ព្រះវិហារ:ក្រុមហ៊ុនហេងយូអភិវឌ្ឈន៏ដាំដំណាំអំពៅដោយទទួលដីព្រៃសម្បទានសេដ្ធកិច្ចពីរាជរដ្ធាភិបាលកម្ពុជាបានអនុញាត្តិអោយវិនិយោគដាំដំណាំចំការអំពៅលើផ្ទៃដីបង្កបងើ្កនផលចំនួន៨៩៥៩ហិចតានៅភូមិសាស្ត្រស្រុកឆែបខេត្តព្រះវិហារសំរាប់អភិវឌ្ឈន៏ដំណាំចំការអំពៅត្រូវបានក្រុមហ៊ុនរបស់ចិនឈ្មោះហេងយូមិនបានគោរពទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទហើយក្រុមហ៊ុនមួយនេះនៅតែធ្វើសកម្មភាពឈូសឆាយរំលោភចូលដីឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឬស្សីត្រឹប។
យោងតាមលិខិតមួយច្បាប់ដែលអ្នកយកពត៏មានទទួលបានលិខិតអនុញ្ញាតិលេខ១៨៧០/១៩៧កសកចុះថ្ងៃទី២៣ខែមិនាឆ្នាំ២០១២របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទឲ្យក្រុមហ៊ុនហេងយូអភិវឌ្ឈន៏ដាំអំពៅរបស់ចិនធ្វើការឈូសឆាយជំហានដំបូងលើផ្ទៃដីបង្កបង្កើនផលចំនួន៥១៧ហិចតាក្នុងអនុតំបន់មួយហើយនៅឆ្នាំ២០១៣ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទអនុញ្ញាតិឲ្យធ្វើការឈូសឆាយលើផ្ទៃដីចំនួន៥០០ហិចតាក្នុងអនុតំបន់ពីរនិងបន្តឈូសឆាយក្នុងអនុតំបន់ចំនួន១០០០ហិចតាដែលចេញដោយក ស កចុះថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣លេខ៩៦៩០/៩២០កសក។
ថ្មីៗកន្លងទៅនេះក្រុមហ៊ុនចិនឈ្មោះហេងយូដែលបានទទួលដីព្រៃសម្បទានសេដ្ធកិច្ចសំរាប់អភិវឌ្ឈន៏ដាំដំណាំអំពៅឈូសឆាយដីព្រៃមិនទាន់ធ្វើតាមសេចក្តីជូនដំណឹងរបស់ក ស ក នៅអនុតំបន់ ១ ២ ៣ មិនទាន់រួចរាល់ហើយផងស្រាប់តែក្រុមហ៊ុនហេងយូដាំអំពៅយកគ្រឿងចក្រចូលទៅឈូសឆាយដីព្រៃរំលោភក្នុអនុតំបន់៤ ៥ អស់១១២៨ហិចតាដែលពុំមានលិខិតអនុញ្ញាតិពីក្រសួងកសិកម្មទាល់តែសោះក្នុងឆ្នាំ២០១៤កាលពីថ្មីៗកន្លងទៅនេះក្រុមហ៊ុនហេងយូធ្វើការឈូសឆាយដីព្រៃបន្ថែមជាច្រើនរយហិចតាទៀតធ្វើឲ្យប៉ះពាល់ចូលដីឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឬស្សីត្រឹបជិត១០០០ហិចតា។សកម្មភាពឈូសឆាយដីសម្បទានសេដ្ឋកិច្ចនេះប៉ះពាល់ដល់ការបង្កបង្កើនផលរបស់អ្នកភូមិគុណភាព៧៣គ្រួសារស្មើ១៨១៤ហិចតាយ៉ាងអាណាធិតេយ្យធ្វើឲ្យប្រជាពលរដ្ធមិនបានទទួលផលពីការដងច្បោះជ័របោចវល្លិ៏រកឃ្មុំ បេះផ្សិតនិងរកឧសថបុរាណបានឡើយ។
តាមការឲ្យដឹងពីលោកពុធសារ៉េងមេឃុំឆែបពីរបានឲ្យអ្នកយកពត៏មានដឹងថាដឹងថាចាប់តាំងពីក្រុមហ៊ុនហេងយូបានធ្វើការឈូសឆាយដីព្រៃមកប្រជាពលរដ្ធនៅភូមិគុណភាពតែងតែឃើញក្រុមកម្មកររបស់ក្រុមហ៊ុនយកប្រេងចាក់ដុតឈើទាំងដើមៗរាប់ទាំងដើមច្បោះជ័រ។លោកមេឃុំឆែបពីរបន្តថាក្រុមហ៊ុនឈ្មោះហេងយូដាំអំពៅធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ធជាម្ចាស់ច្បោះជ័រចំនួន៨នាក់ដែលបានផលពីរការច្បោះជ័រទី១.ស៊ិនសេតទី២.ស៊ិនសិទ្ធទាំងពីរនាក់បងប្អូនត្រូវបានក្រុមហ៊ុនឈូសឆាយបាត់ច្បោះជ័រសរុប៦០០ដើម ទី៣.ថាត់សាប៊ុនបាត់បង់ចំនួន៨៥០ដើម ទី៤.ចាន់ ជឿនអស់១០០ដើម ទី៥.ឡី សុងអស់៤០ដើមទី៦.យ៉េន មិញ ទី៧.ហឿង ពៅ ទី៨.ទឹម ផល្លីន។
