គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ឆែកឆេ​ផ្ទះ​យីហោ​៣៣៣ កំពុង​លួច​នាំចូល ស្តុក​និង​ចែកចាយ​នូវ​ផលិតផល​គ្រឿងសម្អាង​ម៉ាក

0

​ខេត្ត​ព្រះសីហនុ នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក រស់ សា​រាំ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចុះ​ឆែកឆេរ​សង្ស័យ​ទីតាំង​ផ្ទះ​យីហោ ៣៣៣

លក់​ទូរ​សព្ទ័​ដៃ វិថី ៧​មករា ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៤ ។​02-12-14 (5)

​លោក​វរ​សេនី​យ៌​ឯក ទូច យុ​ទ្ធា ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នៃ​ក្រសួងមហាផ្ទៃ ដោយមាន​ការបញ្ជារ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនី​យ៌​ឯក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ជា​អគ្គស្នងការ​រង​នៃ​ក្រសួងមហាផ្ទៃ មាន​ប្រសា​ស​ន៌​ថា ដោយមាន​បណ្តឹង​ពី​ក្រុមហ៊ុន វី​ស្តារ គ្រុប ដែល​បានទទួល​សិទ្ធិផ្តាច់មុខ​នៃ​ការ​នាំចូល​ផលិតផល​ឡេ​លាប​ស្បែក ពី​សហរដ្ឋអាមេរិក ពី​ម្ចាស់​ដើម និង​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងសុខាភិបាល ។02-12-14 (4)

ក្នុង​យុទ្ធនាការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ខាងលើ កម្លាំង​នគរបាល​បាន​រកឃើញ​ឡេ​លាប​ស្បែក OBAGI MEDICAL (and logo) ចំនួន​១២​មុខ និង​ដកហូត​ពី​ទីតាំង​ផ្ទះ​លេខ​៣៣៣ របស់លោក​ស្រី ហួង ចាន់ណា ភេទ​ស្រី អាយុ ៤៧​ឆ្នាំ ស្រុកកំណើត​ភូមិ​ស្វាយ​កណ្តាល ឃុំ​ស្វាយ​សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ទីលំនៅ​បច្ចុប្បន្ន​ក្រុម​៤១ ភូមិ​១ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ ។ និង​នាំ​ម្ចាស់​ទីតាំង​យកមក​សាកសួរ ដើម្បី​បន្ត​និតិ​វិធី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ តាម​បញ្ជា​របស់លោក រស់ សា​រាំ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​ព្រះសីហនុ ។02-12-14 (3)
​លោក ឡុង ថា​រ៉េត នាយក​ចាត់ចែង​ទូទៅ​ក្រុមហ៊ុន​វី​ស្តារ គ្រុប បាន​មាន​ប្រសា​ស​ន៌​ថា ក្រុម ហ៊ុន​បានធ្វើការ​ផ្សព្វផ្សាយ​តាម​កាសែត ទូរ​ទស្ស​ន៌​ជាច្រើនលើក​រួចមកហើយ ឪ្យ​អាជីវករ​ទាំងអស់​ឈប់​កា​លួច​នាំចូល ស្តុក និង​ចែកចាយ ផលិតផល​របស់​ក្រុមហ៊ុន វី​ស្តារ​គ្រុប ។ បើ​មិន​ដូច្នោះ​ទេ និង​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ។ ក្រុមហ៊ុន​វី​ស្តារ គ្រុប មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ និង​សាខា​មួយទៀត​នៅ​ខេត្តបាត់ដំបង ដែល​បានទទួល​សិទ្ធិ​ផ្តាច់​មុន​នាំចូល​នូវ​ឡេ​លាប​ស្បែក​ពី​សហរដ្ឋអាមេរិក និង​មានការ​ចុះបញ្ជី​ការ​នៅ​ក្រសួងពាណិជ្ជកម្ម និង​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល ។02-12-14 (2)

ដោយមាន​ការ​ឪ្យ​ដឹង​ពី​អតិថិជន​ដែល​បាន​ទិញ​ផលិតផល OBAGI (and logo) ពី​ផ្ទះ​លេខ​៣៣៣ ដែលមាន​ទីតាំង​ខាងលើ​យល​ទៅ​លាប​មិនមាន​ប្រសិទ្ធិភាព និង​ខាតបង់​ថវិកា​បន្ថែមទៀត ទើប​ក្រុមហ៊ុន​បាន​បញ្ជូន​ភ្នាក់ងារ​ចុះមក​តាមដាន​ត្រួតពិនិត្យ និង​ជាវ​ផលិតផល ដើម្បី​យកមក​ធ្វើការ​ពិសោធ​ន៌​រហូត​ឈានទៅ​កំណត់​បាន​មុខសញ្ញា​ការ​លួច​នាំចូល ស្តុក និង​លក់​ចែកចាយ​នូវ​ផលិតផល​គ្រឿងសម្អាង​ម៉ាក OBAGI (and logo) ដោយ​ខុសច្បាប់​ពី​កម្មសិទ្ធិបញ្ញា​របស់​ក្រសួងពាណិជ្ជកម្ម ។

​បើតាម​ការ​ឪ្យ​ដឹង​ពី​លោក ទូច យុ​ទ្ធា ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឪ្យ​ដឹងថា ក្នុងការ​លួច​នាំចូល ស្តុក និង​ចែកចាយ​គ្រឿងសម្អាង​ម៉ាក OBAGI MEDICAL (and logo) របស់​ក្រុមហ៊ុន​វី​ស្តារ គ្រុប មាន​ពីរ​ករណី ទី​១ លោកស្រី ហួង ចាន់ណា ត្រូវ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ដក​ពាក្យបណ្តឹង និង​ទី​២ គឺ​យើង​ធ្វើទៅ​តាមផ្លូវ​ច្បាប់ ប្រសិនបើ​រកឃើញថា លោកស្រី​ហួង ចាន់ណា បាន​លួច​នាំចូល ស្តុក និង​ចែកចាយ​គ្រឿងសម្អាង​ម៉ាក OBAGI MEDICAL (and logo) ពិត​ប្រា​ដក​ដ​មែន​ត្រូវ​ជាប់ទោស​ពី​១​ឆ្នាំ ដល់​៥​ឆ្នាំ ៕