អ៊ុយ​ក្រែ​ន​ចោទប្រកាន់​រុស្ស៊ី​ប​ញ្ចូ​ន​រថយន្ត​១០៦​គ្រឿង​ចូលទៅ​ភាគ​ខាងកើត​ដោយ​ខុសច្បាប់​

0

​មន្ត្រីជានខ្ពស់​អ៊ុយ​ក្រែ​ន​បានប្រកាស់ថា រថយន្ត​ដឹង​ទំនិញ​រហូតដល់​ទៅ​១០៦​គ្រឿង​បាន​ចូលទៅ​កាន់​តំបន់​ភាគ​ខាងកើត​ប្រទេស​នេះ​ដោយ​គ្មាន​លិខិត​អនុ​ញ្ញា​ត្តិ​។ ជាថ្មី​ម្តងទៀត​រដ្ឋាភិបាល​ទីក្រុង​គី​វ​បាន​ចោទប្រកាន់​រុស្ស៊ី​ប្រើប្រាស់​រថយន្ត​ដឹង​ទំនិញ​សម្រាប់​ប​ញ្ចូ​ន​សព្វាវុធ​ទៅ​ជួយ​ដល់​ក្រុម​ផ្តាច់​ទឹកដី​និយម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។​
​នេះ​ជា​លើក​ទី​៨​ហើយ​ដែល​រុស្ស៊ី​ប​ញ្ចូ​ន​រថយន្ត​ដឹង​ទំនិញ​ទៅកាន់​ភាគ​ខាងកើត​អ៊ុយ​ក្រេ​ន​គិត​ចាប់​តាំ​ពី​ពាក់កណ្តាល​ខែសីហា​មក​។ សារព័ត៌មាន​រុស្ស៊ី RIA Rnovosti បាន​ដកស្រង​សម្តី​រដ្ឋមន្ត្រី​ទទួលបន្ទុក​គ្រោះអាសន្ន រុស្ស៊ី​បាន​ឲ្យ​ដឹងថា កា​រប​ញ្ចូ​ន​ស្បៀងអាហា​៧​លើក​កន្លងមក​មាន ស្បៀងអាហា​ប្រមាណ​៩៥០០​តោន មាន​ថ្នាំសង្កូវ ឧ​ប្បករ​បរិក្ខា​ពេទ្យ​។​a
​នៅក្នុង​ព្រិ​ត្តិ​ការ​មួយ​ពាក់ព័ន្ធ​នោះដែរ អគ្គលេខាធិការ​អង្គការ​ណា​តូ បាន​ថ្លែង​ចេញពី​ប្រទេស​លី​ទុយ​អា​នី ថា អង្គការ ណា​តូ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់ថា រុស្ស៊ី​នៅតែ​បន្ត​បញ្ជូន​កម្លាំង​ទ័ព និង​គ្រឿង​សព្វាវុធ​ធំៗ ចូលទៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន ក្នុង​តំបន់​ដែល​កាន់កាប់ ដោយ​ពួក​ឧទ្ទាម​បំបែក​ទឹកដី​។ ទង្វើរ​នេះ វា​ផ្ទុយ​ទាំងស្រុង​ទៅនឹង សំដី​របស់លោក​ប្រធានាធិបតី​ពូ​ទីន ដែល​អះអាងថា​ចង់ឃើញ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​។​
​លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ ណា​តូ បាន​បរិហារ​ដោយ​ចំៗ អំពី​ម​ហិ​ច្ឆិ​តា​របស់​រុស្ស៊ី​។ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល ណា​តូ បង្ហាញ​ជា​សាធារណៈ អំពី សកម្មភាព​រំលោភបំពាន ទៅលើ​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន ដោយបាន​បញ្ជូន​ទ័ព និង​គ្រឿង​សព្វាវុធ​យ៉ាង​សន្ធឹកសន្ធាប់ ទៅ​ជួយ​ពួក​ឧទ្ទាម នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ aaa

​អគ្គលេខាធិការ​អង្គការ ណា​តូ បាន​ថ្លែងថា ភ្នាក់ងារ ណា​តូ​បានឃើញ​នូវ​សកម្មភាព បង្កើន​ការ​រាយ​កម្លាំង​ទ័ព នៅតាម​តំបន់​ដែល តាម​ធម្មតា​ត្រូវ​ដាក់អាវុធ​ឈប់​បាញ់ ដោយយោង​ទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្គ៍​។ ក្នុងនោះ លោក​បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​កំពុងតែ​បញ្ជូន​បន្ថែម នូវ​កង​ទាហាន សម្ភា​រៈសិក​ធំៗ ដូចជា​រថក្រោះ កាំភ្លើង​ធំ និង​កាំភ្លើង​កម្ទេច​យន្តហោះ​ជាដើម​។ លោក​បន្ថែមទៀតថា នេះ​មិនមែនជា​រឿង​លេងសើច​ទេ​។ រុស្ស៊ី​កំពុងតែ បំផ្លាញ​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​ទីក្រុង​មីន​ស្គ៍ ដែល​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃ ៥ កញ្ញា​កន្លងទៅ​។​https://www.youtube.com/watch?v=VmyQxzYIUlg