​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ ចេញ​លិខិត​ព្រមាន​ប្រធាន​ពន្ធដារ​ក្រុង​សិរីសោភ័ណ តែ​ពន្ធដា​ក្រុង​ប៉ោយប៉ែត យកលុយ​១​ម៉ឺន​ទៅ​២​ម៉ឺន​ពីលើ​ពន្ធ​អត់​ព្រមាន​ផង​

0


ភ្នំពេញ​៖​ក្រោយពី​រកឃើញថា អង្គភាព​ពន្ធដា​នៅ​ខេត្តបន្ទាយមានជ័យ ពិសេស​ពន្ធដា​ក្រុង​សិរី សោភ័ណ មាន​ភាព​អសកម្ម​និង​អនុវត្តន៍​ការងារ​ខុស​ប្រក​តី ដូចជា​ភាពយឺតយ៉ាវ​ក្នុងការ​ប្រពន្ធ​ជូន​រដ្ឋ ពី​តាម​បណ្តា​ក្រុមហ៊ុន សហគ្រាស​តូចធំ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានចេញ​លិខិត ព្រមាន​ដល់​មន្ត្រី​ពន្ធដា​៤​រូប​ដើម្បី​ឲ្យ​ពួកគេ​កែប្រែ​កំហុស​របស់ខ្លួន​។

​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ បានចេញ​លិខិត​ព្រមាន​ធ្ងន់ៗ​មួយ ដល់​មន្ត្រី​ពន្ធដារ​ចំនួន​៤​រូប នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​នឹង​ការអាក់ខាន មិនបាន​ចុះបញ្ជី​ពន្ធ និង​ការប្រមូល​ពន្ធ​ពី​សហគ្រាស មិន​គ្រប់​ចំនួន និង​មិនទាន់​ពេលវេលា ។​d16071

​មន្ត្រី​ពន្ធដារ​ទាំង​៤​រូប ដែល​រង​ការព្រមាន​នោះ មាន​ទី​១. លោក តុម ផាន់​នី មន្ត្រី​ទទួលបន្ទុក​ពន្ធ​មុខសញ្ញា​លេខ​១ នៅ​សង្កាត់​កំពង់ស្វាយ​, ទី​២. លោក ផេង សុភា មន្ត្រី​ទទួលបន្ទុក​ប្រមូល​ពន្ធ​មុខសញ្ញា​លេខ​២ សង្កាត់​ព្រះ​ពន្លា ៣. លោក ធឹ​ម សុធន មន្ត្រី​ទទួលបន្ទុក​ប្រមូល​ពន្ធ​មុខសញ្ញា​លេខ​៣ នៅ​សង្កាត់​អូរ​អំបិល​-​ទឹកថ្លា និង ទី​៤. ឌឹ​ម វិរោចន៍ ប្រធាន​ស្នាក់ការ​ពន្ធដារ​សិរីសោភ័ណ​តែម្តង​។​
​ក្នុង​លិខិត​ព្រមាន​ដ៏​ក្តៅគគុក​នេះ​បាន​បញ្ជាក់ថា ឱ្យ​មន្ត្រី​ពន្ធដារ​ទាំង​៤​នាក់​កែប្រែ​កំហុសឆ្គង​របស់ ខ្លួន ជាបន្ទាន់​និង​បញ្ឈប់​រាល់​សកម្មភាព អសកម្ម​ក្នុងការ​ចុះបញ្ជី​ពន្ធ និង​ប្រមូល​ពន្ធ នៅក្នុង មូលដ្ឋាន​។​download (1)

​ជុំវិញ​ការព្រមាន​នេះ ប្រជាពលរដ្ឋ​ដែលជា​អ្នក​បាន​យក​រថយន្ត​ទៅ​បង់ពន្ធ​នៅ​ស្នាក់ការ​ពន្ធដា ស្រុក​/​ក្រុង ខេត្តបន្ទាយមានជ័យ បាន​រិះគន់ថា ចំពោះ​រថយន្ត​ដែលមាន​តម្លៃ​ពន្ធ​ផ្លូវ​ចាប់ពី​៦០​ម៉ឺន ឡើង​ទៅខាង​មន្ត្រី​ពន្ធដា​ឲ្យ​ទៅ​បង់​នៅតាម​ធនាគារ​។​តែ​សម្រាប់​រថយន្ត​ធុន​តូច​ដែល​ត្រូវ​បង់ពន្ធ ផ្លូវ​១០​ទៅ​២៥​ម៉ឺន គឺ​គេ​តម្រូវ​ឲ្យ​ទៅ​បង់លុយ​នៅតាម​ស្នាក់ការ​ស្រុក​/​ក្រុង ឬ​សាខា​ខេត្ត ដើម្បី​ពួក មន្ត្រី​ទាំងនោះ​អា​ចរក​ចំណូល​ក្រោម​តុ​បន្ថែម​ពីលើ​ពន្ធ ក្រោមរូបភាព​ថ្លៃ​សរសេ​បែបបទ​ឬ​ថ្លៃ​ទឹកប៊ិច ក្នុង​ម្នាក់​ចាប់ពី​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល ដែល​ថវិការ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា មន្ត្រី​ពន្ធដា ជា​អ្នកកំណត់​យក​ខ្លួនឯង ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​មិនមែនជា​ចំណូល​ថវិការ​ជាតិ​ឡើយ​។​download

 

​ចំពោះ​សកម្មភាព​ពុករ​លួច​នេះ​គឺ ភាគច្រើន​កើតមាន​នៅ​ស្នាក់​ពន្ធដា​ក្រុង​សិរីសោភ័ណ និង​ស្នាក់ ការ​ពន្ធដា​ក្រុង​ប៉ោយប៉ែត ដែលមាន​លោក ហាក់ សុផល ជា​ប្រធាន ហើយ​បុគ្គ​រូបនេះ​ក៏ត្រូវ​បាន ពលរដ្ឋ​រិះគន់​ចំៗ​ផងដែរ ពី​ការប្រើប្រាស់​ពាក្យសម្តី​មិនសូវមាន​ក្រមសីលធម៌​ឡើយ​ជាមួយ​បង ប្អូន​ប្រជាពលរដ្ឋ​ពេល​ពួកគាត់​ទៅ​បង់ពន្ធ​៕