​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្ធី​គ្រុប​អភិវឌ្ឍ​ន៌​ប្រកបដោយ​វិសាលភាព​ខ្ពស់​ផ្នែក​ ​កសិឧស្សាហកម្ម​នៅ​ខេត្ត​ព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុ​​ឯកឧត្តម​បណ្ឌិត ម៉ុង ឬ​ទ្ធី ប្រធាន​គ​ណះ​កម្ម​ការ​ទី​៣ ព្រឹទ្ធិ​សភា និង​ជា​ស្ថ​ប​និក​ក្រុមហ៊ុន​ម៉ុង ឬ​ទ្ធី​គ្រុប បាន​មាន​ប្រសា​ស​ន៌​ថា ក្រុមហ៊ុន​បានទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដាំ​ដំណាំ​ដូងប្រេង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ​១៩៩៥​មក​ម្លេះ ដោយ​យើង​ជ្រើស​

រើសយក​ពូជ​ដូងប្រេង​ពី​ក្រៅប្រទេស​យកមក​បណ្តុះរ​ហូត​ដល់​ឆ្នាំ​១៩៩៧ បានធ្វើ​ការដាំដុះ​និង​ពង្រីក​ផ្ទៃដី​ប្រកបដោយ​វិសាលភាព រហូតមកដល់​សព្វថ្ងៃ​នេះ​នឹង​កំពុង​ទទួលបាន​ផល​ជាទី​ពេញចិត្ត ។​01-12-14 (4)

​ឯកឧត្តម​បណ្ឌិត​បាន​បន្តថា ក្រៅពី​ដំណាំ​ដូងប្រេង ក្រុមហ៊ុន​ក៌​បានធ្វើការ​អភិវឌ្ឍ​ន៌​ដាំ​ដំណាំ​កៅស៊ូ​នៅលើ​ផ្ទៃដី​ចំនួន ២៥០០​ហិកតា រហូតមកដល់​ពេលនេះ​កំពុង​ទទួល​បានជៀ​ជ​រ័​ជា​បណ្តើរៗ ហើយ​នៅ​ដើមឆ្នាំ​២០១៥​ខាងមុខនេះ និង​បង្កើន​ការ​ជៀ​ជរ​នៅលើ​ផ្ទៃដី​ជាច្រើន​ហិកតា​បន្តទៀត ។ ក្រៅពី​ដំណាំ​ដូងប្រេង និង​កៅស៊ូ ក្រុមហ៊ុន​ក៌​បានធ្វើ​ការដាំដុះ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​មុខ​ផ្សេងទៀត ក្នុងនោះ​មានដូចជា ស្វាយ ម្ខុ​ត សៅ​ម៉ា​វ ធូ​រ៉េ​ន និង​ដំណាំ​ផ្សេងៗ​ទៀត​ចំនួន ៥០០​ហិកតា ។01-12-14 (3)

ក្រៅពីនោះ​យើង​ក៌​មាន​ផ្ទៃដី​ធ្វើស្រែ​ចំនួន ៣០០​ហិកតា ហើយ​ការ​ធ្វើស្រែ គឺ​យើង​ប្រើប្រាស់​នូវ​គ្រឿងចក្រ​ទាំង​ការ​ភ្ជួរ​រាស់ ដក ស្ទួ​ង និង​ច្រូតកាត់​ជាដើម ។ ក្រៅពីនោះ​យើង​ក៌​នៅមាន​កសិដ្ឋាន​ចិ​ញ្ចឹ​ក​ជ្រូក​មេ​ពូជ និង​ជ្រូក​សាច់​លក់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន​ប្រមាណ​១០%​ផងដែរ ។​01-12-14 (5)
​ឯកឧត្តម​បណ្ឌិត ម៉ុង ឬ​ទ្ធី បាន​ឪ្យ​ដឹង​បន្តទៀតថា ក្រៅពី​ដំណាំ​ខាងលើ​ក្រុមហ៊ុន​ក៌​បាន​បង្កើត​សាលា​បច្ចេកទេស​កសិកម្ម​មួយកន្លែង​ដែលមាន​ផ្ទៃដី​ចំនួន ៣០០០​ហិកតា ដើម្បី​ឪ្យ​សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់​សិក្សា​ជំនាញ​ផ្នែក​កសិកម្ម​មក​ធ្វើការ​សិក្សា​ជាក់ស្តែង ងាយ​យល់ និង​ឆាប់​ចេះ ។01-12-14 (2)

