នៅ​ឧ​ត្ត​រ​មានជ័យ ល្បែងស៊ីសង​ខុសច្បាប់​បើក​លែង​បាន​ម៉ា​សេរី​គ្មាន​បង្ក្រាប​ឡើយ ឲ្យ​តែមាន​លុយ​បង់ សមត្ថកិច្ច​កិច្ច​ ​ដោយ សំនៀង

0

​ឧ​ត្ត​រ​មានជ័យ​៖​ល្បែង​កន្ទុយលេខ​ខុសច្បាប់​កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ​រីក​ដូច​ផ្សិត​តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ​មិន​បង្ក្រាប​ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ ទើប​បន​ល្បែង​ខុសច្បាប់​ទាំងនោះ​មាន​ភាព សុខសាន្ត និង​បើក​លែង​បាន​ម៉ា​សេរី​។

​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​លេងល្បែង​ស៊ីសង​កន្ទុយលេខ​ដោយសារតែ​មានការ​ឃុ​ប ឃិត​គ្នា​ជាមួយនិង​សមត្ថកិច្ច​ប៉ូលិស និង​សមត្ថកិច្ច​អាវុធហត្ថ​បាន​ល្បែង​លេង​យ៉ាងនេះ ករណី​បើក​ឲ្យ​លេងល្បែង​កន្ទុយលេខ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខាងលើនេះ​គេ​ពុំដែល​ឃើញ​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប​ចំពោះ​មេក្លោង​ធំៗ​ម្តងណា​ឡើយ ព្រោះ​ដោយសារ​មានការ​ត្រូវរ៉ូវ​គ្នា​ទូទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​អស់ហើយ​។​

​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព តែ​សមត្ថកិច្ច​នៅ​ឧ​ត្ត​រ មានជ័យ ដូចជា​ធ្វើ​មិនដឹង​មិនឃើញ​ចំពោះ​បទល្មើស​ដែល​កើតឡើង​នេះ ទាល់តែសោះ​ឬមួយ​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​? ហើយ​សំខាន់បំផុត​នោះ​គឺ​ស្រុក​អន្លង់វែង ដែលមាន​ឈ្មោះ វិ​ន ភេទ​ស្រី​លក់​កន្ទុយលេខ​នៅ​ផ្សារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​រង្វង់​មូល ទល់មុខ​កា​រ៉ា​សាំង​(​ខៀវ ឧ​ត្ត​ម​)​ទី​២​ឈ្មោះ​ជឿន ភេទ​ប្រុស​លក់​នៅ​ផ្សារ​សេង ស៊ន់​ទី​៣​ឈ្មោះ​ភាព ភេទ​ស្រី​លក់​នៅ​ផ្សារ​សេង ស៊ន់​ជួល​ផ្ទះ​អា​ទី ទី​៤​ឈ្មោះ​ចែ ខួច​លក់​នៅមុខ​ផ្ទះ​យាយ​គុយទាវ​ទី​៥​លក់​នៅផ្ទះ​សំណាក់​សោភា​ទី​៦​ឈ្មោះ​តា​វ៉ែនតា​លក់​ជាប់​ផ្ទះសំណាក់​ត្រពាំង​ប្រី​យ៍​៧​ឈ្មោះ​យ៉ា លក់​នៅ​ទឹក​ជុំ ហើយ​ក៏មាន​អ្នកជិះ​ម៉ូតូ​ដើរ​លក់​តាម​ផ្ទះ​ទៀតផង​។​

​ពលរដ្ឋ​រិះគន់ថា ដោយសារ​តែមាន​វង់ល្បែង​ស៊ីសង​កើតមាន ដូច​ម្រាមដៃ​នៅក្នុង​ស្រុក អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ មួយ​រយះ​នេះ​គេ​កត់សម្គាល់ថា មាន​បទល្មើស​ចោរលួច ចោរឆក់ ចោរប្លន់ បានកើត​មាន​ជា​បន្តបន្ទាប់​ក្នុងភូមិ​សាស្ត្រ​ខាងលើ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ចង់​អស់ជំនឿ​លើ​សមត្ថកិច្ច​។​
​សូម​លោក នេត្រ សាវឿន ដែលជា​អគ្គស្នងការ​នគរបាល​ជាតិ គួរ​ដុសក្អែល​និង​ស្រឿ​សរសៃ អស់លោក ដែលជា​នគរបាល​មូ​ដ្ឋា​ន​ខ្លះ​ផង ជៀសវាង​ខេត្ត​ឧ​ត្ត​មានជ័យ ពិសេស​ស្រុក​អន្លង់វែង ក្លាយ​ជាទី ក្រុង​សៀង​ហៃ​ទី​២៕