ស្ទឹងសែន​បានក្លាយ​ជា​កន្លែង​ចោល​សំរាម អាជ្ញាធរខេត្ត និង​អាជ្ញាធរ​ក្រុង បិទ​ភ្នែក​

0

កំពង់ធំៈ អាជ្ញាធរ​ក្រុង និង​អាជ្ញាធរខេត្ត​និយាយ​តែ​ពាក្យ​ដដែលៗ ដោយ​ពុំមាន​វិធានការ លុបបំបាត់​ការ​ចោល​សំរាម​នៅក្នុង​ស្ទឹងសែន​នៅពេលដែល​មានការ​ផ្តល់​ពត៌មាន​ម្តងៗ​ទើប​ធ្វើជា​ភ្ញាក់ផ្អើល ហើយ​និង​ចាត់​ឲ្យ​មាន​មន្ត្រី​មក​មើល តែបើ​ពុំមាន​ការចុះ​ផ្សព្វផ្សាយ​ទេ សំរាម​ណែន​ពេញ​ទឹក​ស្ទឹងសែន​

។​​ទូរទស្សន៍​កាសែត ធ្លាប់បាន​ចុះផ្សាយ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ពាក់​ព័​ន្ឋ​ទៅនឹង​សំរាម​នៅក្នុង​ទឹកស្ទឹង​សែន តែ​ហាក់បីដូចជា​វែក​ចក បើ​ពុំមាន​ការចុះផ្សាយ​សំរាម​កាន់​តែមាន​កំណើន​កើន​ឡើងជា​រៀងរាល់ ថ្ងៃ ប៉ុន្តែ​នេះ​ជាការ​ជួយ​រំដោះ​ការ​ចោល​សំរាម​របស់​អ្នកម៉ៅការ​ភាស៊ី​ផ្សារ​ផងដែរ ដោយសារតែ​ពេល​ទឹកជំនន់ ឈានចូល​មកដល់ ក្រុម​អជីវ​ករ​បាន នាំគ្នា​យក​សំរាម​មកចាក់​ចោល​ចូល​ទឹកស្ទឹង ហើយ​ទឹកស្ទឹង​ក៏​ហូរ​នាំទៅ ធូរស្រាល​មិនតិច​ទេ​ចំពោះ​អ្នកម៉ៅការ​ភាស៊ី​ផ្សា​កំពង់ធំ​។​20141130_155742

តែ​សំរាម​ជាច្រើន​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​មាត់​ស្ទឹងសែន​នាំគ្នា​យកទៅ​ចាក់ចោល​ចូលទៅក្នុង​ទឹកស្ទឹង ហើយ​ហូរ​ទៅតាម​ទឹក​មិន​អស់ ក៏​នៅ​កក់​ពេញមាត់​ច្រាំង ដែលជា​ការបង្ករ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ជាពិសេស​គឺ​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​របស់​ប្រពល​រដ្ឋ​រាប់លាន​នាក់​ផឹកទឹក​ស្ទឹងសែន​ដែល​ពោរពេញ​ទៅដោយ​ភាព​ក្រ​ខ្វក់​នេះ​!​។
​ស្ទឹងសែន​ធ្លាប់​មានឈ្មោះ​បោះ​សំលេង ជា​ច​យូរ​មកហើយ នូវ​សម្រស់​ល្អ​ត្រកាល តែ​វា​គ្រាន់តែ​ជា​អតីតកាល នាបច្ចុប្បន្ន​ដងស្ទឹង​សែន​ដែលមាន​ប្រវត្តិ​ល្អ​នោះបាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារតែ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ស្ទឹង​មួយចំនួន​ដែល​ខ្វះ​វិចារណៈញ្ញាណ​នាំគ្នា​យក​សំរាម​ទៅ​ចាក់ចោល​ចូលទៅក្នុង​ទឹកស្ទឹង​សែន បំពុល​ដល់​ជី​វិម​នុស្ស សត្វ និង​បរិស្ថាន​។​20141130_155736

​លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន មាន​ប្រសា​ស​ន៏​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ ២០១៤ នេះ​ថា​!​បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម​!​លោក​បាន​ចាត់​ឲ្យ​អភិបាលរងក្រុង​ទទួលបន្ទុក​ខាង​ហ្នឹង ទៅធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​និង​ចាត់​កំលាំង​ឲ្យ​ឃ្លាំ​មើលថា​អ្នកណាខ្លះ​ដែល​នាំគ្នា​យក​សំរាម​មក​បោះ ចោល​ក្នុង​ទឹកស្ទឹង​សែន​នេះ​បើ​ចាប់​ភស្តុតាង​បាន និង​មាន​វិធានការ​ចំពោះ​អ្នកនោះ​ឬក៏​ធ្វើការ​ផាកពិន័យ​!​ ​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ប្រាប់ថា​!​រូបលោក​ជាប់រវល់​នៅ​ទីក្រុង​ភ្នំពេញ ពុំ​​បានដឹងថា​មាន​គេ​យក​សំរាម​ទៅ​20141130_155804

ចោល​ក្នុង​ទឹកស្ទឹង​សែន​ដែល​នៅក្នុង​ក្រុង​ស្ទឹងសែន​នោះទេ​!​ព្រោះ​កន្លងមក​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​របស់លោក​ទៅធ្វើ​ការពន្យល់​នណ​នាំ​ដល់​ប្រជាពលរដ្ឋ​ដែរ​កុំ​ឲ្យ​នាំគ្នា​យក​សំរាម​បោះចោល​ចូលទៅក្នុង​ស្ទឹង​តែ​ពួកគាត់​នៅតែ​មិន​ស្តាប់​!​ហើយ​នៅតែ​បន្តរ​ចោល​សំរាម​ក្នុង​ទឹក​ដដែល​!​ចំពោះ​បញ្ហា​នេះ​លោក​និង​ចាត់​ឲ្យ​មន្ត្រី​របស់​ចុះទៅ​សហការ​ជាមួយនិង​អាជ្ញាធរ​ក្រុង​ដើម្បី​សំអាត​និង​ពង្រឹង​ឡើងវិញ​ពី​​បញ្ហា​សំរាម​ដែល​គេ​យកមក​បោះចោល​ចូលទៅក្នុង​ស្ទឹងសែន​នេះ​ភ្លាម​។​ ​ ​ដោយ ប៊ុន រដ្ឋា