ទឹកប្រាក់​៤៨០​លាន​ស្មើរ​១២​ម៉ឺន​ដុល្លា​លោក​វៀង​យ៉ាង​ឡាំង​ប្រមូល​ពី​អ្នក​ដាក់​ឆ្នុក​នេសាទ​ខុសច្បាប់​៤​ភូមិ​ក្នុង​ពាម​បាង អាជ្ញាធរ មេភូមិ ជលផល សហគមន៍ ឆ្លើយ​ដាក់គ្នា

0

​កំពង់ធំៈ សំលេង​ឆ្លើយ​ដាក់គ្នា​រកមុខ​មិនឃើញ មេខ្លោង​អនុញ្ញាតិ​ឲ្យ​មានការ ប្រមូល​លុយ​ពី​អ្នក​នេ​សា​ដាក់​ឆ្នុក​ក្នុង​ឃុំ​ពាម​បាង ចំនួន​៤​ភូមិ ទឹកប្រាក់​៤៨០​លាន​រៀល​ស្មើរ​និង​១២​ម៉ឺន​ដុល្លា ឲ្យ​លោក វៀង​យ៉ាំង​ឡាំង ដែលជា​ជនជាតិ​វៀតណាម ដែលមាន​តួនាទី​ប៉ៅ​ផ្តាច់​រត់ការ ក្នុង​ការទិញ​ទឹកចិត្ត​សមត្ថកិច្ច​គ្រប់​ជំនាញ​គ្រប់​ស្ថាប័ន​ដើម្បី​បើកភ្លើង​ខៀវ ឲ្យ​អ្នកនេសាទ​ដាក់​ឆ្នុក​យក​ត្រី​ដែលជា​ឧបករណ៍​នេសាទ​ខុសច្បាប់​។​Image3
ប្រជា​នេសាទ​ក្នុង​ឃុំ​ពាម​បាង បានផ្តល់​បទ​សម្ភាស​ថា លោក​ជា​ជម​ក្រីក្រ រក​ព្រឹក​ខ្វះ​ល្ងាច ចេញទៅ​នេសាទ បន្តិចបន្តួច​នេសាទ​មិនបាន​ត្រី តែ​ដល់​ឃើញ​គេ​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ ទៅប្រើ​និង​គេ​ក៏​ត្រូវគេ​ហាម តែបើ​ចង់​នេសាទ​ត្រី​ដោយ​សុ​វត្តិភាព ទាល់តែ​បង់​ឲ្យ​គេ​តាម​ការកំណត់ ដោយមាន​អ្នក​មេខ្លោង​ដែលជា​អាជ្ញាធរ បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ វៀង យ៉ាំង​ឡាំង ដែលជា​ជនជាតិ​វៀតណាម បាន​បញ្ជា​ឲ្យ​ប្រធាន​សហគមន៍​នេសាទ ៣​នាក់ និង​10687126_764287076958188_883106558462870384_n

មេភូមិ​ម្នាក់ ជា​អ្នកប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុងនោះ​មានឈ្មោះ លោក វ៉ាន់ ជា​ប្រធាន​សហគមន៍ ភូមិ​ពៅ​វើ​យ​ឲ្យ​ប្រមូល​លុយ​១២០​លាន​រៀល និង​លោក ជា ជ្រឹង សហគមន៍​ដូន​ស្តើង​១២០​លាន និង​លោក​សែត ចំរើន សហគមន៍​ពាម​បាង​១២០​លាន និង​អនុប្រធាន​ភូមិ​បាឡត ១២០​លាន លោក ពូ បាន​មាន​ប្រសា​ស៍​បន្តថា ក្នុង​១​ម្ចាស់​គេ​កំណត់​Image1

ឲ្យ​ដាក់​ឆ្នុក​៣ តែ​បើសិនជា​ចង់​ដាក់​ឆ្នុក​តែមួយ​ក៏​ដាក់ ចុះ​តែ​ត្រូវ​បង់​ឲ្យ​សហគមន៍​សម្រាប់​ប្រមូល​ឲ្យ​លោក វៀង យ៉ាំង​ឡាំង ២​លាន​រៀល តែបើ​ដាក់​ឆ្នុក​ទី​២ ត្រូវ​បង់ ១​លាន​រៀល និង​ឆ្នុក​ទី​៣ បង់​ត្រឹមតែ ៥០​ម៉ឺន​រៀល ដូច្នេះ​គោលការណ៍​នេះ ត្រូវ​បង់​ឲ្យ​ក្នុង​មួយ​ម្ចាស់ ៣​លាន ៥០​ម៉ឺន​រៀល ចំនួន​ឆ្នុក​៣​គ្រឿង ក្នុង​មួយ​ភូមិ​កំណត់​ឲ្យ​មាន​ឆ្នុក​៦០​គ្រឿង​៤​ភូមិ​ស្មើរ​នឹង ៤៨០​លាន​រៀល ។​Image2
​លោក សែត ចំរើន និង​សហគមន៍ ដ៍ទៃទៀត​បាន​និយាយថា លោក​បាន​ប្រមូល​លុយ​មែន តែ​ពេលខ្លះ​លោក ឡាំង ប្រមូល​លុយ​ខ្លួនឯង គឺ​ពិត​ជាមាន​រៀង​ដូច្នេះ​មែន តែ​ដោយ​ការខិតខំ​ប្រមូល​លុយ​នេះ ដោយសារតែ​មានការ​អនុញ្ញាតិ​ពី​លោក យ៉ាន់ វី​សាក់ និង​មេឃុំ ហើយ​សន្យាថា ប្រមូលបាន​ចប់​និង​ជូ​ប​លុយ​សហគមន៍ ៣​លាន​រៀល តែ​ដល់​ប្រមូលបាន​លុយ លោក​មេឃុំ ផាន់ ផាន ក៏​បិទ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន ថែមទាំង មិនបាន​នៅ​ប្រចាំការ​ក្នុង​ឃុំ​ដែរ បាត់​ដំណឹង​សូន្យឈឹង បណ្តែតបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ គ្មាន​