តាមការឲ្យដឹងឈ្មោះសុភ័ក្ត្រខេមអាយុ៣៨ឆ្នាំដែលមានទីលំនៅក្នុងភូមិគុណភាពបានឲ្យដឹងថាប្រជាពលរដ្ធមានការព្រួយបារម្ភខ្លាចក្រុមហ៊ុនឈូសកាន់តែជិតផ្ទះរបស់ពួកគាត់ធ្វើឲ្យប៉ះពាល់ដល់ចំការស្រែនិងសំណូមពរដល់អាជ្ញាធរសាមីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងអាជ្ញាធរស្រុកខេត្តព្រះវិហារបញ្ឈប់ការឈូសឆាយត្រឹមបច្ចុប្បន្នហើយកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់និងទាមទារសំណងដើមច្បោះជ័រដែលបានបាត់បង់ដោយសារការឈូសឆាយរំលោភយកពីក្រុមហ៊ុនមកវិញ។
គួរបញ្ជាក់ឲ្យដឹងថាចាប់តាំងពីរក្រុមហ៊ុនចិនឈ្មោះហេងយូទទួលដីព្រៃសម្បទានសេដ្ធកិច្ចពីរាជរដ្ធាភិបាលចំនួន៨៩៥៩ហិចតាដើម្បីដាំអំពៅក្នុងឆ្នាំ២០១២ដល់បច្ចុប្បន្នគេសង្កេតមិនឃើញក្រុមហ៊ុនហេងយូធ្វើការអភិវឌ្ឈន៏ជាដុំកំភួនអ្វីឡើយ។ ក្រុមហ៊ុនហេងយូបានបោះបង្គោលព្រំប្រទល់ដីជាន់លើសហគមន៏ព្រៃឈើឆែបលិច៧០%ធ្វើឲ្យប្រធានសហគមន៏សង្កែនិងសហគមន៏ព្រៃឈើឆែបលិចធ្វើការប្តឹងផ្តល់ក្រុមហ៊ុនហេងយូមកថ្នាក់ខណ្ឌរដ្ធបាលព្រៃឈើខេត្តព្រះវិហារ។ជាពិសេសក្រុមហ៊ុនហេងយូដាំអំពៅរបស់ចិនរំលោភយ៉ាងងងើលទៅលើដីឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឬស្សីត្រឹបដែលត្រូវបានព្រះករុណាព្រះបាទសមេ្តចនរន្តមសីហមុនីព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជាឡាយព្រហស្តិ៏ចូលជាធរមានចុះថ្ងៃទី៨ខែមេសាឆ្នាំ២០១៤លេខ០៤១៤/៤៣៦ ទោះបីឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឬស្សីត្រឹបក៏ក្រុមហ៊ុនហេង យូរំលោភចូលដែល។
គួរំលឹកផងដែរថាចាប់តាំងពីក្រុមហ៊ុនហេងយូអភិវឌ្ឈន៏វិនិយោគដំណាំអំពៅលើផ្ទៃដី៨៩៥៩ហិចតាក៏មានក្រុមអធិការកិច្ចអន្តរក្រសួងចុះមកត្រួតពិនិត្យភាពមិនប្រក្រតីរបស់ក្រុមហ៊ុនហេងយូដែលឈូសឆាយប៉ះពាល់ចូលដីឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឬស្សីត្រឹបចំនួន៣លើក១អធិការនៃអាគ្គាធិការដ្ធានក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទលើកទី២ក្រុមអធិការកិច្ចក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទដឹកនាំដោយអនុរដ្ធលេខាធិការចំនួន៣ក្រុមការងារអន្តរក្រសួងដឹកនាំដោយលោកសៀ រ៉ាអនុប្រធានរដ្ធបាលព្រៃឈើកាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៤។ក្រុមអ្នកឃ្លាំមើលអធិការកិច្ចបានបង្ហើបអោយដឹងថាពួកគេបានធ្វើរបាយការណ៏កុហក់ថ្នាក់លើជាងនេះទៅទៀតក្រុមអធិការកិច្ចរដ្ធបាលព្រៃឈើដែលដឹកនាំដោយលោកសៀរ៉ាចុះពិនិត្យ១៧ក្រុមហ៊ុនធ្វើការតែ៤ថ្ងៃមិនដែលមានប្រវត្តិសាស្ត្រណាមួយចុះមកពិនិត្យក្រុមហ៊ុនលឿនយ៉ាងនេះទេ ៕
មង្គល