កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ ក្រៅពីការងារស្នូលរបស់អង្គភាព គឺមានការហ្វឹកហ្វឺនកងកម្លាំងទាំងយុទ្ធសាស្ត្រ និងចិត្ត សាសន៍ សីលធម៌ និងវិន័យ ដែលជាសេចក្តីថ្លៃថ្នូររបស់អង្គភាព ជម្រុញ
ឲ្យកងកម្លាំងទាំងអស់ចំណុះឲ្យតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ នឹងស្រុកនាៗ សាមគ្គីគ្នាចេះជួយយកអាសារគ្នានៅក្នុងអង្គភាពនិងប្រជាពលរដ្ឋដែលជួបកាលំបាក ដើម្បីផ្សារភ្ជាប់រវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែ ធ្នូរ ឆ្នាំ ២០១៤ កំម្លាំងមេបញ្ជាការសិករងស្រុកប្រាសាទសំបូរ១៨ នាក់ បានចុះជួយច្រូតកាត់ស្រូវ ជូនប្រជាពលរដ្ឋដែលជាស្រីមេមា៉យផងនោះ ស្ថិតនៅភូមិត្រពាំងជ្រូក ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ខណៈពេលដែលដល់ពេលស្រូវទុំ ហើយប្រជាពលរដ្ឋជួបបញ្ហានូវថវិកាសម្រាប់ជួលអ្នកច្រូត ទើបមានការចង្អុលបង្ហាញពី
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំ ណែនាំឲ្យលោក វរះសេនីត្រី អ៊ូ ឆេង មេបញ្ជាការសិករងស្រុកប្រាសាទសំបូដឹកនាំកម្លាំងចុះច្រូតកាត់ស្រូវជូនប្រជាពលរដ្ឋ ក៏ដូចជាការអនុវត្ត បទបញ្ជារបស់មេបញ្ជាការផងដែរ ដើម្បីជួយប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាតថវិការ។
អ្នកស្រី នោ ឈឿន ដែលជាម្ចាស់ស្រែបានថ្លែងអំណរគុណយ៉ាក្រៃលែង ដែលបានឃើញកងកម្លាំងបានចូលរួម ចុះជួយច្រូតកាត់ស្រូវបានស្រុះគ្នានិងទាន់ពេលវេលាក្នុងរដូវប្រមូលផលនិងអគុណឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នឹងវរះសេនីត្រី អ៊ូ ឆេង
មេបញ្ជាការសិករងស្រុកប្រាសាទសំបូតែងតែចុះជួយឧបត្ថម្ភ ទាំងថវិកានិងសម្ភារៈគ្រឿងឧបភោភ បរិភោគដល់ជនក្រីក្រ ទុរគត់ជន ស្ត្រីមេម៉ាយ ដែលជួយនូវការខ្វះខាត មិនតែប៉ុណ្ណោះបានជួយស្ទូងស្រូវហើយបានផល បន្តជួយច្រូតកាត់ទៀត ។ដោយ ផន សុខជាតិ





