ភាពកក់ក្តៅ ដោយសារតែ​និយាយ​គ្នា​ថា ពេល​បង់លុយ​ហើយ​គ្មាន​ជំនាញ ឬ​សមត្ថកិច្ច​ខាង​ណា មក​យក​ចាប់​ទៀត​ទេ តែ​ការពិត​មាន​អ្នក​ទៅ​ចាប់​កាប់​ជា​រៀងរាល់ថ្ងៃ ចំណែក​លោក វៀង យ៉ាំង​ឡាំង ប្រមូល​លុយ​បាន​គេចខ្លួនបាត់ ស្រមោល​ឈឹង​៤៨០​លាន​រៀល ។​
​ពាក់​ព័​ន្ឋ​ទៅនឹង​បញ្ហា​នេះ លោក យ៉ាន់ វី​សាក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ ដែលមាន​តួនាទី គ្រប់​គ្រង់​ដែន​នេសាទ ឃុំ​ពាម​បាង និង​ឃុំ​ផាត់​សណ្តាយ បាន​ឆ្លើយថា ពិតជា​មាន​ករណី​ប្រមូល​លុយ​នេះ​មែន តែ​លោក​បដិសេធថា​ពុំបាន​អនុញ្ញាតិ​ឲ្យ​ប្រមូល​លុយ​នោះទេ ចំណែក លោក មេភូមិ​ពាម​បាង បាន​ឆ្លើយ ថា​លោក ពិតជា​មិនដឹង​ទេ​ថា លោក​វៀង យ៉ាំង​ឡាំង បានទទួល​ការអនុញ្ញាតិ​មកពីណា​នោះទេ ចំណែក​លោក​សូម្បី​តែមួយ​សេន​ក៏​មិនដែល​បានទទួល​នោះទេ ។​Image4
​ពាក់​ព័​ន្ឋ​ទៅនឹង​បញ្ហា​ការប្រមូល​លុយ ៤៨០​លាន​រៀល ស្មើរ​នឹង ១២​ម៉ឺន​ដុល្លា​នេះ ពុំ​អាច​វែក​រកមុខ​អ្នក​មេខ្លោង​នៅ​ពីក្រោយ​ការអនុញ្ញាតិ​បានទេ ម្នាក់ៗ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ចំណែក​មេឃុំ ផាន់ ផាន ដែល​ប្រជាពលរដ្ឋ ចាត់ទុកជា​ម៉ែ ជា​ឪ និង​ជា​អាជ្ញាធរ​មូល​ដា្ន​សំខាន់​ក្នុង​រឿងនេះ គឺ​ពុំ​អាច​ទំនាក់ទំនង​បានទេ​បិទ ទូរស័ព្ទ​០៩២ ៦៧៦ ៦៦០ និង ០៧១៧១២៥៦៧១​បន្ទាប់ពី​មានការ​ប្រមូល​លុយ​រួចរាល់ ដែលជា​ហេតុ​មិនអាច​សុំ​ការបំភ្លឺ​បាន ចំនែក​លោក វៀង យ៉ាំង​ឡាំង បានគេច​ខ្លួន​បិទ​ទូរស័ព្ទ​។​
​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង បាន​ឆ្លើយ​យ៉ាងខ្លី​ថា​លោក មិនដឹង​រឿង​ផង មិនដឹង​ទេ អ្នកណា​ធ្វើ អ្នកនោះ​អ្នកទទួល​តាម​ផល​ចុះ ។ ចំពោះ​បញ្ហា​ការឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក​នេះ គឺ​ពុំទាន់​អា​ចរក​មេខ្លោង​អ្នក អនុញ្ញាតិ​បានទេ ព្រមទាំង​បានធ្វើ​ឲ្យ​មានការ​រិះគន់ថា អាជ្ញាធរ ក្រ​លីង​គ្រ​លោង ចេះ​ឆ្លើយថា​អត់​ដឹង​ទៅរួច ព្រោះ​លោក វៀង យ៉ាំង​ឡាំង​នេះ មិនមាន​ស្រុកភូមិ ក្នុង​ឃុំ​ពាម​បាង​បែរជា​ហ៊ាន​ឲ្យ​ប្រមូល​លុយ​ក្នុង​ឃុំ ក្នុង ភូមិ ហើយ​ឆ្លើយថា​មិនដឹង ប្រជាពលរដ្ឋ​មានការ​ក្តៅក្រហាយ សំណូមពរ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ តាម​ស៊ើបអង្កេត​រឿងនេះ​ផង​។