ការសិក្សា​ក្នុង​សាលា​កសិកម្ម​ម៉ុង ឬ​ទ្ធី​ចំណាយ​ថវិកា​សមរម្យ​អាច​ឪ្យ​សិស្ស និស្សិត​ដែល​ចង់​ចេះ​ជំនាញ​ផ្នែក​កសិកម្ម​មានលទ្ធភាព​មក​សិក្សា​បាន ម្យ៉ាងទៀត​សាលា​បច្ចេកទេស​កសិកម្ម​របស់​យើង​ខុស​ផ្លែ​ក​ពី​សាលា​បច្ចេកទេស​កសិក​ម្ម​ចំការ​ដូង សាលា​កសិកម្ម​ព្រែកលៀប និង​សាលា​កសិកម្ម​ឬ​ស្សី​វេត ដែល​សាលា​ទាំងនោះ​រៀន​ទ្រឹស្តី​ច្រើនជាង​ការអនុវត្ត ចំណែក​សាលា​កសិកម្ម​ម៉ុង ឬ​ទ្ធី​យើង​រៀន​អនុវត្ត​ច្រើនជាង​រៀន​ទ្រឹស្តី ធ្វើ​ឪ្យ​សិស្ស​ឆាប់​ចេះ​ទទួលបាន​នូវ​ជំនាញ​ពិតប្រាកដ ដើម្បី​យកទៅ​ប្រកបមុខរបរ​ចិញ្ចឹម​គ្រូ​សារ និង​សហគម​ន៌ ។ ក្រៅពី​ការបណ្តុះបណ្តាល​ជំនាញ​កសិកម្ម​យើង​ក៌​បានទទួល​សិក្ខាកាម​ជាច្រើន​មកពី​បណ្តា​ខេត្ត​នានា មក​សិក្សា​ស្វែងយល់​ពី​របៀប​ដាំ​ដុះ និង​បង្កាត់​ពូជ រុក្ខជាតិ​ហូប​ផ្លែ បានមក​សិក្សា​ស្វែងយល់​នូវ​បច្ចេកទេស​បង្កាត់​ពូជ​ស្វាយ និង​ដំណាំ​ផ្សេងៗ​នៅក្នុង​ចំការ​ដំណាំ​របស់​យើង​ជាច្រើន​ផងដែរ ។01-12-14 (1)
​ឯកឧត្តម​បណ្ឌិត ម៉ុង ឬ​ទ្ធី បញ្ជាក់ថា​ក្រុមហ៊ុន​បាន​សាងសង់​កំពង់ផែ​មួយ​នៅ​កែវផុស ដែល​ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ចេញ និង​ចូលទៅ​កាន់​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ី និង​ទៅកាន់​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក ។01-12-14 (6)

​ឯកឧត្តម​ប​ណ្ឌិ​បញ្ជាក់ថា ក្នុងការ​ទទួលបាន​សិទ្ធ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ពី​រាជរដ្ឋាភិបាល​កម្ពុជា យើង​ក៌​នៅមាន​ការជួប​ការលំបាក​ជាច្រើន ព្រោះ​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​តែងតែ​កើតមាន​ជា​ហូរហែរ ហើយ​ក្រុមហ៊ុន​ម៉ុង ឬ​ទ្ធី​គ្រុប​បានធ្វើ​ការដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រពន្ធ​តុលាការ​ទទួលបាន​ជោគជ័យ ហើយ​ប្រជាពលរដ្ឋ​ទទួលយកបាន​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ងាក​មក​បំរើ​ការងារ​នៅក្នុង​ក្រុមហ៊ុន ដោយ​ទទួលបាន​ផល​ប្រ​យោ​ជ​ន៌​យ៉ាង​ល្អប្រសើរ ៕