​បទល្មើស​អួន​នេសាទ​ខុសច្បាប់ កើតមាន​គគ្រឹក​គ​គ្រែង​ក្នុងស្រុក​បរិបូរណ៍ មន្ត្រីជលផល​គ្មាន​ការបង្ក្រាប មានតែ​អ្នក​ដាក់​ខែ

0

​កំពង់ឆ្នាំង ៖​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់​អូស​អួន​ទ្រង់ទ្រាយ​ធំ បានធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​នៅ​ដែន​នេសាទ ជា​រៀងរាល់ថ្ងៃ​បាន ម៉ា​សេរី ហើយ​បទល្មើស​ទាំងនេះ​មាន​ភាពសុខសាន្ត​រហូត និង​មិនដែល​ឃើញ​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល សង្កាត់​

បរិបូរណ៍ និង​ខណ្ឌ​កំពង់ឆ្នាំង ចេញ​បង្ក្រាប​ឡើយ ករណីនេះ​ត្រូវបាន គេ​សង្ស័យថា មានការ​បើកដៃ​ពី​សមត្ថកិច្ច​ជំនាញ ឲ្យ​ឈ្មួញ​ធ្វើតាម​អំពើរ​ចិត្តជា​ថ្នូរ​និង​លាភ សក្កា​រះ​។​3

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​បរិបូរ​បាន​អះអាងថា រាល់ថ្ងៃនេះ​មាន ទូក​អូស​អួន​០២​គ្រឿង​នេះ ជា​របស់​ជនជាតិ​វៀតណាម នៅ​ឃុំ​ឆ្នុកទ្រូ ហើយ​អួន​ក្នុង​០១​គ្រឿងៗ​មាន​កម្មករ ពី​១៥​ទៅ​២០ នាក់ និង​មាន​កាណូត​០៣​គ្រឿង​អូសទាញ​ដោយ​កំលាំង​ម៉ាស៊ីន ម៉ាសា​ដា​ឬ​នី​សាន់​(៦​ម៉ាស៊ីន​ស្មើនឹង ១៦៥​សេះ​) និង មុជទឹក​ដោយ​ម៉ាស៊ីន​ខ្យល់​។​រាល់ថ្ងៃ ពួក​ជនជាតិ​វៀតណាម ទាំងនោះ​បានធ្វើ​សកម្មភាព​នេសាទ​នៅ​បឹង​ទន្លេសាប ឃុំ​ឆ្នុកទ្រូ​និង​ចល័ត​ចូលក្នុង​ដែន​ក្នុង​នេសាទ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​ការធ្វើ សកម្មភាព​តាំងពីដើម​ខែវិច្ឆិកា រហូតមកទល់​បច្ចុប្បន្ន​។​ហើយ​ពេល​ទឹក​ស្រក​បន្តិច​គេ​នេសាទ ពី​បឹង​ទន្លេសាប ក្នុង​ដែន​នេសាទ​ខេត្តកំពង់ឆ្នាំង រហូតមកទល់​កោះ​ក្រ​ញ៉ា​ន និង​ព្រំប្រទល់ ស្រុក​កំពង់លែង​។​1

​ប្រភព​ដដែល​បាន​បញ្ជាក់ថា រាល់ថ្ងៃនេះ​សមត្ថកិច្ច​ជំនាញ​បាន​ចាត់​មនុស្ស​ឲ្យ​ដើរ ប្រមូល​លុយ ក្នុង​អួន​០១​គ្រឿងៗ​គឺមាន​តម្លៃ​រត់ការ​សរុប​ពី​២០​លាន​រៀល ទៅ​២៥​លាន​រៀល ជា​ថ្នូរ​ធ្វើ​សកម្មភាព​នេសាទ​០១​រដូវ​កាល ពោលគឺ​ចាប់ពី​ទឹកសម្រក់ រហូតមក​ទល់នឹង​ទឹក​ដំឡើង ក្នុង​រដូវ​បិទ​នេសាទ​។​និយាយ​ឲ្យ​ចំ​ទៅ​គឺ​មិន​ប្រកាន់​រដូវ បើ​ទោះ​ដឹងថា​ជា​រដូវ​ត្រី​ពង​ក៏ដោយ​។​

