​ប្លន់​សំលាប់​កាប់​៥​ពូថៅ​យក​ម៉ូតូ​ដោយ​សុ​វត្តិភាព

0

​កំពង់ធំៈ​ប្លន់​សំលាប់​កាប់​៥​ពូថៅ ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ជនល្មើស​ឆក់យក​ម៉ូតូ​គេចខ្លួន​ដោយ​សុ​វត្តិភាព សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវ​មុខសញ្ញា​ចោរប្លន់ ផ្អើល​កក្រើក​ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​០២​ខែធ្នូ​ឆ្នាំ​២០១៤​។​​សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​

បុរស​ម្នាក់​ស្លាប់​យ៉ាង​អ​ណោ​ច​អធម្ម​នៅក្រោយ​វត្ត​ទេព​និមិត្ត​ស្ថិត​ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបាន​លោក​សាយ ណូ​រ៉ា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ និង លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ទី ធី​រ៉ាវុធ អនុប្រធាន​មន្ទីរ​សុខាភិបាល និង​លោក ញ៉ែម ឈុនលី អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន​ចូលរួម​ពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ​សាកសព​ជនរងគ្រោះ​។​20141202_082916

​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះថា សរ ពន្លឺ ភេទ​ប្រុស​អាយុ​២០​ឆ្នាំមាន​មុខរបរ​ជា​អ្នករត់​ម៉ូត​ឌុប​រស់នៅ​ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​ដែលមាន​ប្រពន្ធ​ឈ្មោះ​សា ចន្ទី​ភេទ​ស្រី​អាយុ​២២​ឆ្នាំ​ទើបតែ​សម្រាល​បានកូន​ប្រុស​ម្នាក់​បានរ​យៈ​ពេល​១​ខែ​ប៉ុណ្ណោះ គ្មាន​មុខរបរ​ក៏បាន រត់​ម៉ូតូឌុប​ដើម្បី​រកលុយ​មក​ចិញ្ចឹម​គ្រួសារ តែ​ដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ ចេញមក​រត់​ម៉ូតូឌុប ដូច​សព្វមួយដង តែ​ពុំ​ឃើញ​ត្រឡប់ទៅផ្ទះ​វិញ លុះ​ព្រឹក​ឡើង​ទើប​គេ​ប្រទះឃើញ​ដេក ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។​20141202_082858

​ជនរងគ្រោះ​បាន​ស្លាប់ ដោយសារ​ចោរប្លន់​សំលាប់​កាប់​៥​ពូថៅ​ចំ​កណ្តាល​ក្បាល​១​ពូថៅ​ធ្លាយ​ដល់​ខួរ​ចំៗ​ហៀ​ង​ក្បាល​ផ្នែក​ខាងឆ្វេង​៣​ពូថៅ​និង​លើ​កញ្ចឹងករ​១​ពូថៅរ​ប្លន់​យក​ម៉ូតូ​ម៉ាក់​សង់​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពង់ស្ពឺ​1C1484​រួចហើយ​ឌុប​យក​សាក​សព្វ​មក​ទម្លាក់ចោល​នៅទីនេះ យក​ម៉ូតូ​ទៅ​បាត់​!​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​20141202_081803

ជួល​ឲ្យ​ឌុប​កាលពី​យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៤ លុះ​មកដល់​កន្លែង​ស្ងាត់​ក៏បាន​ធ្វើ​សកម្មភាព​ដក​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ​​ទាំង​មិនដឹង​ខ្លួន​!​ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ​ត្រូវ​មិនអាច​តដៃ​បាន​ហើយក៏​កាប់​ជ​ញ្ច្រាំ​បន្ថែមទៀត​តែម្តងទៅ​!​ជុំ​​វិញ​ករណីនេះ​សមត្ថកិច្ច​កំពង់តែធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​​ ​ដោយ ប៊ុន រដ្ឋា