​តួរ​លេខ​អ្នកស្លាប់​ដោយសារ​ជំងឺ​អេ​បូ​ឡា​នឹង​កើនឡើង​ដល់ ៧.០០០ នាក់​

0

​ទីភ្នាក់ងារ​អង្គការ​សុខភាព​ពិភពលោក ដែល​ហៅ​កាត់​ថា WHO បានអោយ ដឹងថា​តួរ​លេខ​អ្នកស្លាប់ ដោយសារ​ករណី​ឆ្លង​ជំងឺ​អេ​បូ​ឡា​នៅលើ​ទឹកដី អាហ្វ្រិក​ខាងលិច​នាពេលនេះ បាន​កើន​ឡើងដល់​ប្រមាណ​ជិត ៧.០០០ នាក់​ហើយ ដោយ​ក្នុងនោះ​មិន​រាប់បញ្ចូល​ទាំង​ករណី​មិនបាន​រាយ​ការ​ណ៏

មួយចំនួនទៀត​នោះឡើយ ។​3

ក្រុមមន្ត្រី​ជំនាញ​សុខាភិបាល​បាន​និយាយថា អត្រា​ឆ្លង​នៃ​ជំងឺ​អេ​បូ​ឡា​នា ពេលនេះ មាន​ខ្ពស់​ខ្លាំង​ជាង​តូ​លេខ​អ្នកស្លាប់​ទៅទៀត ខណៈដែល​យោង តាម​របាយ​ការ​ណ៏​ថ្មី​ចុងក្រោយ​បានបង្ហាញ​ថា ការឆ្លង​កំពុង​បន្តរ​រីក​រាល ដាល​យ៉ាង​ឆាប់រហ័ស​ក្នុងប្រទេស​សា​រ៉ា​លេ​អូន ដោយ​ក្នុងនោះ​យ៉ាងហោច ណាស់​មាន ៦.០០០ ករណី​ឆ្លង​ដែល​ត្រូវបាន​គេ​រាយ​ការ​ណ៏​មកកាន់​ទី​ភ្នា​ក់ ងារ​អង្គការ​សុខភាព​ពិភពលោក ។​1

​សូមបញ្ជាក់​ផងដែរ​ថា បើ​គិត​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​អេ​បូ​ឡា​រហូត មកដល់ពេលនេះ មានការ​ឆ្លង​សរុប​ប្រមាណ​ជាង ១៦.០០០ ករណី​ហើយ ត្រូវបាន​គេ​រាយ​ការ​ណ៏​ថា​កំពុង​កើតឡើង​ក្នុងប្រទេស សា​រ៉ា​ឡេ​អូន ហ្គី​ណេ និង លី​ប៊េ​រី​យ៉ា ៕2