​រថយន្ត​កៀរ​ម៉ូតូ​របួសធ្ងន់​ស្រាល​ពេញ​ថ្នល់​

0

​រតនគិរីៈ មនុស្ស​ចំនួន​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ខណៈពេល​អ្នក​ទាំង​៣​បើក​ម៉ូតូ​មកដល់​ផ្លូវបំបែក​ត្រូវ​រថយន្ត​មួយ​បាំង​កន្លះ​កៀរ​ដួល​បោក​នឹង​ថ្នល់ជាតិ បែក​ឈាម​ហើយ​រថយន្ត​បើក​រត់​ដោយ​សុ​វត្តិភាព​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២.០០ ថ្ងៃទី​១ ខែធ្នូ

ឆ្នាំ​២០១៤ ត្រង់ចំណុច​ផ្លូវបំបែក​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បា​លុង ខេត្តរតនគិរី​។​​ ​សាក្សី​បានបញ្ជាក់​នៅ​កន្លែងកើតហេតុ​នោះ​ថា គេ​បានឃើញ​ម៉ូតូ​ម៉ាក​ឆៃលី​កញ្ចាស់​គ្មាន​ស្លាក​លេខ​ជិះ​គ្នា​៣​នាក់​គ្មាន​មួកសុវត្ថិភាព មកដល់​ចំណុចកើតហេតុ​បាន​បត់​ធ្វេ​ង​ហើយ​មាន​រថយន្ត​មួយ​បាំង​កន្លះ​បើក​យ៉ាង​លឿន​បាន​ជ្រុល​ចង្កូម​ក​គៀរ​អ្នកជិះ​ម៉ូតូ​ទាំង​៣​នាក់​ធ្វើអោយ​ដួល​ប្រកាច់​ពេញ​ថ្នល់​បែក​ឈាម​ពេញមុខ​ខ្លះ​បោក​ក្បាល​ថ្នល់ជាតិ​សន្លប់​ធំ​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​។2

គ្រូពេទ្យ​បង្អែក​ខេត្ត​បានអោយដឹងថា​ជនរងគ្រោះ​ទី​១​ឈ្មោះ​អេង អាយុ​១០​ឆ្នាំ បោក​ក្បាល់ របួសធ្ងន់ ទី​២​ឈ្មោះ​នួន ហ័ស អាយុ​១០​ឆ្នាំ បាក់ដង​កាំបិត ទី​៣​ឈ្មោះ សុខ​គារ អាយុ​១៩​ឆ្នាំ អ្នក​ឌុប​ត្រូវ​ទ្រូង​របួសធ្ងន់​។ ចំណែក​ប៉ូលិស​ចរាចរណ៍​ខេត្ត​កំពុង​តាម​ចាប់​រថយន្ត​ដែល​បង្ករ​នោះ​ដែលមាន​ស្លាក​លេខ​ភ្នំពេញ​2A-0426​ម៉ាក​តូ​កូ​ម៉ា ពណ៌​ទឹកប្រាក់​។DSC04958

ហើយ​រហូតមកដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៤ នេះ​កុមារា​ទាំង​៣​នាក់ ដែល​រថយន្ត​តា​កូ​ម៉ា​កៀរ​និង​ម៉ូតូ​ឆា​លី បាន​អាណាព្យាបាល​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែ​ខេត្ត​ក្នុង​បន្ទប់​លេខ​៦ ហើយ​មិន​ត្រូវបាន​ប្រធាន​មន្ទីរ​បង្អែក​ខេត្ត​និង​បុគ្គលិក​ពេទ្យ​មិន​យកចិត្តទុកដាក់​ព្យាបាល​ដោយសារតែ​ឪពុកម្តាយ​មាន​ជីវា​ភាពក្រីក្រ​គ្មាន​ល​ទិ្ធ​ភាព​បង់ថ្លៃ​សេវា​ជូន​មន្ទីរពេទ្យ ទើប​គ្រូពេទ្យ​ទាំងនោះ​មិន​យកចិត្តទុកដាក់ ហើយ​របួស​នៅតែមាន​សភាព​ឈាម​ហូរ​ដ​ដែរ និង​ជាំ​ពេញ​ផ្ទៃមុខ កុមារា​នោះបាន​ស្រែកយំ​សុំ​ឪពុកម្តាយ​ចេញទៅ​ផ្ទះ​វិញ​ដោយសារ​គ្រូពេទ្យ​មិន​ព្យាបាល​។1

ហើ​ឪពុកម្តាយ​កុមារា​រងគ្រោះ​ទាំង​៣ ដង្ហោយ​រក​សម្បុរ​សជ​ន​ជួយ​ព្យាបាល​ដល់​កុមារា​ទាំង​៣​នាក់​នោះ​ផង​​គួរបញ្ជាក់​ផងដែរ​ថា ប្រធាន​មន្ទីរ និង​បុគ្គលិក​នៅក្នុង​ខេត្តរតនគិរី​តែងតែ​រើសអើង​ចំពោះ​ប្រជាពលរដ្ឋ ឫ​ជនជាតិដើម​ភាគី​តិច​ណា​ដែល​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​នោះ ហើយ​មជ្ឈដ្ឋាន​តែងតែ​សុំ​ណូ​ម​ពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រ​សូង​សុខាភិបាល​ជួយ​អធិការកិច្ច​ចំពោះ​ប្រធាន​មន្ទីរពេទ្យ និង​បុគ្គលិក​ពេទ្យ​បង្អែក​ខេត្តរតនគិរី​ផង​៕