​ពលរដ្ឋ​នៅ​តំបន់​នោះ បាន​បង្ហើយ​ឲ្យ​ដឹងថា កន្លងមក​គេ​បានឃើញ​មន្ត្រី​រដ្ឋ​បាន​ជលផល តែងតែ​ធ្វើការ​នេសាទ នៅ​ទីនោះ​ជា​ហូរហែ តែ​បង្ក្រាប​បានតែ​អ្នកតូចតាច​តែប៉ុណ្ណោះ ចំពោះ​អ្នកមាន​លុយ​បង់ មានអំណាច​ចង់​ធ្វើ​អី​ក៏បាន ពិ​សេ​ដូចជា​អូន​ពីរ​ខាងលើ មិនដែល​ឃើញ​ទៅ​រំខាន​ដល់​បទល្មើស​នេសាទ​អួន​នេះ ព្រោះ​ឈ្មួញ​និង​ជនជាតិ​វៀតណាម​ដែល មក​នេសាទ​ខុសច្បាប់​ទាំង​នោះបាន​សែនព្រេន​ដិតដល់​។
​ជុំវិញ​ការចោទប្រកាន់​នេះ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បរិបូរណ៍​លោក ម៉ូត សៀង​ហេង បាន​ប្រាប់​អ្នកសារព័ត៌មាន​ដឹងថា អួន​ទាំង​០២​គ្រឿង​នេះ ថ្វីបើ​នៅ​ឃុំ​ឆ្នុកទ្រូ ក្នុង​ដែន​សមត្ថកិច្ច​របស់លោក​មែន ប៉ុន្តែ​ពួកគេ​ធ្វើ​សកម្មភាព​នេសាទ នៅ​បឹង​ទន្លេសាប​ខាង​ខេត្តពោធិ៍សាត់​ឯណោះ​ទេ​។2

រីឯ​លោក​តាំង លី នាយផ្នែក​រដ្ឋបាល​ជល​ផល​ក្រគរ និង​លោក ផេ​ម សុខុន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់​លួង​បាន​ឆ្លើយ​បដិសេធន៍​ថា លោក​មិន​បានដឹង​រឿងនេះ​ទេ ប៉ុន្តែ​ក្រែង​បទល្មើស​នេសាទ​នេះ​លួច​ធ្វើ​ចន្លោះ​ប្រតិបត្តិការ​របស់លោក​។​

​លោក ណៅ ធួ​ក ប្រធាន​នាយកដ្ឋាន​ជលផល គួរតែ​បើក​ការ​ស៊ើប​អ​ង្គេ​ត​លើ​ករណីនេះ ព្រោះ​គេ​មក នេសាទ​ខុសច្បាប់​ពេញ​ទន្លេសាប ពិសេស​ក្នុងភូមិ​សា​ស្ត្រី​ស្រុក​បរិបូណ៌ កូនចៅ​លោក​អត់​ដឹង​ទេ​។​

​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​គួរ​ចាត់​ក្រុមការងារ​ឬ​មន្ត្រី​របស់ខ្លួន​ចុះ​ធ្វើ ការ​អធិការកិច្ច​លើ់​ករណី​មន្ត្រីជល់ផល​បើកដៃ​ឲ្យ​ឈ្មួញ​នេសាទ​ខុសច្បាប់ និង​ប្រមូល​លុយ​ពី​ទូក​អូស​អួន ក្នុង​មួយគ្រឿង​តម្លៃ​ពី​២០​ទៅ​២៥​លាន​រៀល តើ​ប្រាក់​ទាំង​នោះបាន​ចូល​រដ្ឋ​ទេ​?​ឬមួយ​អស់លោក​មន្ត្រី ជល​គោលដៅ​ខាងលើ​ប្រមូល​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​រៀងៗ​ខ្លួន​?