ជនរងគ្រោះ​ជាច្រើន​នាក់​ដួលសន្លប់​ដោយសារ​ឧស្ម័ន​ពុល​នៅក្នុង ប្រទេស​ឥណ្ឌា​

0


​យ៉ាងហោចណាស់​មនុស្ស​ប្រមាណ ៤១ នាក់​បាន​ដួលសន្លប់ ដោយសារ ការ​លេច​ធ្លាយ​ឧស្ម័ន​ពុល​ពី​រោងចក្រ​គីមី​មួយកន្លែង នៅក្បែរ​រដ្ឋធានី Bhopal នៃ​រដ្ឋ Madhya Pradesh ប្រទេស​ឥណ្ឌា កាលពី​ចុង​សប្តាហ៍​មុន នេះ ។​​នា​មុនពេល​កើតហេតុ​ខាងលើនេះ កម្មករ​ក្នុង​រោងចក្រ​ជាច្រើន​នាក់​

តែងតែ ត្អូញ ត្អែ​រ​ពី​ការពិបាក​ដកដង្ហើម ដោយសារ​មានការ​លេច​ធ្លាយ​ឧស្ម័ន​ពុល ខណៈដែល​ជនរងគ្រោះ​មួយចំនួន ក្នុងចំនោម​ពួកគេ​ត្រូវបាន​បញ្ជូនទៅ កាន់​មន្ទី​ពេទ្យ ហើយ​ក្នុងនោះ​មាន​កម្មករ ០៣ នាក់​កំពុង​ស្ថិតក្រោម​ស្ថាន ភាព​ធ្ងន់ធ្ងរ ។4

ស្របពេល​ជាមួយគ្នានេះ មន្ត្រីប៉ូលិស​ក្នុង​តំបន់​សង្ស័យថា ឧស្ម័ន​លេច​ធ្លាយ​នោះ ជា​ឧស្ម័ន Chlorine ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង រោងចក្រ ។​3

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​១៩៨៤ កន្លងទៅ​មាន​មនុស្ស​រាប់ពាន់នាក់​បាន​បាត់បង់​ជីវិត ដោយសារតែ​ឧ​ប្ប​ទ្ទវេ​ហ​តុ​លេច ធ្លាយ​ឧស្ម័ន​ពុល របៀបនេះ នៅក្នុង​រដ្ឋធានី Bhopal ម្តង​រួចមកហើយ ៕1