កំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសបាក់ជើងជាទម្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏មួយ ដោយត្រូវរថយន្តហ៊ីយ៉ានដាយដឹកម៉ាស៊ីនច្រូតស្រូមួយគ្រឿងវរ៉េចង្កូតមកបុកចំម៉ូតូគាត់ពេញទំហឹង។ហេតុនារណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០១៤
នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូម៉ែត្រលេខ៩៤ និង៩៥ ស្ថិតក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
មន្ត្រីនគរបាលចរាចរណ៏ខេត្តដែលបានទៅពិនិត្យកន្លែងកើតហេតុបាននិយាយអោយដឹងថាៈជនរងគ្រោះមាន ឈ្មោះ លី វិបុល អាយ៤៦ ឆ្នាំមានទីលំនៅភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញ្ញាឮខេត្តកណ្តាល គាត់ជិៈម៉ូតូម៉ាកឌ្រីម១២៥ ពាក់ស្លាកលេខកណ្តាល 1H.8412 ។ ដោយឡែកអ្នកបើកបររថយន្តបង្កមានឈ្មោះ ផាន តូច អាយុ៣៦ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ។
ប្រភពដដែលបានបន្តថាៈ មុនពេលកើតហេតុបុរសរងគ្រោះបានជិៈម៉ូតូម៉ាកឌ្រីម ១២៥ពណ៏ខ្មៅ តាមបណ្តោយផ្លូវជាតិ ពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុមានរថយន្ត ម៉ាកហ៊ីយ៉ានដាយ មួយគ្រឿងពាក់ស្លាកលេខ ៦១២ ភព.២ (ស្លាកលេខបាត់មួយកំណាត់)និងមានដឹកម៉ាស៊ីន ច្រូតស្រូវពីលើ បានរ៉េចង្កូតមកឆ្វេងដៃហើយបាន ទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងតែម្តង បណ្តាលអោយជនរងគ្រោះរងរបួសបាក់ជើងខាងស្តាំធ្ងន់ធ្ងរ ហើយត្រូវគេបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់។
នៅ
មន្ទីរពេទ្យខេត្តគេឃើញជនរងគ្រោះបានរងរបួសច្រើនកន្លែងធ្ងន់រួមនិងជើងខាងស្តាំមួយជំហៀងបាក់ជាច្រើនកំណាត់ ដែលគ្រូពេទ្យបានរៀបចំបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់ដំបងជាបន្តទៀត។
ចំណែកអ្នកបើករថយន្តក្រោយពេលកើតហេតុបានបើរត់មកដល់វិមានឯករាជ្យកណ្តាលក្រុងកំពង់ឆ្នាំត្រូវបានមន្ត្រីនគរបាលចាប់ឃាត់ខ្លួន ព្រមជាមួយរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោកខេត្តកសាងសំណុំរឿងតាមផ្លូវច្បាប់ ដើម្បីរង់ចាំធ្វើការការដោះស្រាយតាមនិតិវិធី ។
សមត្ថកិច្ចនគរបាលបាននិយាយអោយដឹងថាៈ អ្នកបើករថយន្តបង្កបានសារភាពថា រូបគេបើកបរ ងោកមួយភាំងព្រោះតែងងុយ ទើបបង្កអោយមានបញ្ហាគ្រោះថ្នាក់បែបនេះ ៕



































