រ​​បុរស​ម្នាក់​ញៀន​ថ្នាំ​វ៉ៃ​ធ្វើបាប​ប្រពន្ធ​រហូត​ចូលដេក​មន្ទីរពេទ្យ​ត្រូវបាន​កងរាជអាវុធហត្ថ​ស​ចាប់ខ្លួន​បញ្ជូនទៅ​តុលាកា

0

​ខេត្តបន្ទាយមានជ័យ​​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាប់​ឃាត់ខ្លួន​ប​បញ្ជូនទៅ​តុលាការ​ពេលដែល​បុរស់​នោះ​ប្រើប្រាស់​គ្រឿងញៀន​ហើយ​វ៉ៃ​ធ្វើបាប​ប្រពន្ធ​រហូតដល់​ចូលដេក​ពេទ្យ​ត្រូវ​ប្រពន្ធ​ប្តឹង​កំលាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។​ការចាប់ខ្លួន​ជន​ស្ស័​យ​

បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៩​វិច្ឆិការ​២០១៤​នៅ​ភូមិ​ប៉ាលរ​លិ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។image (1)

លោក​អនុសេនីយ៍ទោ ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មានឈ្មោះ ឃុ​យ ភារ​ម្យ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ប៉ា​លេ​លិ​យ្យ​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។

លោក​បាន​បន្តថា នៅពេលដែល​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​គឺ​ទទួល​ពាក្យបណ្តឹង​តាម​ទូរ​សព្ទ​ពី​ឈ្មោះ ពេជ្រ សុគន្ធា ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​(​ដែល​ត្រូវជា​ប្រពន្ធ​)​បាន​ប្តឹង​ថា​ប្តី​ឈ្មោះ​ឃុ​យ ភា​រម្យ​បាន​ទិញ​គ្រឿងញៀន​មកប្រើប្រាស់​ហើយ​បាន​ប្រើ​អំពើ​ហឹ​ង្សា​វ៉ៃ​ដុំ​ច្រំ​ធាក់​ទៅលើ​ប្រពន្ធ​យ៉ាង​ព្រៃផ្សៃ​រហូតដល់​រងរបួស​ធ្ងន់​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ជិត​ផ្ទះ​ដឹកជញ្ជូន​យកទៅ​សម្រាក់​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​កាលពី​ថ្ងៃទី​២៨​វិច្ឆិការ​២០១៤​។​image

នៅមុខ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឈ្មោះ​ឃុ​យ​ភា​រម្យ​ហើយ​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រើ​អំពើ​ហឹ​ង្សា​លើ​ប្រពន្ធ​ខ្លួន​ពិតប្រាកដ​ម៉ែន​ដោយសារ​ខ្លួន​ញាណ​ម៉ា​ខ្លាំងពេក​វិញ្ញាណ​គ្មាន​ដឹង​ខុសត្រូវ​។​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៤​កំលាំង​អាវុធហត្ថ​បានក​សា​សំនុំរឿង​ជនសង្ស័យ​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដាក់ទោស​ទ​ណ្ទ័​ទៅតាម​ផ្លូវច្បាប់​៕