គ្រាន់តែ​១​ពព្រិច​ភ្នែក​ផ្ទះបាយ និង​បន្ទប់ទឹក​ផ្ទះ​របស់លោក​មេឃុំ​ផាត់​សណ្តាយ​ត្រូវ​បាក់ស្រុត​ចូលទៅក្នុង​ទឹកស្ទឹង​សែន

0

​កំពង់ធំ៖កាលពី​វេលា​ម៉ោង​៣.៣០​នាទី​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ បង្ករ​ការភ្ញាក់ផ្អើល​!
​ ​មានការ​ភ្ញាក់​មួយ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដោយសារតែ​ផ្ទះ​របស់លោក ហេង មនោ មេឃុំ ផាត់​សណ្តាយ

ស្ថិតនៅ​ក្នុងភូមិ​ស្ទឹងសែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ត្រូវបាន​បាក់​មួយ​យ​កំណាត់​ខាងក្រោយ ដែលមាន​ផ្ទះបាយ បន្ទប់ទឹក ទ្រុងមាន់​ធ្លាក់ចូល​ទៅក្នុង​ទឹក ស្ទឹងសែន​បង្ករ​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​យ៉ាង​សស្រាក់សស្រាំ​ជួយ​ជញ្ជូន​ឥ​វ៉ាន់​ចេញពីផ្ទះ​ធំ ចំណែក​20141130_153206

អ្នក​ខ្លះទៀត​នាំគ្នា​រុះរើ​ផ្ទះ ទាំង​២ ផ្ទះ​ធ្វើ​អំពី​ឈើ និង​ផ្ទះ​១​ទៀត​ធ្វើ​អំពី​ថ្ម​ជញ្ជាំង​ឈើ ប្រក​ក្បឿង​សង់​ទាម​និង​ដី ការពារ​ក្រែង​បាក់​ច្រាំង​មកដល់​ទៀត​!​តែ​សំណាង​នៅក្នុង​ហេតុ​ការ​ខាងលើនេះ​ពុំ​បណ្តាល​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះទេ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​តូច​!​ហើយ​កំពុង​នាំគ្នា​រោះ​ផ្ទះ​ទាំង​២​ជា បន្ទាន់​ទាំងយប់​។​20141130_153248 DSC02795 20141130_154323 20141130_154317
​ ​ ​ ​ ​ ​ ​