​ស្ដ្រី​មាន​ផ្ទៃពោះ​៤​ខែ​ត្រូវបាន​ស្លាប់​ក្រោយពី​រយ​កកូន​ចេញ​ដោយសារ​រោគ​ខ្សោយបេះដូង​

0

​កំពង់ធំ​=​ស្ដ្រី​ម្នាក់​ដោយសារតែ​ខ្លួន​ពុំ​ចង់​បានកូន​តទៅទៀត ព្រោះតែ​រវល់​និង ការងារ និង​ភាព​ចង់មានចង់បាន​ពេក​ក៏​សំរេចចិត្ត​យក​កូន​ពី ក្នុង​ផ្ទៃ​ដែលមាន​អាយុ​ទើបតែ​៤​ខែ​ចេញ ដោយ​ខ្លួន​កំពុង តែមាន​រោគ​ខ្សោយបេះដូង​ផង​នោះ​ទើប​ធ្វើអោយមាន​គ្រោះថ្នាក់​ដល់​បាត​បង់​អាយុជីវិត​លាចាក​លោក ដោយ​ទុកអោយ​កូន​២​នាក់​កំព្រា​រស់នៅ​ជាមួយ​ឪពុក​ជា​អ្នក​ចិញ្ចឹម​បីរ​បាច់​ថែរក្សា​។​Image15
ស្ដ្រី​រងគ្រោះ​មានឈ្មោះ ស៊ុយ គឹម​ឡូ​ន អាយុ​៣៤​ឆ្នាំ ប្ដី​មានឈ្មោះ​ទុយ រី​យ៉ា អាយុ​៤៤​ឆ្នាំ ក្នុង​គ្រួសារ មានកូន ២​នាក់​មាន​ជីវភាព​ធូរធារ មានមុខ​របរ​លក់​ចាប់ហួយ រស់នៅក្នុង ភូមិ​បា​ល្ល័​ង្គ​លិច ឃុំ​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​Image10
​តាម​ការ​អោយដឹងពីរ​ប្រជា​ពល​រដ្ន​បានអោយដឹងថា​ស្ដ្រី​រងគ្រោះ​រូបនេះ បាន​ទៅអោយ គ្រូពេទ្យ ឆ្មប ដែលមាន​បទពិសោទ​ច្រើន​ឆ្នាំ​ដែរ​ពុំដែល​មា​នន​ណារ​មាន​បញ្ហា​អ្វី​រហូត ដល់​អាយុជីវិត​បែបនេះ​ទេ តែ​ការយក​កូន​ចេញ​នេះ​ពុំបាន​ប្រាប់​ម៉ែ ឬ​ប្ដី​អោយដឹង​នោះទេ លុះ​ពេទ្យឆ្មប​បាន​យក​កូន​ចេញ​ហើយ ឈាម​ក៏​ហូរ​ចេញ​មិន​ឈប់​ដោយសារ​គាត់​មាន​រោគ​ខ្សោយបេះដូង​ផង​នោះ​ធ្វើ​គាត់​សន្លប់​បាត់ស្មារតី រួច​ក៏​បញ្ចូនទៅ​ពេទ្យ​ខេត្ត​ទើប​ដឹងថា​ស្ដ្រី​រងគ្រោះ​បាន​បាត់បង​ជីវិត​ទៅហើយ នៅវេលា ម៉ោង ៩,២០​នាទី យប់​ថ្ងៃទី​ច័ន្ទ ទី​១ ខែ ធ្នូ ឆ្នាំ​២០១៤​។​Image11
លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​មានប្រសាសន៍ថា លោក​បាន​ដឹកនាំ​កំលាំង​មន្ដ្រី កង​រាជ​អាវុធ​ក្រុង​ស្ទឹងសែន នគរបាល​សង្កាត់​ដំរី​ជាន់ខ្លា ព្រមទាំង​ក្រុមគ្រូពេទ្យ​ខេត្ត និង​មន្ដ្រី មួយចំនួន ទៀត ដើម្បី ចុះ​ពិនិត្យ និង​ធ្វើ​កុសល​វិ​ច្ច័​យ រួច ទើប​ដឹងថា​ដោយសារតែ​គ្រូពេទ្យ ឆ្មប​រូបនេះ​ជា​ពេទ្យ បឋម បានធ្វើអោយ មានការ​ធ្វេសប្រហែស និង​គ្មាន​Image8

បទពិសោធ​គ្រប់គ្រាន់ គ្មាន ឧបករណ៍ប្រើប្រាស់​គ្រប់គ្រាន់ ធ្វើអោយ​កូន​ដែល​នៅក្នុង​ពោះ​យកចេញ​បានតែ​៣០%​ចំណែក​៧០%​ទៀត ដាច់​នៅក្នុង​ពោះ គួរ​ផ្សំ និង អ្នករងគ្រោះ មាន​ជំងឺខ្សោយបេះដូង រាំ​រ៉ៃ​ផង​នោះ​ទើប​ធ្វើអោយ​ប៉េះ​ពាល់​ដល​អាយុជីវិត តែ​ទោះជា​យ៉ាងណាក៏ដោយ នេះ​ជាការ​សំរេចចិត្ត​របស់​ជនរងគ្រោះ​ដែល ព្រមព្រៀង​អោយ​គ្រូពេទ្យ ជួយ​យក​កូន​ចេញ​៕​ប៊ុន​រិទ្ធីImage12