​គ្រួសារ​មួយ​មានកូន​ប្រុស​៤​នាក់​ពិការ​ដើរ​មិន​រួច​អស់​៣​នាក់​​សំណូមពរ​សប្បុរសជន​និង​គ្រូពេទ្យ​ជួយ​ព្យាបាល​ភាព​ពិការ​របស់​កូន​គាត់​ផង​

0

​កំពង់ឆ្នាំង​៖​ ​គ្រួសារ​កសិករ​ក្រីក្រ​ដែលមាន​កូនប្រុស​៣​នាក់​ជា​ជនពិការ​ដើរ​មិន​រួច​(​ប៉ូ​រី​យោ​) ដោយ សារ​ជម្ងឺ​ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ នាំ យក​អំណោយ​មួយ ចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០ ១៤

ស្ថិតនៅ​ក្នុងភូមិ ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ស្ត្រី​ឈ្មោះ ទិ​ត ច្រឹប អាយុ​៤២​ឆ្នាំ ដែល​ត្រូវជា​ម្តាយ​កុមារា​រងគ្រោះ​ទាំងអស់​បាន រៀបរាប់​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ប្តី​របស់​ឈ្មោះ ព្រឿង ហ៊​ន អាយុ​៤៤​ឆ្នាំ មុខរបរ​ឡើងត្នោត និង​មានកូន​ប្រុស​៤​នាក់​ក្នុងបន្ទុក តែ​ពួកគេ​បាន​ពិការ​៣​នាក់​។​កុមារា​ទាំង ៣​នាក់​នោះ​មានឈ្មោះ ផុន ហា អាយុ​១២​ឆ្នាំ​,​ផុន ហ៊ី អាយុ​១០​ឆ្នាំ​,​ផុន សុជាតិ អាយុ​៨​ឆ្នាំ ដោយឡែក​កុមារា​ឈ្មោះ ផុន រស្មី អាយុ​២​ឆ្នាំ ដែលជា​កូនពៅ​នោះ​មិនទាន់​កើត​ជម្ងឺ​ពិការ​ចំពោះ​រូបគេ​នៅឡើយ​ទេ​។​ប៉ុន្តែ​គាត់​មានការ​ភ័យខ្លាច​កូនប្រុស​ពៅ​របស់គាត់​កើត​ជម្ងឺ​ពិការ​1939426_830916406966887_4987856890004212006_n

​ដូច​បងៗ​ដែរ ព្រោះថា​កូនប្រុស​ទាំង​៣​របស់គាត់ នៅពេល​ពួកគេ​មាន​អាយុ​៤​ឆ្នាំ ក៍បាន លេចចេញ​នូវ​ជម្ងឺ​ដើរ​មិន​រួច​នេះ​តែម្តង ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន គាត់​ក៍​ធ្លាប់​មានកូន ប្រុស​ម្នាក់ទៀត​ឈ្មោះ ផុន ហ៊ា បាន​ស្លាប់​ដោយសារ​ជម្ងឺ​នេះ​នៅពេល​រូបគេ​អាយុ​បាន​១៥ ឆ្នាំ​។​ដោយសារ​ការព្រួយបារម្ភ និង​ជីវភាព​ខ្វះខាត គាត់​បាន​សំណូមពរ​ដល់​សប្បុរស​ជន និង​លោកគ្រូ​ពេទ្យ​សប្បុរស មេត្តាជួយ​ព្យាបាល​ជម្ងឺ​ដល់​កូនៗ​គាត់​ទាំង​៣​នាក់​ផង​។​10690202_380276075467949_7498055720683837059_n

​ ​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច និង​អ​តី​តៈ​យុវ​និតិ​សប្ប​ទា​ខេត្តកំពង់ឆ្នាំង ដែល​បាន​ដឹកនាំ​ក្រុមការងារ​លេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ចុះទៅ​សួរសុខទុក្ខ​ផ្ទាល់​បាន​ថ្លែងថា​៖​ដោយ​មើលឃើញ​នូវ​ភាពលំបាក​នៃ​គ្រួសារ​កុមារា​ងាយ​រងគ្រោះ​ក្រុមការងារ​បាន​នាំយក​ជំនួយ​ឧបត្ថម្ភ​ផ្តល់ជូន​ដែល​រួមមាន​អង្ករ​ចំនួន​៧៥​គីឡូក្រាម​,​ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល​,​ទឹកស៊ីអ៊ីវ​,​ទឹកត្រី​,​ប្រេងឆា​,​មី​,​ទឹកក្រូច​,​សា​រ៉ុង​,​និង​ខោអាវ​សំរាប់​កុមារ មួយចំនួន​ផងដែរ​។​
​ដោយឡែក​នារី​ឈ្មោះ ហុក ចាន់ អាយុ​២៣​ឆ្នាំ ជា​ជនពិការ​តាំងពី​តូច​រស់នៅ​ជាមួយ​ឳ​ពុក​ជរា​ឈ្មោះ ហុក ញិ​ល អាយុ​៧៥​ឆ្នាំ ស្ថិតនៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​ដែរនោះ ក៍​បានទទួល​ជំនួយ​អង្ករ​ចំនួន​៥០​គីឡូក្រាម​,​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល​និង​សម្ភារៈ​មួយចំនួន​ដែរ​។​10428008_830916300300231_6139897807271009573_n

​ ​លោក ថោង ចំរើន ក៍បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កុមារា​ពិការ​ទាំង​៣​នាក់​ដែល​កំពុង​ជួប​នូវ​ការលំបាក​ក្នុង​ពេលនេះ ជាពិសេស លោក​ក៍បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា ជួយ​ដល់​កូនប្រុស​ពៅ​របស់​ស្ត្រី​រងគ្រោះ អោយ​ជៀស​ផុតពី​ជម្ងឺ​ពិការ​ទន់ដៃទន់ជើង​ដើរ​មិន​រួច​បែបនេះ​នេះ​ផង​ព្រោះថា​ក្នុងចំណោម​
​កូនប្រុស​ទាំង​៥​នាក់​របស់គាត់​បានកើត​ជម្ងឺ​នេះ​៤​នាក់ ហើយ​ជម្ងឺ​នេះ​បានសម្លាប់​កូនច្បង គេ​ម្នាក់​ទៀតផង​៕DSC06033