ក្រុមបំផ្ទុះគ្រាប់បែកអត្តឃាត និងខ្មាន់កាំភ្លើងជាច្រើន របស់តាលីបង់បាន បើកការវាយប្រហារទៅលើ អាគារអង្គការក្រៅរដ្ឋាភិបាលមួយកន្លែងទៀត ហើយ ក្នុងទីក្រុងកាប៊ុលប្រទេសអាហ្គានីស្ថាន ក្នុងគោលបំណងទាមទារ អោយកងកម្លាំងអង្គការណាតូ និង សហរដ្ឋអាមេរិកធ្វើការដកទ័ពចេញពី
យោងតាមប្រភពព័ត៌មានក្នុងតំបន់បានអោយដឹងថា យ៉ាងហោចណាស់ មានមនុស្ស ៦ នាក់ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារខាងលើនេះ ដោយក្នុងនោះរួមមានជនបរទេសពីរនាក់ ជនស៊ីវិលម្នាក់ និង ក្រុមសកម្ម ជន ៣ នាក់ផ្សេងទៀត ។
អ្នកនាំពាក្យក្រុមឧទ្ទាមតាលីបង់បានចេញសេចក្តីថ្លែងការណ៏មួយ ដោយ បានលើកឡើងថា នេះគឺជាការវាយប្រហារលើកទី ១១ ហើយ ក្នុងរយៈ ពេលជាងពីរសប្តាហ៏កន្លងមកនេះ ទៅលើក្រុមកងកម្លាំងបរទេស ដែល បានចូលមកជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុងអាហ្គានីស្ថាន ហើយពួកគេនឹង បន្តរគម្រោងវាយប្រហារជាច្រើនបន្ថែមទៀត ប្រសិនបើពុំមានការផ្លាស់ប្តូរ ណាមួយបានធ្វើឡើងនោះទេ ៕