ខេត្តបន្ទាយមានជ័យៈមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងបុរស់ម្នាក់ផឹក ស្រាស្រវឹងជិះម៉ូតូទៅផ្ទះ ត្រូវរថយន្តធំបុកស្លាប់ នៅនិងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏គួរឲ្យរន្ធត់នេះ កើតឡើងនៅវេលា ម៉ោង៧.០០នាទី យប់ថ្ងៃទី២៩ខែវិច្ឆកា ឆ្នាំ
២០១៤ នៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចសាលាក្រៅ ប្រហែល១គីឡូម៉ែត្រ នៅភូមិសាលា ក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរះសេនីយ៍ ទោសនគីមសួគ៍ នាយការិយាល័យចរាចរជើងគោកបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ វុនគៀង ប្រុសអាយុ ៣០ឆ្នាំរស់នៅភូមិ ក្បាលខ្ទីងឃុំឫស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន ជ័យ ជិះម៉ូតូ ម៉ាកហុងដាវេវ ព៌ណក្រហម សេរី០២ពាក់ស្លាកលេខ ភ្នំពេញ ១H៤៩៣៨។
លោកសួគ៍ បាននិយាយបន្តថាសព្វថ្ងៃនេះ ជនរងគ្រោះបំរើការនៅចុងភៅតាដាវ មុនពេលកើតហេតុជន រងគ្រោះបានចេញពីធ្វើចុងភៅ ឲ្យតាដាវហើយបានផឹកស្រាឡើងស្រវឹង ជាមួយមិត្តភក្រ័នៅម៉ោងជិត ៧យប់នោះជនរងគ្រោះក៏បានជិះម៉ូតូ ចេញពីចុងភៅតាដាវសំដៅ វិលត្រឡប់ទៅផ្ទះនៅភូមិឫស្បូវ ពីលិច ទៅកើតទាំងស្រវឹងលុះជិះមកដល់ ជិតសាលាក្រៅស្របពេលនោះ ក៏មានរថយន្តធំមួយគ្រឿង បើកពីកើត ទៅលិចច្រាសទិសគ្នា ដោយសារតែជនរងគ្រោះស្រវឹងខ្លាំង ជិះម៉ូតូរេពេញថ្នល់ជាតិបណ្តាលឲ្យ រថយន្តធំ នោះបុកចំពេញពីមុខរថយន្តបណ្តាល ឲ្យកិនជនរងគ្រោះដាច់ជាពីបីកំណាត់ ស្លាប់នៅកន្លែងកើតហេតុតែ ម្តង រថយន្តធំដឹងថាបានបុកមនុស្សស្លាប់ ក៏បើករត់គេចខ្លួនបាត់ស្រមោលតែម្តង ចំណែកម៉ូតូជនរងគ្រោះ ខ្ទេចអស់។
ក្រោយពីកើតហេតុរួច រថយន្តរបស់ស្នងការបានមកដឹកសព ជនរងគ្រោះដឹកយកមកដាក់នៅ វត្តស្វាយ តំកល់ទុករងចាំឲ្យបងប្អូនយកទៅបូជា តាមប្រពៃលុះព្រឹកថ្ងៃទី៣០ខែវិច្ឆកាឆ្នាំ២០១៤ ឪពុកម្តាយសពបាន មកយកសពទៅបូជាតាមប្រពៃណី នៅវត្តស្វាយនោះផងដែ៕




































