យ៉ា​-​បឹង​ត្រកួន មាន​ឈ្មួញ​ប្រុង​លោតឆ័ត្រ​រត់ពន្ធ​នាំចូល​រថយន្ត​ទំនើប ៤ គ្រឿង គឺមាន​ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែ​ន ៣​គ្រឿង និង​រែង​រ៉ូ​វើ​រ ១​គ្រឿង ពី​ថៃ​មក​កម្ពុជា​។ ប៉ុន្តែ​បែកការណ៍ ក៏ត្រូវ​ប៉ូលិស​ព្រំដែន ៨០៧ បាន​ច្រាន​អោយ​ចូលទៅ​ទឹកដី​ថៃ​វិញ​៕