​ទាហាន​សឹក​រង​រារាំង​មិនអោយ​ប៉ូលីស​សាងសង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី តែ​អភិបាលខេត្ត​ចាត់ទុកថា ការដណ្តើម​គ្នា​ឈរជើង​នេះ គ្មានអ្វី​ក្រៅពី​រឿង​ប្រយោជន៍​ទេ​ ​ដោយ នាយ​ខ្វែក​

0

​បន្ទាយមានជ័យ​៖​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧ បាន​សង់​ប៉ុស្តិ៍នគរបាល ការពារ​ព្រំដែន​ថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​ត្រូវ​អង្គភាព យោធា​ខេត្ត​ហាមឃាត់ ដោយ​អះអាងថា​ត្រូវ​

ទៅសុំ​សច្ចាប័ន​ពី​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​សិន​។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តបន្ទាយមានជ័យ អោយដឹង​ជាថ្មី នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៤ ថា ករណី​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយទៀត នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២៧​នោះ គឺ​ទីនោះ​ពីមុនមក ជា​ព្រៃ​ដែ​ទាហាន​ឈរជើង​។

នគរបាល ត្រូវ​ឈរជើង ឬ​សង់​ប៉ុស្តិ៍​/​បន្ទាយ ទាល់តែ​គោរព​គោលការណ៍​ថ្នាក់លើ​ខ្សែបណ្តោយ គឺ​នគរបាល សុំ​នាយកដ្ឋាន​នគរបាល​ព្រំដែន​គោក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ឯ​ទ័ព ត្រូវសុំ​គោលការណ៍​យោធភូមិភាគ​ទី ៥ និង​កងទ័ពជើងគោក​។ បើ​ខ្សែបណ្តោយ​ណា ជំទាស់​ក៏​ធ្វើ​មិនបាន ប៉ុន្តែ​គោលការណ៍ និង​ជំហរ គឺ​បែង​ចែកគ្នា​ឈរជើង និង​ការពារ​នៅជាប់​គ្នា​តែម្តង​។​
​លោក​បន្តថា ឥឡូវ​ខាង​លោក​ជំទាស់​។

តែ​ត្រូវ​ទុក​សុំ​សច្ចាប័ន​ពី​គណៈបញ្ជាការ​កងឯកភាព​ខេត្ត​សម្រេច​។ បើ​ខេត្ត ផ្តល់​សច្ចា​ប័នអោយ​សង់​ប៉ុស្តិ៍​នេះ​បាន គឺ​តំប​ន្រ់​ប​តិ​ប​ត្តិ​ការ​សឹក​រង​ខេត្ត ត្រូវសុំ​ឈរជើង និង​សង់​បន្ទាយ តាម​គោលដៅ​ព្រំដែន​ត្រង់​កន្លែង​ណា ដែល​ពុំទាន់​មាន​ទ័ព​ឈរជើង​លើ​បណ្តោយ​ព្រំដែន​១៥៣​គម ដែន​នៃ​ខេត្ត​នេះដែរ ព្រោះ​ភារកិច្ច​ទ្រោល​ការពារ​ព្រំដែន តាំងពី​ឆ្នាំ​២០០៨ មក​។​ក្នុងនោះ ពេល​បង្កើត​កងអនុសេនាធំ​លេខ​២​មួយទៀត នៅ​ក្រុង​ប៉ោយប៉ែត កម្លាំង​ទ័ព​នឹងត្រូវ​ដាក់​ទី​ឈរជើង​នឹង​ព្រំដែន​២​កន្លែង គឺ​នៅក្នុង​ភូមិសាស្ត្រ​ដែល​នគរបាល​ព្រំដែន​៩១១ ឈរជើង​ខាង​ប៉ោយប៉ែត និង​នៅក្នុង​ភូមិសាស្ត្រ​នគរបាល​ព្រំដែន​៨៩១ ឈរជើង​ខាងត្បូង​ប៉ោយប៉ែត​។
​គួររំលឹកថា ក្នុង​កិច្ចប្រជុំ​គណ​:​បញ្ជាការ​កងឯកភាព​កាលពី​ចុង​សប្តាហ៍​មុន មានការ​លើកឡើង​បញ្ហា​ចម្រូងចម្រាស​ប៉ូលីស​ត្រូវ​សង់​ប៉ុស្តិ៍​ព្រំដែន​ថ្មី​បង្គោល​លេខ​២៧​នេះ​។ គ្រឿងសំណង់​ខ្លះ ដឹក​ទៅ​ត្រុ​វ​ស្ទះ​សិន ដោយ​ទាហាន​មិនអោយ​សង់​។​លោក គោ​ស៊ុំ សារឿ​ត អភិបាល និង​ជា​ប្រធាន​គណ​:​បញ្ជាការ​កងឯកភាព​ខេត្តបន្ទាយមានជ័យ មាន​យោបល់​ថា បើ​ដណ្តើម​គ្នា​ឈរជើង​យ៉ាងនេះ គ្មានអ្វី​ក្រៅពី​រឿង​ប្រយោជន៍​ទេ ឬក៏​មិនមែន​? លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភ្ល​ន់ តារា បដិសេធថា មិន​ពាក់ព័ន្ធ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ​។\

តែ​សំខាន់ គឺ​ប្រយោជន៍​ការពារជាតិ​ព្រំដែន និង​ធ្វើ​អ្វី​អោយ​ស្របតាម​គោលការណ៍​ថ្នាក់លើ ហើយ​មុន​និង​ឥឡូវនេះ ទ័ព​ក៏​សម្រួល​អោយ​នគរបាល​សង់​អគារ​ប៉ុស្តិ៍​ព្រំដែន​ថ្មី​មួយ​ដែរ នៅ​ចំណុច​ក្រឡ​ឆ្ងាញ់ ឬ​ប៉ុស្តិ៍​ដងរែក​ដែល​មិន​ស្ថិត​លើ​ទីតាំង​ចាស់​នោះទេ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ ជិត ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួលបន្ទុក​ព្រំដែន និយាយថា ការសង់​ប៉ុស្តិ៍ និង​ឈរជើង​ថ្មី​នេះ មិន​ពាក់ព័ន្ធ​ប្រយោជន៍​បុគ្គល​ឡើយ តែ​ជាគោលការណ៍ និង​ទិស​ថ្នាក់លើ​។ លោក សំ ជិត ប្រាប់​តាម​ទូរស័ព្ទ​បន្ថែមថា ទាហាន​មិន​ចង់អោយ​ប៉ូលិស​សង់​ប៉ុស្តិ៍ និង​ឈរជើង ព្រោះ​សង្ស័យ​មាន​អាថ៌កំបាំង និង​ផលប្រយោជន៍​ពី​ព្រំដែន​នោះ​៕​បើទោះបីជា​បែបណា​ករណីនេះ ត្រូវបាន​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បាន​ចាត់​ឲ្យ​លោក ចុង ផែត អភិបាលរង​ខេត្ត ចុះ​ពិនិត្យ​និង​ធ្វើការ​នេះហើយ​៕