​រថយន្ត​ដឹក​ដី​ចេញពី​រណ្តៅ​ក្រុមហ៊ុន​ឃុ​ត​ឌី​វ​ឌ្ឈ​នា​​បើក​បុក​កិន​គុប​ជ្រុង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ដាច់​ជើង​ទាំងពីរ​ខ្ទេច​

0

​ ​ខេត្តកណ្តាល​៖​រថយន្ត​ដឹក​ដី​ម៉ាក​ហ៊ី​ណូ​​បើក​បុក​ហើយ​កិន​ម៉ូតូ​គុប​ជ្រុង​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​របួស​ដាច់​ជើង​ទាំងពីរ​ខ្ទេច​​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​យ៉ាង​អ​ណោ​ច​អធម៌​​ ​ហេតុ​ការ​ណ៌​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​​ថ្ងៃទី​៣០​ខែវិច្ឆិកា​​ឆ្នាំ​២០១៤​ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២​ចំណុច​ភូមិ​ប៊ុណ្ណា​​ឃុំ​ព្រះពុទ្ធ​​ស្រុក​កណ្តាលស្ទឹង​​ខេត្តកណ្តាល​។​
​ ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ថោង​​រតនា​​ភេទ​ប្រុស​​អាយុ​២៧​ឆ្នាំ​​មុខរបរ​កសិករ​បើ​ក​ម៉ូតូ​ម៉ាក​គុប​ជ្រុង​​ពណ៌​ខៀវ​​ពាក់​ស្លាក​លេខ​កណ្តាល​1K-1208​មាន​ទីលំនៅ​ភូមិ​​អំពៅ​​ព្រៃ​៣​ឃុំ​អំពៅព្រៃ​​ស្រុក​កណ្តាលស្ទឹង​​ខេត្តកណ្តាល​។​IMG-20141130-WA0000_resized
​ ​ចំណែក​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​រថយន្ត​ម៉ាក​ហ៊ី​ណូ​ពាក​ស្លាក​លេខ​​ភ្នំពេញ​3B-4732​ពណ៌​ខៀវ​​ធន់​ធំ​​ប្រភេទ​ដឹក​ដី​។​
​ ​សាក្សី​បាន​ឲ្យ​ដឹងថា​​នៅ​មុនពេល​កើតហេតុ​បានឃើញ​រថយន្ត​ដឹក​ដី​ពេញ​បើក​ចេញពី​រណ្តៅ​ដី​របស់លោក​ឃុ​ត​ឌី​វ​ឌ្ឍ​នា​​នៅឯ​ឃុំ​ភូមិ​រាយ​ដប​​ឃុំ​សៀមរាប​ពី​ត្បូង​ទៅ​ជើងបាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​គុប​ជ្រុង​​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុងទិសដៅ​ពី​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ហើយ​បើក​កិន​ជើង​ជនរងគ្រោះ​ដាច់​ទាំងពីរ​ខ្ទេច​ម៉ត់​គួរ​ឲ្យ​អ​ណោ​ច​អ​ធ័​ម​​បំផុត​ចំណែក​អ្នកបើករថយន្ត​បង្ក​បន្ទាប់ពី​កើតហេតុ​បាន​ចុះ​រត់​គេចខ្លួនបាត់​ស្រ​ម៉ោ​ល​តែម្តង​។​
​ ​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ដែល​ស្លាប់​ខ​ណះ​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​នោះ​ត្រូវបាន​​ក្រុមគ្រួសារ​ដឹកយក​មក​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​222
​ ​ចំពោះ​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​បាន​យកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​កណ្តាលស្ទឹង​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​
​ ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កណ្តាលស្ទឹង​បាន​និយាយ​រិះគន់ថា​​រថយន្ត​ប្រភេទ​ធំៗ​ដឹក​ដី​របស់​ឈ្មួញ​ឈ្មោះ​ឃុ​ត​ឌី​វ​ឌ្ឍ​នា​​បើក​មិន​គោរព​ច្បាប់​ចរាចរ​តែង​បង្ក​គ្រោះថ្នាក់​បុក​មនុស្ស​ស្លាប់​និង​​របួស​ជាច្រើន​ករណី​ចំពោះ​អាជ្ញាធរ​មិន​ហ៊ាន​​ហាមឃាត់​ត្រួតពិនិត្យ​អ្វី​ឡើយ​ដោយសារ​ឈ្មោះ​ឃុ​ត​ឌី​វ​ឌ្ឍ​នា​​មានបុណ្យ​ស័ក្តិ​អំណាច​លុយកាក់​ច្រើន​មក​គ្របដណ្តប់​លើ​អាជ្ញាធរ​សមត្ថកិច្ច​ទើប​ការរកស៊ី​របស់គេ​មាន​ភាពអនាធិប្បតេយ្យ​បែបនេះហើយ​ពួកគាត់​គ្រប់គ្នា​បាន​សំដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្នុងការ​ធ្វើដំណើរ​ចរាចរ​សព្វថ្ងៃ​។​
​ ​ប្រជាពលរដ្ឋ​នាំគ្នា​ស្នើសុំ​ទៅដល់​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់លើ​មេត្តា​ចុះ​ត្រួតពិនិត្យ​ដាក់​វិធានការ​ទប់ស្កាត់​ផង​​ដោយឡែក​រថយន្ត​បង្ក​សមត្ថកិច្ច​គួរតែ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់​ជនល្មើស​និង​ធ្វើការ​ផាកពិន័យ​ឲ្យ​ធ្ងន់ធ្ងរ​ផងដែរ​៕