​កម្លាំង​អាវុធហត្ថ​ខេត្ត បង្ក្រាប​បទល្មើស​គ្រឿងញៀន​ពីរ​ករណី​ផ្សេងគ្នា ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់

0

​ខេត្ត​ព្រះសីហនុៈ​​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ពីរ​ករណី​ផ្សេងគ្នា ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ។ កាលពី​វេលា​ម៉ោង​១៤​និង​២០​នាទី ថ្ងៃទី ២៩ ខែវិច្ឆិការ ឆ្នាំ​២០១៤ នៅ​ចំណុច​ក្រុមទី​

១៧ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ និង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់ និង​នៅវេលា​ម៉ោង​១៦ និង​០០​នាទី ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ​២០១៤ កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​ចំណុច​មុខផ្ទះ​សំណាក់​គា​រ៉ា ស្ថិតក្នុង​ក្រុម​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ ។IMG-20141130-WA0002

​ ​លោក​វរ​សេនី​យ៏​ត្រី ឆាយ រិ​ន នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​មាន​ប្រសា​ស​ន៌​ថា ដោយមាន​ការចង្អុលបង្ហាញ និង​បទបញ្ជារ​របស់លោក​ឧ​ត្ត​ម​សេនី​យ៌​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជម្រុញ​ឪ្យ​កងរាជអាវុធហត្ថ​ទាំងអស់​ចូលរួម​ធ្វើការ​ទប់ស្កាត់ និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ រហូត​ឈានទៅ​ប​ង្គ្រា​ប​មុខសញ្ញា​ចែកចាយ ជួញដូរ​គ្រឿងញៀន ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចែកចាយ និង​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន រហូត​កំណត់​កំណត់​បាន​មុខសញ្ញា ឈាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់ និង​វត្ថុតាង​មួយចំនួន ។IMG-20141130-WA0001

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ករណី​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ទី​១​ឈ្មោះ សុំ សុខលី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ ទី​២ ឈ្មោះ ឆាយ បូរី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ទី​៣ ឈ្មោះ នួន ធិ​តា ភេទ​ស្រី អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួន មាន​ម្សៅ​ពណ៌​សរ​ថ្លា ចំនួន​១៦​កញ្ចប់​តូច ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​០២​គ្រាប់ ជញ្ជីង​ថ្លឹង​០១ ដប​ជក់​គ្រឿងញៀន​០៣ ទូរ​សព្ទ័​ដៃ​ចំនួន​០១​គ្រឿង ។ ករណី​ទី​២ ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់ ឈ្មោះ គឹម តឿ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម និង​ដកហូត​បាន​ម្សៅ​ពណ៌​សរ​ថ្លា ០១​កញ្ចប់​តូច ។IMG-20141130-WA0000

ជនសង្ស័យ​ទាំង​០៤​នាក់ និង​វត្ថុតាង ត្រូវបានធ្វើ​ការសាកសួ​រ​ក៌​សាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