ភ័យព្រួយ​ពី​គ្រោះថ្នាក់​ពលរដ្ឋ​ស្នើរ​សុំ​ផ្លូវ​ឡើងទៅ​កាន់​ល្អាង​ភ្នំ​ដែល​ជាទីគោរព​បូ​រ៌​ជា​និង​ជា​កន្លែង​កំសាន្ត​

0


​បន្ទាយ​មាន​ជ័​យៈ ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​បញ្ជា​ស​ពី​ការគ្រោះថ្នាក់​នៃ​ការដ្ឋាន​កិន​ថ្ម ទៅ​ទី​គោរព​បូ​រ៌​ជា និង​ជា​កន្លែង​ទេសចរណ៍ នៃ​ល្អាង​កី ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ភ្នំ​ធំ​ជើង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ មានបំណង​ចង់​ថែរក្សា​អ​បិ​យ៍​ជំនឿ​បារមី​

ដែល​ធ្លាប់មាន​តាំងពី​ដូនតា​នៅក្នុង​តំបន់ភ្នំ​ធំ ក៏បាន​នាំគ្នា​ស្នើរ​សុំ​អាជ្ញាធរ​អនុញ្ញាត​អោយមាន សង់​អាស្រម និង​ផ្លូវ​សម្រាប់​ធ្វើដំណើរ ។ កន្លែង​ទីសការៈ ជាច្រើន​នៅ​ជិត​ល្អាង​មួយ​ដែល​គេ​ជឿថា កាន់ ឈ្មោះ ដែល​ល្អាង​នេះ​មាន​ប្រ​វត្ត​តាំងពី​បុរាណ​មក​ម្លេះ ។​photo 1

​ប្រជាពលរដ្ឋ​ដែល​ទទូច​ស្នើរ​សុំ​បានអោយដឹងថា គុហារ​ព្រះ​ឥិ​ន្ទ​កោ​ស្សី ហៅ​ល្អាង​កី ជា​ល្អាង​មួយ​ដែល​ស្ថិតនៅលើ​ភ្នំ ភ្នំ​ធំ​ក្នុងស្រុក​មង្គល​បូរី​ដែល​ពលរដ្ឋ​មាន​ជំនឿ និង​ថា​មាន​បារមី​ម្ចាស់​ស្រុក​ថែរក្សា ហើយ​ពួកគាត់​តែង​គោរព​បូ​រ៌​ជា និង​មក​កំសាន្ត​លេង​នៅពេល​ពិធីបុណ្យ​ធំ ៗ សុំអោយ​អាជ្ញាធរ និង​ក្រុមហ៊ុន​កិន​ថ្មរ​ភ្នំ​ធំ ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​មួយ​ខ្សែរ វាង​ពី​ផ្លូវ​ចាស់​ដែល​ជាប់​និង​ការដ្ឋាន​កិន​ថ្ម និង​ស្នើរ​សុំអោយ​អាជ្ញាធរ​អនុញ្ញាតអោយ​មានការ​បង​កើត​អាស្រម​ស្របច្បាប់ ព្រោះ​បច្ចុប្បន្ន ពួកគាត់​បានរួម​គ្នា​រៀបចំ និង​កសាង​នូវ​អាស្រម​មួយ​នៅក្បែ​ល្អាង​រួចមកហើយ ។​photo 3

​ឆ្លើយតប និង​ការស្នើរ​សុំ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ការដ្ឋាន​កិន​ថ្ម​យីហោ​ណុប ទូច បានអោយដឹងថា ប្រជាពលរដ្ឋ​គួរ​ធ្វើដំណើរ​ឡើង​ភ្នំ​តាមរយៈ​ផ្លូវ​ខាងជើង​មិនត្រូវ​ឡើង​ភ្នំ​តាមផ្លូវ​ខាងត្បូង​នោះទេ ព្រោះ​ផ្លូវ​នេះ​វា​នៅក្បែរ​និង​ការដ្ឋាន​កិន​ថ្ម ដែលមាន​ទាំង​រថយន្ត​ដឹក​ថ្ម​ធំៗ និង​មាន​គ្រឿងចក្រ​ផ្សេង ៗphoto 4

ដំណើរការ គឺ​វា​អាចធ្វើអោយ​ពួកគាត់​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ ។ លោក​បន្តថា បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ធ្វើ​ផ្លូវ​ខាងជើង​អោយ​ស្អាត លោក​នឹងចូលរួម​ជួយ​ជា​ថវិការ និង​ប្រេង​សម្រាប់​ចាក់​គ្រឿងចក្រ ផងដែរ ។​photo 5