បាត់ដំបង: ប្រាក់ខ្មែរនិងប្រាក់ដុល្លារព្រមទាំងគ្រឿងអលង្កា័ជាច្រើនត្រូវបានចោរប្រមូលវេចខ្ចប់យកចេញពីផ្ទះទៅដោយសុវត្ថិភាពខណ:ដែលម្ចាស់ផ្ទះត្រឡប់មកពីផ្សារវិញកាលពីវេលាម៉ោង10,20នាទីព្រឹកថ្ងៃទី1-12-14 ត្រង់ចំនុចភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ហើយបានដឹងថាមានចោរនៅខាងក្នុងផ្ទះកំពុងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ.
។
គួរបញ្ជាក់ថាលំនៅដ្ឋានដែលមានលក្ខណ:ជាវីឡានេះជាកម្មសិទ្ធិរបស់លោក អ៊ូច ឯម
អាយុ40ឆ្នាំនិងអ្នកស្រី អ៊ុន សុខហេន អាយុ36ឆ្នាំដែលមានមុខរបរជាអ្នកដឹកប្រេងដើរបោះអោយម៉ូយតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង. ។ក្រោយពេលកើតហេតុអ្នកស្រី អ៊ុន សុខហេន បានរៀបរាប់ថា នៅព្រឹកថ្ងៃកើតហេតុគឺប្តីរបស់អ្នកស្រីបានចេញទៅដឹកប្រេងអោយម៉ូយដូចសព្វមួយដង ចំណែកអ្នកស្រីក៏បានចេញទៅផ្សារដោយបានចាក់សោរទ្វារទាំងមុខទាំងក្រោយនិងទ្វាររបងផងដែរ. ។
ស្ត្រីរូបនេះបានបន្តទៀតថា លុះនៅពេលដែលអ្នកស្រីត្រឡប់មកពីផ្សារវិញគឺអ្នកស្រីមិនបាន
បើកសោរចូលទៅតាមទ្វារមុខទេដោយអ្នកស្រីបានដើរបង្ហួសទៅចូលតាមទ្វារក្រោយវិញ ប៉ុន្តែនៅពេលដែលទៅដល់ស្រាប់តែឃើញមេសោរទ្វារខាងក្រោយមានស្នាមកាត់ដាច់មេសោរ ដោយមានការសង្ស័យអ្នកស្រីបានទូរស័ព្ទហៅប្តីអោយមកជាបន្ទាន់ព្រោះសង្ស័ថាអាចមានអំពើចោរកម្ម. ។
អ្នកស្រីបានបន្ថែមថាពេលប្តីអ្នកស្រីមកដល់ក៏បានហៅបងប្រុសរបស់ខ្លួនមកម្នាក់ថែមទៀត
ដើម្បីអោយបានជាគ្នា លុះពេលរុញទ្វារផ្ទះបាយខាងក្រោយចូលទៅគឺត្រូវឆ្លងកាត់ទ្វារមួយទៀតទើបចូលទៅដល់ក្នុងផ្ទះ ប៉ុន្តែនៅពេលដែលរុញទ្វារទីពីរនេះគឺត្រូវបានចោររុញមកវិញដោយមិនអាចចូលទៅក្នុងបានឡើយទើបពីរនាក់បងប្អូនបាននាំគ្នាដកថយអោយផុតពីទ្វារនេះសិនព្រោះខ្លាចចោរមានកាំភ្លើងភ្លាមៗនោះក៏ស្រាប់តែឮសំលេងបែកកញ្ចក់អ្វីម្យ៉ាងលាន់ស្នូប្រាវនៅខាងក្នុងផ្ទះទើបម្ចាស់ផ្ទះទាក់ទងហៅប៉ូលីសអោយមកជួយអន្តរាគមន៍. ។
លុះនៅពេលដែលកំលាំងបង្ការ បង្ក្រាបបានមកដល់ហើយបើកទ្វារចូលទៅពិនិត្យគឺអ្វីៗ
ក៏ត្រូវយឺតពេលអស់ទៅហើយដែរព្រោះចោរបានយកពូថៅរបស់ម្ចាស់ផ្ទះដែលទុកនៅក្នុងផ្ទះទៅវាយលើកញ្ចក់ជះពន្លឺទៅក្នុងបន្ទប់លូនចេញទៅបាត់ដោយសុវត្ថិភាព ហើយស្នាមកញ្ចក់ដែលបែកនោះមានចំនួន4ដោយកញចក់នីមួយៗមានទំហំ0,15mដូច្នេះរន្ធដែលចោរអាចចេញបានគឺ0,30mបួនជ្រុងប៉ុណ្ណោះ. ។
ក្រោយពេលត្រួតពិនិត្យទ្រព្យសម្បត្តិដែលត្រូវបាត់បង់គឺមានលុយខ្មែរ42លានរៀល លុយ
ដុល្លារ 3500ដុល្លារ និងខ្សែដៃផ្លាទីនមួយខ្សែទំងន់ 3តម្លឹង. ។ គួរបញ្ជាក់ដែរថាចោរដែលចេញតាមច្រកនេះអាចទៅដល់ផ្លូវលំតូចមួយដែលនៅជាប់នឹងរបងផ្ទះនេះទើបបន្តដំណើរទៅលើផ្លូវជាតិ ប៉ុន្តែសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះដែលនៅជាប់គ្នាដែរដើម្បីមើលសកម្មភាពក្រែងលោបានប្រទះឃើញមុខសញ្ញា តែជាចៃដន្យកាមេរ៉ាចាប់ផុតពីកញ្ចក់ជះពន្លឺនោះប្រហែល2m ដូច្នេះគឺមិនអាចចាប់យកសកម្មភាពនេះបានឡើយ. ។
ពាក់ព័ន្ធនឹងករណីលួចនេះលោកវរ:សេនីយ៍ឯក ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធ៌ម
បានមានប្រសាសន៍ថាលោកនឹងបន្តការស្រាវជ្រាវលើករណីនេះតទៅទៀតដើម្បីវែកមុខរកអោយឃើញ
ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ព្រោះក្រោយពេលកើតហេតុលោកកំពុងផ្តោតទៅលើ
មុខសញ្ញាសង្ស័យខ្លះៗហើយ. ៕




































